Man Utd ទិញបាន Tielemans ពីក្លិប Aston ក្នុងតម្លៃ ៣៥លានផោន និងជាសមាជិកថ្មីទី៣ ផងដែរ
15-07-2026 10:31
(បរទេស)៖ ក្លិបបាល់ទាត់ Manchester United បានបំពេញការផ្ទេរខ្សែបម្រើ Yuri Tielemans ពីក្លិបគូប្រជែងនៅ ក្របខណ្ឌ Premier League ក្នុងតម្លៃ ៣៥លានផោន និងក្លាយជាសមាជិកថ្មីទី៣ នៃទីផ្សារដោះដូរកីឡាករនាចុងឆ្នាំ ២០២៦ នេះ ដោយបានចុះកិច្ចសន្យា ៥ឆ្នាំ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បិសាចក្រហមព្រមព្រៀងទិញក្នុងតម្លៃ ៣៥លានផោននេះ គឺជាតម្លៃទិញផ្តាច់កិច្ចសន្យារបស់ខ្សែបម្រើវ័យ ២៩ឆ្នាំ Tielemans ដែលទើបរួមចំណែកជួយបិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិកឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៅ World Cup 2026។
Tielemans បានចំណាយពេល ៣រដូវកាលចុងក្រោយជាមួយ Aston និងធ្លាប់ផ្លាស់ទៅលេងឱ្យ Leicester City គូប្រជែងនៅ Premier League ដូចគ្នា កាលពីអំឡុងឆ្នាំ២០១៩។
ការមកដល់របស់ខ្សែបម្រើរូបនេះ គឺជាសមាជិកថ្មីទី៣ នៅកីឡដ្ឋាន Old Trafford ស្ថិតក្រោមការដឹកនាំរបស់លោក Michael Carrick ក្រោយចុះកិច្ចសន្យាជាមួយខ្សែបម្រើដូចគ្នា Andrey Santos និងកីឡាករចាំទី Karl Darlow គ្រាដែលកំពុងចរចានាំយកខ្សែបម្រើ Anderson ពីក្លិប Atalanta នៅក្របខណ្ឌ Serie A មួយរូបទៀតដែរ៕



