ទិញផ្ទះនៅបុរី ប៉េង ហួត ជាមួយឥណទានដ៏ពិសេសមិនធ្លាប់មានជាមួយអត្រាការប្រាក់ថេរ ៧.២៥% ក្នុង១ឆ្នាំ ពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)

11-07-2026 12:15

(ភ្នំពេញ)៖នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៦ នៅទីតាំងការិយាល័យលក់ បុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ បានធ្វើកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនបុរី ប៉េង ហួត និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដើម្បីផ្ដល់ឥណទានទិញផ្ទះដ៏ពិសេសមិនធ្លាប់មានជូនដល់អតិថិជនរបស់បុរី ប៉េង ហួត។

បន្ទាប់ពីកម្មវិធីនេះធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នឹងផ្ដល់ឥណទានទិញផ្ទះដល់អតិថិជនរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់ថេរ ៧.២៥% ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ ២០ ឆ្នាំ។ អត្រាការប្រាក់ដ៏ពិសេសបែបនេះគឺ ផ្ដល់ជូនយ៉ាងពិសេសសម្រាប់តែអតិថិជនរបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។

ជាមួយអត្រាការប្រាក់ដ៏ល្អ និងរយៈពេលវែងបែបនេះ អាចធ្វើឱ្យអតិថិជនរបស់បុរី ប៉េង ហួត អាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែឆាប់រហ័ស និងងាយស្រួល។ បន្ថែមពីនោះបុរី ប៉េង ហួត ក៏មានប្រភេទផ្ទះ ទិញភ្លាម ចូលរស់នៅភ្លាមៗ ត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ ដែលបន្ថែមភាពងាយស្រួលដល់អតិថិជនកាន់តែខ្លាំង ដោយមិនចាំបាច់រង់ចាំផ្ទះយូរ។

បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះរួច បុរី ប៉េង ហួត និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានរំពឹងទុកថាអតិថិជននឹងសប្បាយចិត្ត អាចទិញផ្ទះក្នុងក្តីស្រមៃបានលឿន ថែមទាំងចំណេញអត្រាការប្រាក់ច្រើន រហូតដល់ ២០ឆ្នាំ ហើយនៅពេលអតិថិជនយកឥណទានពីធនាគារ គាត់ក៏អាចទទួលបានការបញ្ចុះតម្លៃ និង ប្រូម៉ូសិនបង់ផ្តាច់ពី បុរី ប៉េងហួតយ៉ាងច្រើនទៀតផង។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយនៅកម្ពុជា ដែលទទួលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារសេដ្ឋកិច្ច និងសង្គម តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន រួមមានអាជីវករ និងពាណិជ្ជករក្នុងស្រុក។ ដោយគិតត្រឹមឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២.៤៧ពាន់លានដុល្លារ ឥណទានសរុបមានចំនួន ១.៣ ពាន់លានដុល្លារ ជាមួយបណ្ដាញសាខាសរុប២៧ នៅក្នុងរាជធានីភ្នំពេញនិងខេត្តក្រុងមួយចំនួន។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យ រយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីទទួលបានព័ត៌មាន សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) តាមរយៈលេខទូរសព្ទ ០២៣ ៨៦២ ១១១៕