សាលាអន្តរជាតិគ្រីនហ្វៀល ប្រកាសវឌ្ឍនភាពអប់រំធំៗចំនួន៤ បោះជំហានឈានមុខគេក្នុងការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអន្តរជាតិ នវានុវត្តន៍ និងការបណ្តុះអ្នកដឹកនាំជំនាន់ក្រោយ

13-07-2026 18:16

(ភ្នំពេញ)៖ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) ដែលជាស្ថាប័នអប់រំឈានមុខគេក្នុងការផ្តល់ជូនកម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ (Cambridge International Programme) បានប្រកាសជាផ្លូវការនូវវឌ្ឍនភាព និងការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធអប់រំសំខាន់ៗចំនួន៤ ដើម្បីត្រៀមឆ្លើយតបទៅនឹងតម្រូវការអប់រំនៅក្នុងសតវត្សទី២១ និងបន្តបេសកកម្មបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមាន «គំនិតសកល បេះដូងខ្មែរ»។ វឌ្ឍនភាពសំខាន់ៗទាំង៤ រួមមាន៖

ទី១៖ ឈានមុខគេលើស្តង់ដារសុវត្ថិភាពកម្រិតអន្តរជាតិ
ដោយជឿជាក់ថា បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព សមភាព និងការយកចិត្តទុកដាក់ គឺជាគ្រឹះដ៏សំខាន់នៃការអប់រំប្រកបដោយគុណភាព សាលាអន្តរជាតិគ្រីនហ្វៀល មានមោទនភាពប្រកាសថា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកស្ទើរទាំងអស់របស់សាលា បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលអន្តរជាតិស្តីពីការការពារកុមារ (Child Safeguarding) ស្របតាមលក្ខខណ្ឌរបស់ស្ថាប័នអន្តរជាតិ ChildSafeguarding.com ដើម្បីត្រៀមទទួលបានការទទួលស្គាល់ជាផ្លូវការ។ ការបណ្តុះបណ្តាលនេះ បានពង្រឹងចំណេះដឹង ជំនាញ និងការយល់ដឹងស៊ីជម្រៅរបស់បុគ្គលិកទាំងអស់ ក្នុងការមើលថែ គាំទ្រ និងការពារសិស្សានុសិស្ស ឱ្យអាចរៀនសូត្រ និងអភិវឌ្ឍខ្លួនប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងក្តីស្រឡាញ់។

ទី២៖ ពង្រីកកម្មវិធីសិក្សាអន្តរជាតិ Cambridge Lower Secondary (Stage 7 & Stage 8)
ឆ្លើយតបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃសហគមន៍សិក្សា សាលាបានប្រកាសពង្រីកកម្មវិធីសិក្សាអន្តរជាតិរបស់ខ្លួន ដោយដាក់ឱ្យដំណើរការកម្មវិធី Cambridge Lower Secondary Stage 7 និង Stage 8 សម្រាប់សិស្សថ្នាក់ទី៦ និងទី៧ នៅតាមសាខាទាំងអស់។ កម្មវិធីនេះ ត្រូវបានរៀបចំស្របតាមក្របខណ្ឌសិក្សាអន្តរជាតិរបស់ Cambridge ដោយផ្តោតលើការពង្រឹងចំណេះដឹងមូលដ្ឋាន ការគិតបែបត្រិះរិះពិចារណា (Critical Thinking) ជំនាញស្រាវជ្រាវ និងការដោះស្រាយបញ្ហា ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការបន្តទៅកាន់កម្មវិធី Cambridge IGCSE និងការអប់រំកម្រិតអន្តរជាតិ។ ទន្ទឹមនឹងនេះ សាលាក៏បើកទទួលសិស្សផ្ទេរមកពីសាលាអន្តរជាតិនានា ដើម្បីបន្តការសិក្សាក្រោមកម្មវិធីស្តង់ដារ Cambridge ជាមួយសាលាអន្តរជាតិគ្រីនហ្វៀលផងដែរ។

ទី៣៖ ដាក់បញ្ចូលកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ iChoose Leadership Curriculum
ក្នុងគោលបំណងផ្តល់ការអប់រំដែលលើសពីភាពឆ្នើមផ្នែកវិជ្ជាសិក្សា (Academic Excellence) សាលាអន្តរជាតិគ្រីនហ្វៀល បានដាក់បញ្ចូលកម្មវិធី iChoose Leadership Curriculum ដែលត្រូវបានអភិវឌ្ឍដោយ Dr. John C. Maxwell អ្នកជំនាញផ្នែកភាពជាអ្នកដឹកនាំលំដាប់ពិភពលោក។ កម្មវិធីដែលទទួលស្គាល់ជាសកលនេះ នឹងផ្តល់ជូនសិស្សចាប់ពីថ្នាក់ទី៦ឡើងទៅ ដើម្បីបណ្តុះបណ្តាលសមត្ថភាពភាពជាអ្នកដឹកនាំ គុណតម្លៃសីលធម៌ សុចរិតភាព ការធ្វើការជាក្រុម និងទំនួលខុសត្រូវក្នុងសង្គម សំដៅរៀបចំសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋសកលប្រកបដោយទំនុកចិត្ត និងវិន័យ។

ទី៤៖ នវានុវត្តន៍បច្ចេកវិទ្យា៖ កម្មវិធី STEM Robotics & Drone Programme
សាលាក៏បានប្រកាសដាក់ឱ្យដំណើរការកម្មវិធី STEM Robotics & Drone Programme ដែលជាកម្មវិធីសិក្សាប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញការរៀនសូត្រតាមការអនុវត្តជាក់ស្តែង ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ តាមរយៈការរៀនសរសេរកូដ (Coding) ការរចនា និងការគ្រប់គ្រងមនុស្សយន្ត (Robotics) ព្រមទាំងបច្ចេកវិទ្យាយានហោះគ្មានមនុស្សបើក (Drone Technology) សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍សិក្សាបែបអន្តរកម្ម ដែលជួយពង្រឹងការគិតបែបវិភាគ ការច្នៃប្រឌិត និងជំនាញសំខាន់ៗសម្រាប់សតវត្សទី២១។
ថ្លែងក្នុងឱកាសប្រកាសវឌ្ឍនភាពដ៏សំខាន់នេះ លោកគ្រូ ចាន់ណារិទ្ធ លី (Mr. John) នាយកសាលាអន្តរជាតិគ្រីនហ្វៀល បានមានប្រសាសន៍ថា៖ «ការគិតចង់បង្កើតអ្វីមួយឡើងមក គឺជាភាពប្រឈមទៅហើយ ការចាប់ផ្តើមបង្កើតវា គឺរឹតតែទាមទារការលះបង់ ប៉ុន្តែការធ្វើឱ្យវាលូតលាស់ និងរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព និងភាពរឹងមាំ គឺជារឿងដែលទាមទារការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ បច្ចុប្បន្នភាពទាំងនេះ មិនត្រឹមតែជាការវិនិយោគលើរចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាថាបុត្រធីតារបស់លោកអ្នកទទួលបានការមើលថែ គាំទ្រ និងការពារក្នុងកម្រិតស្តង់ដារសុវត្ថិភាពខ្ពស់បំផុត រួមផ្សំជាមួយនឹងកម្មវិធីសិក្សាដ៏រឹងមាំ ដែលជំរុញឱ្យពួកគេមានការគិតបែបត្រិះរិះពិចារណា និងគុណតម្លៃនៃភាពជាអ្នកដឹកនាំ ដើម្បីប្រកួតប្រជែងនៅលើឆាកអន្តរជាតិដោយក្តីមោទនភាព»

ទន្ទឹមនឹងវឌ្ឍនភាពដ៏សំខាន់ទាំងនេះ សាលាអន្តរជាតិគ្រីនហ្វៀល ក៏បានប្រកាសបើកទទួលពាក្យចុះឈ្មោះសិស្សសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដោយការសិក្សានឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ សម្រាប់សាខាឫស្សីកែវ និងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ សម្រាប់សាខាមានជ័យ។

សាលាផ្តល់ការអប់រំចាប់ពីកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ទី១២ (ទទួលសិស្សចាប់ពីអាយុ ២ ឆ្នាំ ដល់ថ្នាក់ទី៧ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧) ដោយមានកម្មវិធីសិក្សាចម្រុះ រួមមានកម្មវិធីសិក្សាថ្នាក់ជាតិ កម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ (Cambridge International Programme) និងកម្មវិធីភាសាចិន ព្រមទាំងកម្មវិធីបន្ថែមជាច្រើនដូចជា ហែលទឹក តន្ត្រី កុំព្យូទ័រ គូរគំនូរ កីឡា សួនដាំដំណាំ បន្ទប់ពិសោធន៍ និងបណ្ណាល័យធំទូលាយ ដើម្បីអភិវឌ្ឍសិស្សានុសិស្សទាំងផ្នែកចំណេះដឹង ជំនាញ និងបុគ្គលិកលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ។

ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងតាមរយៈ៖
* សាខាឫស្សីកែវ អាសយដ្ឋាន៖ ផ្ទះលេខ ៩៨៩ ផ្លូវ២០០RBIS ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 089 777 138 | 098 777 130
* សាខាមានជ័យអាសយដ្ឋាន៖ ផ្ទះលេខ ១៣៧B ផ្លូវ ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 099 777 138 | 098 777 130⁩