ធនាគារ «ស្ថាបនា» និងក្រុមហ៊ុន «វីសា» រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក «FIFA World Cup 2026 Visa Sathapana Viewing Party»
10-07-2026 17:28
(ភ្នំពេញ)៖ ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា បានសហការគ្នារៀបចំកម្មវិធី FIFA World Cup 2026™ Visa Sathapana Viewing Party ដ៏ពិសេសមួយ ដើម្បីផ្តល់ឱកាសដ៏អស្ចារ្យ ដល់អ្នកគាំទ្របាល់ទាត់កម្ពុជា ក្នុងការទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ នៅលើកញ្ចក់អេក្រង់ដ៏ធំ នៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន។ កម្មវិធីនេះធ្វើឡើងស្របពេល ដែលពិភពលោកកំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍កីឡាដ៏ធំនេះ។
ធនាគារ ស្ថាបនា មានមោទនភាពយ៉ាងខ្លាំង ក្នុងការបង្កើតទំនាក់ទំនងដ៏មានន័យរវាងអតិថិជន និងសហគមន៍ តាមរយៈភាសាសកលនៃកីឡាបាល់ទាត់។ ធនាគារជឿជាក់ថា កីឡាបាល់ទាត់អាចនាំមកនូវការជួបជុំគ្នា ពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជារួម។ តាមរយៈកម្មវិធីនេះ ធនាគារ ស្ថាបនា មានគោលបំណងលើកកម្ពស់គុណតម្លៃវិជ្ជមាន នៃការធ្វើការជាក្រុម ការរស់នៅប្រកបដោយសុខុមាលភាព ស្មារតីសហគមន៍ និងការចូលរួមក្នុងសង្គម ព្រមទាំងបង្កើតបទពិសោធន៍គួរជាទីចងចាំ ដែលលើសពីសេវាធនាគារធម្មតា។
កម្មវិធីទស្សនាការប្រកួតនេះ ផ្តល់ជូនសម្រាប់ម្ចាស់ប័ណ្ណវីសា ស្ថាបនា ទាំងអស់ ដែលបានចំណាយចាប់ពី ២០ដុល្លារអាមេរិកឡើងទៅ មិនថាតាមរយៈការទិញទំនិញនៅហាងផ្ទាល់ ឬតាមអនឡាញនោះទេ។ ម្ចាស់ប័ណ្ណដែលមានសិទ្ធិ អាចទៅទទួលយកសំបុត្រចូលរួមកម្មវិធីទស្សនានៅស្តង់ស្ថាបនា នៅរោងភាពយន្ត លេជេន នាថ្ងៃទី ១១-១២ ខែកក្កដា ថ្ងៃទី ១៥-១៦ ខែកក្កដា និងថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ ២០២៦ (សរុប ៦ ថ្ងៃ)។
អ្នកគាំទ្រនឹងមានឱកាសចូលរួមទស្សនា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026™ នៅថ្ងៃទី ១៥-១៦ ខែកក្កដា ឆ្នាំ ២០២៦ និងទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៖០០ រំលងអធ្រាត្រ។ ធនាគារ ស្ថាបនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន វីសា ចំពោះការគាំទ្រដ៏ពេញទំហឹងដល់កម្មវិធីនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំយកបទពិសោធន៍បាល់ទាត់ពិភពលោកដ៏អស្ចារ្យនេះ មកកាន់ប្រទេសកម្ពុជា។
ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយមានការរួមបញ្ចូលរវាងស្ថាប័នហិរញ្ញវត្ថុចំនួនពីរ គឺ ម៉ារ៉ូហាន់ ធនាគារ ជប៉ុន ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ជប៉ុន មានវត្តមានមុនគេនៅកម្ពុជា (ទទួលបានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០០៨) និងស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (បង្កើតឡើងក្នុងឆ្នាំ១៩៩៥)។
ចាប់តាំងពីការរួមបញ្ចូលគ្នា ធនាគារ ស្ថាបនា បានក្លាយជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៣,៥០០នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយ នៅទូទាំងប្រទេសដែលមានសាខាចំនួន១៧៥ ស្ថាបនាព្រីមារណ៍ ចំនួន៤ និងម៉ាស៊ីនអេធីអឹមជាង ២៨០កន្លែង។
យើងផ្តល់ជូននូវ សេវាកម្មធនាគារយ៉ាងពេញលេញដូចជា សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិក ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT VisaB2B Connect Visa Direct បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
នៅដើមឆ្នាំ២០២៥ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។
ក្នុងឆ្នាំ២០២៤ ធនាគារក៏ទទួលពានរង្វាន់ឆ្នើម ចំនួនពីរគឺ «Most Innovative Mobile Banking App» និង «Best Retail Banking» រួមជាមួយនឹងពានរង្វាន់ធំៗចំនួនប្រាំមួយពី VISA និងMastercard សម្រាប់ភាពជាអ្នកដឹកនាំ និងកំណើនក្នុងការផ្តល់នូវដំណោះស្រាយទូទាត់៕





