ក្រុមហ៊ុន «IM Motors Cambodia» បើកបង្ហាញរថយន្តអគ្គិសនីប្រណិតដ៏ឆ្លាតវៃ នាយុគសម័យថ្មី ជាមួយការតេស្តសាកល្បងនូវមុខងារដ៏អស្ចារ្យ!
10-07-2026 17:05
(ភ្នំពេញ)៖ ក្រុមហ៊ុន IM Motors Cambodia ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីប្រណិតរបស់ MG កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំព្រឹត្តិការណ៍ «IM Intelligent Drive Challenge» ឬ ហៅថា «សាកល្បងភាពឆ្លាតវៃនៃការបើកបររថយន្ត IM» យ៉ាងអធិកអធមដែលផ្តល់ជូនពិសេសដល់ សារព័ត៌មាន និងអ្នកផលិតមាតិកាអំពីរថយន្ត (Auto KOL) ល្បីៗ ដើម្បីបើកបរសាកល្បងសមត្ថភាពដ៏ឆ្លាតវៃ នៅលើរថយន្តទាំង ២ម៉ូដែលគឺ IM5 និង IM6។ ព្រឹត្តិការណ៍នេះធ្វើឡើង តាមរយៈការសាកល្បងសមត្ថភាព បើកបរដើម្បីបង្ហាញពីបច្ចេកវិទ្យាដ៏ឆ្លាតវៃ ទំនើបៗចុងក្រោយគេរបស់ក្រុមហ៊ុនរថយន្ត លំដាប់អន្តរជាតិមួយនេះ។
IM Motors គឺជាយីហោរថយន្តអគ្គិសនីដ៏ឆ្លាតវៃលំដាប់ប្រណីត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនធំៗ លំដាប់ពិភពលោកចំនួនបីរួមមានដូចជា ក្រុមហ៊ុន SAIC Motor, Alibaba Group និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានការគាំទ្រពីរដ្ឋាភិបាលហៅថា ZJ Hi-Tech។ ក្រុមហ៊ុនយក្សលំដាប់ពិភពលោកនេះ បានធ្វើការរួមគ្នាដើម្បីបង្កើត នូវភាពល្អឥតខ្ចោះរវាងបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ វិស្វកម្មទំនើបៗ និងការរចនាដ៏ប្រណីត ដែលបានបង្កើតនូវរថយន្តអគ្គិសនីកម្រិតស្តង់ដារថ្មី សម្រាប់ការធ្វើដំណើរបែបអនាគត។
នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន IM Motors ត្រូវបាននាំចូល និងចែកចាយជាផ្លូវការដោយក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុនផ្តល់នូវទំនុកចិត្តខ្ពស់មួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១។ ដោយមានផលប័ត្រ និងប្រវត្តអាជីវកម្មដ៏រឹងមាំ ក្នុងការនាំចូលនូវរថយន្តនិងម៉ូតូយីហោល្បីៗ មកកាន់ប្រទេសកម្ពុជាមានដូចជារថយន្ត MG, ម៉ូតូ Royal Enfield និង ម៉ូតូ Peugeot Motorcycles ក្រុមហ៊ុន TF Motors តែងតែផ្តល់នូវទំនុកចិត្តខ្ពស់បំផុតដល់អតិថិជន តាមរយៈការធានាផ្លូវការពីរោងចក្រផ្ទាល់ផលិត មានគ្រឿងបន្លាស់សុទ្ធ(Genuine Spare Part) មានក្រុមអ្នកជំនាញបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ លើសេវាកម្មថែទាំក្រោយពេលលក់ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ និងធានាបាននូវបទពិសោធន៏ដ៏ល្អលំដាប់ premium និង មិនធ្វើឱ្យអតិថិជនខកបំណងឡើយ។
