បំបាក់អ្នកប្រកួតរាប់រយនាក់! ទីបំផុត ស៊ុតបាល់ ១គ្រាប់ ឈ្នះ ១០,០០០ដុល្លា ពីប៊ូសស្រ្តង

13-07-2026 12:14

(ភ្នំពេញ)៖ ប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបាល់ទាត់ខ្មែរ ដោយស៊ុតបាល់ប៉េណាល់ទី ១គ្រាប់ ឈ្នះ ១០,០០០ដុល្លា ពីប៊ូសស្រ្តង។ ក្រោយឆ្លងកាត់ការប្រកួតដ៏តានតឹងជាមួយបេក្ខជនចូលរួមប្រកួត ២៥៦ក្រុម ពេលនេះប៊ូសស្រ្តងបានរកឃើញក្រុមខ្លាំងប៉េណាល់ទីឈ្នះ១ម៉ឺនដុល្លារហើយ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នៅស្ដាតចាស់។

ការប្រកួតនេះ មិនត្រឹមតែជាការដណ្ដើមរង្វាន់ធំប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់អ្នកស្រឡាញ់បាល់ទាត់ខ្មែរ ឱ្យបានបង្ហាញទេពកោសល្យ ភាពក្លាហាន និងសមត្ថភាពពិតប្រាកដរបស់ខ្លួន។

ដោយបង្ហាញពីការគាំទ្រវិស័យកីឡាខ្មែរ ប៊ូសស្រ្តងចិត្តល្អ រៀបចំមហាព្រឹត្តិការណ៍ «ប៊ូសស្រ្តង ប៉េណាល់ទីឈ្នះ១មុឺនដុល្លារ» ដើម្បីអបអរសាទរហ្វេនបាល់ទាត់ពិភពលោក។

គួរឱ្យដឹងផងដែរថា ប៊ូសស្រ្តង ម្ចាស់ឧបត្ថម្ភផ្លូវការផ្សាយផ្ទាល់បាល់ទាត់ពិភពលោក ២០២៦ ផងដែរ៕