ក្រុមហ៊ុន TODAY internet បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៅអគារ Morgan Tower កោះពេជ្រ

10-07-2026 17:05

(ភ្នំពេញ)៖ ក្រុមហ៊ុន TODAY internet បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំឆ្នាំ ២០២៦ របស់ខ្លួននៅអគារ Morgan Tower កោះពេជ្រ រាជធានីភ្នំពេញ ដោយបានប្រមូលផ្តុំក្រុមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដើម្បីពិនិត្យមើលការអនុវត្តការងាររបស់ក្រុមហ៊ុនក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនិងកំណត់ទិសដៅអាទិភាពជាយុទ្ធសាស្ត្រសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំ ២០២៦។

កិច្ចប្រជុំនេះជាវេទិកាសំខាន់មួយសម្រាប់កិច្ចសហការ ការឆ្លុះបញ្ចាំង និងការរៀបចំផែនការទៅមុខបន្តទៀតរបស់គណៈគ្រប់គ្រងក្រុមហ៊ុនទាំងអស់ដែលរួមមានទាំងផ្នែកលក់ ទីផ្សារ ទំនាក់ទំនងអតិថិជន ប្រតិបត្តិការបច្ចេកទេស ហិរញ្ញវត្ថុ ធនធានមនុស្ស និងរដ្ឋបាល។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅក្នុងបរិយាកាសប្រកបដោយផាសុកភាពនៃអគារ Morgan Tower កោះពេជ្រ ដោយបានផ្តល់ភាពងាយស្រួលដល់ការពិភាក្សាដោយបើកចំហ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន។

លោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានសង្កត់ធ្ងន់ថា «គោលដៅរបស់យើងមិនត្រឹមតែអបអរសាទរសមិទ្ធផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយតម្លៃដោយស្មោះត្រង់ថាយើងអាចកែលម្អនៅត្រង់ចំណុចណាបន្ថែមទៀតសម្រាប់ឆមាសបន្ទាប់។ ការកែលម្អជាបន្តបន្ទាប់គឺជាផ្នែកមួយនៃវប្បធម៌របស់ក្រុមហ៊ុន TODAY internet ហើយបញ្ហាប្រឈមនីមួយៗបង្ហាញពីឱកាសដើម្បីធ្វើអោយក្រុមហ៊ុនកាន់តែប្រសើរឡើងជាងមុន»

សូមជម្រាបជូនផងដែរថាបច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងផ្តល់ជូនសេវាអុីនធឺណិតសម្រាប់អតិថិជនទាំងអាជីវកម្មនិងតាមគេហដ្ឋានដែលកំពុងគ្របដណ្តប់តាមបណ្ដាលរាជធានី ខេត្តក្រុងដែលមានសក្កានុពលដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងតាកែវ ក្រុងសៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការច្នៃប្រឌិត គុណភាពសេវាកម្ម និងការពេញចិត្តរបស់អតិថិជន TODAY internet បន្តពង្រឹងការតភ្ជាប់ឌីជីថល និងគាំទ្រដល់សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh