ហេតុអ្វីបានជា Leapmotor B10 ក្លាយជារថយន្តអគ្គិសនីដ៏ឆ្លាតវៃលើទីផ្សារកម្ពុជា ក្នុងកញ្ចប់ថវិកាត្រឹមតែ $26,888?
15-07-2026 16:03
(ភ្នំពេញ)៖ ក្នុងនាមជារថយន្តដែលមានក្រុមហ៊ុននាំចូលផ្លូវការមកទីផ្សារប្រទេសកម្ពុជា ហើយមានរយៈចម្ងាយបើកបររហូតដល់ 600Km ព្រមទាំងបានបំពាក់នូវ បច្ចេកវិទ្យាទំនើបៗ និងផ្តល់ភាពងាយស្រួលក្នុងពេលបើកបរ បានធ្វើឱ្យរថយន្តអគ្គិសនីម៉ូឌែល Leapmotor B10 កំពុងទាក់ទាញដល់អតិថិជន ដែលស្វែងរករថយន្តអគ្គិសនីតម្លៃក្រោម៣ម៉ឺនដុល្លារ។
ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ក៏កំពុងបន្តកើនឡើង និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសល្អច្រើនជាងមុន។ ទោះជាយ៉ាងណាក៏ដោយ មានម៉ាកយីហោជាច្រើន បានកំពុងបន្តចូលមកកាន់ទីផ្សារកម្ពុជា ដូច្នេះការស្វែងរករថយន្តអគ្គិសនីដែលផ្តល់នូវតុល្យភាពត្រឹមត្រូវទាំងតម្លៃ ទាំងបច្ចេកវិទ្យា ព្រមទាំងមានរយៈចម្ងាយ បើកបរឆ្ងាយ និងមានការធានាត្រឹមត្រូវពីក្រុមហ៊ុនផ្លូវការគឺអាចជាបញ្ហាប្រឈមធំមួយ។ ក្នុងចំណោមម៉ាកយីហោថ្មីដូចជា Leapmotor B10 បានកំពុងលេចចេញ ជាជម្រើសដ៏គួរឱ្យទាក់ទាញបំផុតមួយសម្រាប់អ្នកទិញដែលកំពុងស្វែងរករថយន្ត SUV ប្រភេទអគ្គិសនីទំនើប ដោយមិនចាំបាច់ចាយលុយលើស ៣ម៉ឺនដុល្លារ។
ជាមួយនឹងតម្លៃថ្មីត្រឹមតែ $26,888 ប៉ុណ្ណោះ ប៉ុន្តែរថយន្ត Leapmotor B10 បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបៗ ផ្តល់រយៈចម្ងាយបើកបរឆ្ងាយរហូតដល់ 600 គីឡូម៉ែត្រ CLTC ព្រមទាំងមានលក្ខណៈពិសេសជាច្រើន និងមានការនាំចូលមកទីផ្សារកម្ពុជាពីក្រុមហ៊ុនផ្លូវការ ជាមួយនឹងការធានារយៈពេល 5 ឆ្នាំសម្រាប់ថ្ម និងម៉ូទ័រ ដែលធ្វើឱ្យរថយន្តរថយន្តនេះក្លាយជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ ខណៈ មានម៉ាករថយន្តជាច្រើនលើទីផ្សារដែលនាំចូលមិនផ្លូវការ មិនមានការធានាត្រឹមត្រូវ នោះវាពិតជាមានហានិភ័យខ្ពស់សម្រាប់រថយន្តអគ្គិសនី។
អ្នកទិញរថយន្តអគ្គិសនីសព្វថ្ងៃនេះគឺពឹងផ្អែកច្រើនលើប្រព័ន្ធថាមពលអគ្គិសនីជាងរថយន្តសាំងធម្មតា។ ពួកគេចង់បានបច្ចេកវិទ្យាឆ្លាតវៃ មានផាសុកភាព និង សុវត្ថិភាព។ ដូច្នេះ រថយន្ត Leapmotor B10 បានផ្តល់ជូនទាំងអស់ក្នុងកញ្ចប់តែមួយដែលនៅតែរក្សាតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដែលចង់សន្សំសំចៃ។ ចំណុចពិសេសៗរួមមាន៖
• អេក្រង់កុងទ័រប្រភេទឌីជីថលទំហំ 8.8 អ៊ីញ
• អេក្រង់កម្សាន្តកណ្តាលទំហំធំ 14.6 អ៊ីញ កម្រិត 2.5K HD
• មុខងារបញ្ជាដោយសំឡេង និងការតភ្ជាប់ឆ្លាតវៃ
• មុខងាររថយន្តភ្ជាប់ជាមួយអ៊ីនធ័រណេត 4G
• Apple CarPlay និង Android Auto អាចមើល Youtube, TikTok, Map
• កៅអីអ្នកបើកបរបញ្ផាដោយអេឡិចត្រូនិច
