NEXTGEN Hotel ចុះ MoU ជាមួយស្ថាប័នរដ្ឋ និងអង្គការ ផ្ដល់កម្មវិធីកក់សណ្ឋាគារទូទាំងពិភពលោក (Video inside)

10-07-2026 16:42

(ភ្នំពេញ)៖ NEXTGEN Hotel បានប្រកាសពីជោគជ័យដ៏ត្រចះត្រចង់ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយបណ្តាស្ថាប័នរដ្ឋ អង្គការ និងសមាគមនានា ដើម្បីផ្តល់ជូននូវកម្មវិធីកក់សណ្ឋាគារទូទាំងពិភពលោក ប្រកបដោយតម្លៃសមរម្យ និងឈានមុខគេ។

កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់បម្រើដល់អាជីវកម្ម ក្រុមហ៊ុន ស្ថាប័ន និងអង្គការនានា ក្នុងការសម្រួលដល់ការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

សារៈសំខាន់ និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាកក់សណ្ឋាគារក្នុងស្រុកនេះ គឺមានច្រើនដូចជា ការធានាសុវត្ថិភាពទិន្នន័យខ្ពស់។ NEXTGEN Hotel យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគ្រប់គ្រង និងការពារទិន្នន័យផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងមន្ត្រីយ៉ាងតឹងរ៉ឹង ជាពិសេសនៅពេលដែលពួកគេធ្វើដំណើរទៅបរទេស។ នេះជួយកាត់បន្ថយហានិភ័យនៃការលេចធ្លាយព័ត៌មានសំខាន់ៗ។

លើសពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវសេវាកម្មគាំទ្រក្នុងស្រុក (Local Support) ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដែលត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួល និងដោះស្រាយរាល់បញ្ហាបច្ចេកទេស ឬបញ្ហាផ្សេងៗក្នុងការកក់ភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរ។ ចំណុចពិសេសមួយទៀតគឺ យន្តការហិរញ្ញវត្ថុវៃឆ្លាត (Credit Wallet) ដែលជួយសម្រួលចរន្តសាច់ប្រាក់របស់ស្ថាប័ននានា តាមរយៈជម្រើសកក់សណ្ឋាគារមុន និងទូទាត់ប្រាក់ពេលក្រោយ ដែលផ្តល់ភាពបត់បែន និងងាយស្រួលក្នុងការគ្រប់គ្រងចំណាយ។

ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល (Digital Transformation) នៅក្នុងវិស័យទេសចរណ៍ និងអាជីវកម្មនៅកម្ពុជា។ NEXTGEN Hotel ប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយធ្វើដំណើរដ៏វៃឆ្លាត និងប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់ស្ថាប័ន និងអាជីវកម្មទាំងអស់។ ស្ថាប័ន និងក្រុមហ៊ុននានា អាចចូលរួមជាសមាជិក NEXTGEN B2B ថ្ងៃនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏សម្បូរបែបទាំងនេះ៕

[email protected], +855 (0) 89 707 071, #NEXTGENHotel #MOU #DigitalTransformation #B2BTravel #Cambodia