គួរបញ្ផាក់ថា ព្រឹត្តិការណ៍នេះបានធ្វើឡើង នៅទីតាំងអគារតាំងបង្ហាញរថយន្ត IM Motors Cambodia ដោយបានបង្ហាញយ៉ាងច្បាស់នូវបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ ដែលមានលើរថយន្ត IM ដូចជា ការចូលចតដោយស្វ័យប្រវត្តិ (Auto Parking), តួរថយន្តប្រភេទឌីជីថល IM Intelligent Digital Chassis និងប្រព័ន្ធបញ្ជាចង្កូតបត់កង់ទាំងបួន (Four-Wheel Steering) ដែលបានផ្តល់នូវរង្វង់បត់ដ៏អស្ចារ្យត្រឹមតែ ៤.៩៩ ម៉ែត្រប៉ុណ្ណោះ ដែលជួយឱ្យការបើកបរ ឬការបត់បែនកាន់តែមានភាពងាយស្រួល ទាំងការគ្រប់គ្រងស្ថេរភាពប្រព័ន្ធចង្កូត និងប្រព័ន្ធហ្វ្រាំង ព្រមទាំងការចូលចតស្វ័យប្រវត្តិ ដែលធ្វើឱ្យការប្រើប្រាស់កាន់តែមានទំនុកចិត្តខ្ពស់។
ចំណុចលេចធ្លោបំផុតនៃកម្មវិធីនេះ គឺការបង្ហាញពីប្រព័ន្ធគ្រប់គ្រង ការបើកបរឌីជីថលដ៏ឆ្លាតវៃ (IM Intelligent Digital Chassis) ជាមួយនឹងប្រព័ន្ធបញ្ជាចង្កូតបត់កង់ទាំងបួន (Four-Wheel Steering) ដែលជាបច្ចេកវិទ្យាទំនើបឈានមុខគេ ដែលធ្វើការរួមគ្នាទាំងប្រព័ន្ធចង្កូត ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធគ្រឿងក្រោម និងបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ ដើម្បីផ្តល់នូវស្ថេរភាពនៃការបើកបរ ជួយឱ្យពេលបើកបរកាន់តែមានភាពងាយស្រួល និងកាន់តែមានទំនុកចិត្តខ្ពស់។ ជាមួយរង្វង់បត់ត្រឡប់ក្រោយតូចត្រឹមតែ ៤.៩៩ ម៉ែត្រ អ្នកចូលរួមបើកបរទាំងអស់ បានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ដែលផ្តល់ភាពងាយស្រួលបំផុត ក្នុងការបត់ត្រឡប់ក្រោយផ្លូវ U-turn ទោះបីជាផ្លូវតូចចង្អៀតដ៏ដោយ ដោយផ្តល់នូវភាពបត់បែនដ៏រហ័សរហួន ការចូលចតយ៉ាងងាយស្រួល និងមានស្ថេរភាពខ្ពស់ទោះបត់ ក្នុងល្បឿនលឿនក៏ដោយ។
ដើម្បីជាការបង្ហាញឱ្យឃើញច្បាស់ អំពីភាពឆ្លាតវៃរបស់រថយន្ត ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍បើកបរជាក់ស្តែង ដើម្បីដឹងអំពីបច្ចេកវិទ្យាទាំងអស់នេះ លើ ៤ វិញ្ញាសារធំៗរួមមាន៖
* ទី១, Auto Parking Side Curb មុខងារ Auto Parking។ ការបើកបរសាកល្បងក្នុងការចូលចតជាប់ចិញ្ចើមផ្លូវ ដោយប្រើប្រព័ន្ធជំនួយចតដ៏ឆ្លាតវៃ ដែលធ្វើឱ្យការចតកាន់តែងាយស្រួល មានភាពត្រឹមត្រូវ និងជឿជាក់បំផុត។
* ទី២, Smart Auto Parking Challenge មុខងារចូលចតអូតូ។ ការបើកបរសាកល្បងចូលចតរថយន្តចូលចន្លោះតូច រវាងរថយន្តក្នុងចំណត ដើម្បីទទួលយកបទពិសោធន៍ ពីប្រព័ន្ធជំនួយចតដ៏ឆ្លាតវៃ ដែលជួយកាត់បន្ថយភាពតានតឹង ក្នុងការចតប្រចាំថ្ងៃ។
