វីតាល់ ទទួលបានសិទ្ធិផ្លូវការតែមួយគត់ ប្រចាំប្រទេសកម្ពុជា ពីខ្សែភាពយន្តហូលីវូដ «មនុស្សពីងពាង ថ្ងៃថ្មីសន្លាង | Spider-Man: Brand New Day»
11-07-2026 10:09
(ភ្នំពេញ)៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានប្រកាសជាផ្លូវការ នូវភាពជាដៃគូសហការប្រចាំប្រទេសកម្ពុជា ជាមួយខ្សែ ភាពយន្តលំដាប់ពិភពលោក «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង | Spider-Man: Brand New Day» ក្នុងនាមជាដៃគូសហការផ្លូវការប្រចាំប្រទេសកម្ពុជា ។ ការប្រកាសនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំនៅរោងភាពយន្ត លេជេន អូឡាំព្យា ដោយមានការចូលរួមពីប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់), តំណាងផលិតកម្មហូលីវូដ Sony Pictures ប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត (WML), ថ្នាក់ដឹកនាំ, ដៃគូសហការ, អ្នកសារព័ត៌មាន, អ្នកបង្កើតមាតិកា និងភ្ញៀវកិត្តិយសជាច្រើនរូប ។
នេះជាកិច្ចសហការលើកទី៣ រវាង វីតាល់ និងផលិតកម្មហូលីវូដ Sony Pictures ដែលលើកដំបូងនៅឆ្នាំ ២០១៩ ជាមួយខ្សែភាពយន្ត «មនុស្សពីងពាង ៖ ឆ្ងាយពីផ្ទះ ឬ Spider-Man: Far from Home» និងលើកទី២ នៅឆ្នាំ ២០២១ ជាមួយស្រឡាយបន្ត នៃខ្សែភាពយន្តនេះគឺ «មនុស្សពីងពាង ៖ មកផ្ទះលែងកើត ឬ Spider-Man: No Way Home» ដែលទទួលបានការ គាំទ្រយ៉ាងខ្លាំងកុះករ ពីសំណាក់អ្នកប្រើប្រាស់វីតាល់ និងអ្នកនិយមទស្សនាកុន ទូទាំងប្រទេសកម្ពុជា។
លោក ហុង សុវណ្ណ ប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានមានប្រសាសន៍ថា៖ “វីតាល់មានសេចក្តី សោមនស្សរីករាយយ៉ាងខ្លាំង ដែលបានបន្តកិច្ចសហការជាមួយ Sony Pictures ជាលើកទី៣ តាមរយៈខ្សែភាពយន្ត Spider-Man: Brand New Day ។ កិច្ចសហការនេះ មិនត្រឹមតែជាការចាប់ដៃគូផ្នែកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាការ នាំយកបទពិសោធន៍ថ្មី ប្រកបដោយភាពច្នៃប្រឌិត និងភាពរំភើបជូនដល់អ្នកប្រើប្រាស់នៅកម្ពុជា” ។
លោកបានបន្តថា “ថ្ងៃនេះគឺជាសក្ខីភាពថ្មីមួយ ដែលបង្ហាញពីការជឿជាក់ និងទំនុកចិត្តលើ វីតាល់ ក្នុងនាមជាផលិត ផលជាតិខ្មែរ និងជាម៉ាកទឹកពិសាឈានមុខមួយនៅកម្ពុជា ។ ក្នុងន័យនេះ កិច្ចសហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង ថ្ងៃថ្មីសន្លាង» មិនមែនគ្រាន់តែជាការចាប់ដៃគូផ្នែកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលគ្នា រវាងម៉ាកទឹកពិសាដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ជាមួយនឹងខ្សែភាពយន្តលំដាប់ពិភពលោក ។ វីតាល់ ជឿជាក់ថា មិនត្រឹមតែផ្តល់ជូន អតិថិជននូវទឹកពិសា ដែលមានគុណភាពខ្ពស់នោះទេ តែយើងបត់បែនខ្លួន ជាមួយនិន្នាការសង្គម និង នវានុវត្តន៍ផលិតផល ដោយបន្តបង្កើតនូវបទពិសោធន៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ជាទីចាប់អារម្មណ៍ ដើម្បីភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រើប្រាស់ ឆ្លើយតបទៅនឹងតម្រូវការ និងបរិបទសង្គមស្រប តាមសកលភាវូបនីយកម្ម នាពេលបច្ចុប្បន្ន ។ ផ្សាភ្ជាប់នឹងសកម្មភាពថ្មីៗនេះ ដែល វីតាល់ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃផលិតខ្មែរ ដែលទឹកពិសា វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលគុណភាពខ្ពស់ មានគុណភាព និងសុវត្ថិភាពចំណីអាហារពិសោធន៍ដោយស្ថាប័ន NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ។
