ប៊ូសស្រ្តង ប្រកាសរៀបចំការប្រកួតស៊ុតបាល់ប៉េណាល់ទី ១គ្រាប់ ផ្តល់រង្វាន់ធំ ១០,០០០ដុល្លារ តើហ៊ានមកប្រកួតទេ?

10-07-2026 10:53

(ភ្នំពេញ)៖ នរណាខ្លាំងស៊ុតបាល់ប៉េណាល់ទី បង្ហាញខ្លួនមក? ប៊ូសស្រ្តង បានប្រកាសផ្តល់រង្វាន់ធំ ១០,០០០ដុល្លារ ដោយស៊ុតបាល់បញ្ចូលទីតែ១គ្រាប់ប៉ុណ្ណោះ។ នៅចាំអីទៀត! ស៊ែបបួលមិត្តភក្តិ ៤នាក់ទៀតបង្កើតក្រុម មកបញ្ចេញសមត្ថភាពនៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅស្ដាតចាស់ ចាប់ពីម៉ោង ៩៖០០ព្រឹកតទៅ។

ការចុះឈ្មោះប្រកួតងាយៗ គ្រាន់តែស្កេន QR Code ចុះឈ្មោះឱ្យបានមុនគេ ព្រោះទទួលត្រឹមតែ ២៥៦ក្រុមប៉ុណ្ណោះ។ អ្នកចូលរួម តម្រូវឱ្យមានសុខភាពល្អ, អាយុ16ឆ្នាំឡើង, មានសមាជិក5នាក់ក្នុងមួយក្រុម និងពាក់ឯកសណ្ឋានកីឡា។

អ្វីដែលកាន់តែពិសេសទៀតនោះ មិនមែនមានតែជ័យលាភីលេខ១ ទទួលបាន ១០,០០០ ដុល្លារ ប៉ុណ្ណោះទេ។ ក្រុមជ័យលាភីលេខ២ ដល់លេខ១០ ក៏ទទួលបានរង្វាន់លុយសុទ្ធលើកទឹកចិត្តពីប៊ូសស្រ្តងផងដែរ។ ដូច្នេះកុំឲ្យកាសនេះ ក្លាយជាការស្ដាយក្រោយ បបួលមិត្តភក្តិចុះឈ្មោះប្រកួតឱ្យបានមុនគេកំណត់។ ប៊ូសស្រ្តង ម្ចាស់ឧបត្ថម្ភផ្លូវការផ្សាយផ្ទាល់បាល់ទាត់ពិភពលោក២០២៦។ ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ៕