* ទី៣, Figure 8 Challenge បង្ហាញពីភាពអស្ចារ្យនៃ IM Digital Chassis & Four-wheel Steering។ ការបើកសាកល្បងក្នុងទម្រង់ផ្លូវជាលេខ៨ ដើម្បីបង្ហាញពីការគ្រប់គ្រងចង្កូត និងការបត់បែនដ៏មានលំនឹងរបស់មុខងារ IM Intelligent Digital Chassis និង Four-Wheel Steering ដែលធ្វើឱ្យរថយន្តមានលំនឹងល្អ បើកបររលូន និងឆ្លើយតបពេលបត់បែន បានយ៉ាងច្បាស់លាស់។
* ទី៤, U-Turn Challenge មុខងារ Four-Wheel Steering ដែលកង់ក្រោយអាចងាកបានពី៥ ដល់១២ ដឺក្រេអាស្រ័យលើល្បឿនរថយន្តនេះគឺជាការ Highlight ដ៏សំខាន់បំផុតរបស់រថយន្ត IM Motors។ អ្នកនឹងសាកល្បងបត់ផ្លូវU-Turn នៅលើផ្លូវតូច ដោយបច្ចេកវិទ្យា Four-Wheel Steering ដែលអនុញ្ញាតឱ្យកង់មុខ និងកង់ក្រោយបត់ស្របគ្នា កាត់បន្ថយរង្វង់បត់មកត្រឹម ៤.៩៩ម៉ែត្រ ធ្វើឱ្យការបត់ការចត និងការបើកបរក្នុងទីក្រុង កាន់តែងាយស្រួលជាងមុន។
ឆ្លងកាត់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អ្នកចូលរួមបានស្វែងយល់ និងទទួលបាននូវបទពិសោធន៍ ក្នុងការអនុវត្តផ្ទាល់ជាមួយរថយន្ត IM Motors ដែលរួមបញ្ចូលគ្នានូវវិស្វកម្មដ៏ឆ្លាតវៃ និងការរចនាបែបប្រណីត ដើម្បីបង្កើតនូវបទពិសោធន៍បើកបរដ៏អស្ចារ្យ មានភាពងាយស្រួល និងពោរពេញដោយភាពទាន់សម័យ។ លើសពីនេះទៀត រថយន្ត IM5 និង IM6 ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតទាក់ទាញ មានការរចនាផ្នែកខាងក្នុងដ៏ប្រណីតលំដាប់ Premium បំពាក់ដោយមុខងារដ៏ឆ្លាតវៃ (Intelligent Cockpit) និងប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ(ADAS) ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីចក្ខុវិស័យរបស់យីហោ IM Motors ក្នុងការបង្កើតយានយន្ត ដែលរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងប្រណីតភាព ភាពច្នៃប្រឌិតដ៏ឆ្លាតវៃ និងការបើកបរដ៏មានផាសុកភាពខ្ពស់។
ព្រឹត្តិការណ៍ «IM Intelligent Drive Challenge» ឬ ហៅថា «សាកល្បងភាពឆ្លាតវៃនៃការបើកបររថយន្ត IM» នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់ក្រុមហ៊ុន IM Motors នៅក្នុងប្រទេសកម្ពុជា ដែលជួយពង្រឹងនូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ម៉ាកយីហោ ក្នុងការនាំយកនូវរថយន្តអគ្គិសនីដ៏ឆ្លាតវៃកម្រិតខ្ពស់ និងការបើកបរលំដាប់ពិភពលោក មកជូនដល់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា៕
