លោក ហៃ ប៊ុនម៉េង ប្រធានតំណាងស្ទូឌីយោផលិតកម្ម Sony Pictures ប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត (Westec Media Limited) បានចូលរួម៖ “កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) ដែលតែងតែផ្តល់នូវទំនុកចិត្ត និងបន្តកិច្ចសហការដ៏ល្អជាមួយ ខ្សែភាពយន្តលំដាប់ពិភពលោក មនុស្សពីងពាង តាំងពីឆ្នាំ២០១៩ មក” ។
លោកបន្តថា “អ្វីដែលធ្វើឱ្យលោកកាន់តែមានមោទនភាពទៀតនោះ គឺ វីតាល់ ជាក្រុមហ៊ុន និងផលិតផលខ្មែរ តែមួយគត់ ដែលបានសហការផ្សព្វផ្សាយដោយបោះពុម្ពការវេចខ្ចប់ ផលិតផលទឹកពិសារបស់ខ្លួន ជាមួយនឹងរូបភាព នៃកំពូលខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញ ប្រចាំឆ្នាំ២០២៦ ប្រកបដោយភាពច្នៃប្រឌិត ជូនអ្នកប្រើប្រាស់” ។
ក្នុងឱកាសនេះ វីតាល់បានបង្ហាញជាផ្លូវការនូវ ផលិតផលទឹកពិសាវីតាល់ ចំណុះ៥០០មល រូបរាងថ្មី ដែលមានការ រចនាពិសេសជាមួយ និងខ្សែភាពយន្ត «មនុស្សពីងពាង ៖ ថ្ងៃថ្មីសន្លាង» ចំនួន ៦តួអង្គ និងរចនាបថ ទាំងដប និងកេសទឹកពិសាវីតាល់ ។ វីតាល់ «មនុស្សពីងពាង ៖ ថ្ងៃថ្មីសន្លាង» នឹងចេញលក់ជាផ្លូវការ លើទីផ្សារទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ ។ បន្ថែមលើសពីរចនាបថមនុស្សពីងពាង យើងបានដាក់ថែម បញ្ចូលវត្ថុអនុស្សាវរីយ៍ ចំនួនមានកំណត់ ដោយត្រូវចៃដន្យជាច្រើនសន្ធឹកសន្ធាប់ នៅក្នុងកេសផ្សេងៗគ្នាអាចមាន៖
កាតាបស្ពាយមនុស្សពីងពាង (Vital x SMBND Drawstring Bag) កាបូបប៊ិចមនុស្ស ពីងពាង (Vital x SMBND Pencil Bag) សៀវភៅផាត់ពណ៌ និងស្ទីគ័រមនុស្សពីងពាង (Vital x SMBND Coloring Book) យុទ្ធនាការ Vital x Spider-Man: Brand New Day នឹងផ្តល់ជូននូវបទពិសោធន៍ថ្មី ភាពសប្បាយរីករាយ និងឱកាសប្រមូលរូបរចនាពិសេសរបស់ Spider-Man នៅគ្របដបរបស់វីតាល់ ជាពិសេសសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ នៅទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ជាពិសេស អ្នកនិយមគាំទ្រ ខ្សែភាពយន្តមនុស្សពីងពាង ។ បន្ថែមពីលើការចេញ ផ្សាយផលិតផលថ្មីនេះ វីតាល់នឹងរៀបចំសកម្មភាព ផ្សព្វផ្សាយជាច្រើន នៅតាមរោងភាពយន្ត ទីតាំងផ្សព្វផ្សាយនានា និងតាមប្រព័ន្ធឌីជីថល ដើម្បីឱ្យអ្នកប្រើប្រាស់ទូទាំងប្រទេស អាចចូលរួម និងទទួលបានបទពិសោធន៍កាន់តែជិតស្និទ្ធជាមួយកិច្ចសហការរវាងវីតាល់ និង Spider-Man: Brand New Day។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង | Spider-Man: Brand New Day» គឺជាខ្សែភាព យន្តស៊ុបភើរហេរ៉ូដ៏ល្បីល្បាញរបស់ Sony Pictures និង Marvel ដែលកំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីអ្នកគាំទ្រនៅទូទាំងពិភពលោក ។ ខ្សែភាពយន្ត Spider-Man: Brand New Day ដែលជាភាពយន្តមួយក្នុង ចំណោមភាពយន្ត ដែលទស្សនិកជនទន្ទឹងរង់ចាំបំផុតប្រចាំឆ្នាំនេះ ដែលគ្រោងនឹងចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ តទៅ៕
វីតាល់ មោទនភាពផលិតផលជាតិ!






