• កញ្ចក់ចំហៀងក្តោបអូតូ
• ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ
• ប្រព័ន្ធកាមេរ៉ា 540 ដឺក្រេ
• កាមេរ៉ាថត record
• ប្រព័ន្ធជំនួយដល់អ្នកបើកបរកម្រិតខ្ពស់ (ADAS)។
ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព វាកំពុងក្លាយជាការពិចារណាទិញដ៏សំខាន់បំផុតមួយសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។ រថយន្ត Leapmotor B10 រួមបញ្ចូលនូវបច្ចេកវិទ្យាសុវត្ថិភាពច្រើនសំបូរបែបដែលត្រូវបានរចនាឡើងដើម្បីជួយឱ្យអ្នកបើកបរអាចកាត់បន្ថយហានិភ័យដែលអាចកើតមាននៅលើដងផ្លូវ។ លក្ខណៈពិសេសដូចជាប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ, បច្ចេកវិទ្យាព្រមានការប៉ះទង្គិច, ប្រព័ន្ធទប់លំនឹង, និងពោងសុវត្ថិភាពជាច្រើន ដែលជួយផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ការបើកបរទាំងក្នុងទីក្រុង និងផ្លូវហាយវេ។ បច្ចេកវិទ្យាទាំងនេះមិនត្រឹមតែបង្កើនបទពិសោធន៍បើកបរបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
លើសពីនេះ រថយន្ត Leapmotor B10 បំពាក់នូវទំហំថ្ម 67.1 kWh ដែលផ្តល់នូវចម្ងាយបើកបររហូតដល់ 600 គីឡូម៉ែត្រ (CLTC)។ នេះមានន័យថាការសាកថ្ម ចំណាយពេលតិច តែទទួលបានរយៈចម្ងាយបើកបរបានឆ្ងាយ។ ជាមួយនឹងការសាកថ្មល្បឿនលឿនប្រភេទ DC ទំហំ 168kW របស់រថយន្ត Leapmotor B10 គឺចំណាយពេលត្រឹមតែ 20នាទី ប៉ុណ្ណោះសម្រាប់ការសាកថ្មពី 30% ទៅ 80%។ មិនថាធ្វើដំណើរក្នុងរាជធានីភ្នំពេញ ឬរៀបចំផែនការធ្វើដំណើរចុងសប្តាហ៍ ទៅកាន់បណ្តាខេត្តដូចជា សៀមរាប កំពត ក្រុងព្រះសីហនុ ឬ កំពង់ចាមនោះទេ ក៏រថយន្ត Leapmotor B10ផ្តល់នូវទំនុកចិត្តខ្ពស់ផងដែរ។
ទំនុកចិត្តលើភាពជាម្ចាស់រថយន្តរយៈពេលវែង គឺមិនមែនគិតត្រឹមការទិញរថយន្តអគ្គិសនីនោះទេ ប៉ុន្តែវាក៏ត្រូវការការគាំទ្រ ពីក្រុមអ្នកជំនាញបច្ចេកទេស ក្រោយពេលលក់ផងដែរ។ នេះជាចំណុចដែលទិញរថយន្តពីក្រុមហ៊ុនផ្លូវការដែលមានការគាំទ្រពីអ្នកចែកចាយផ្លូវការក្លាយជាអត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ រថយន្តដែលលក់តាមរយៈក្រុមហ៊ុនផ្លូវការ គឺទទួលបានអត្ថប្រយោជន៍ពីការធានាពីក្រុមហ៊ុនផលិតរថយន្ត មានផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ មានអ្នកជំនាញផ្នែកបច្ចេកទេសសេវាកម្មដែលមានវិញ្ញាបនបត្រត្រឹមត្រូវ ព្រមទាំងមានការអាប់ដេតកម្មវិធី softwareនិងការគាំទ្រយ៉ាងស្តង់ដារបំផុត។ កត្តាទាំងនេះអាចធ្វើឱ្យកាន់តែប្រសើរឡើងយ៉ាងខ្លាំងនូវការពេញចិត្តចំពោះភាពជាម្ចាស់រយៈពេលវែង និងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំងក្នុងពេលប្រើប្រាស់បច្ចុប្បន្ន និងនាពេលអនាគត។
ម៉ាកយីហោ Leapmotor ត្រូវបានគាំទ្រដោយក្រុមហ៊ុន Stellantis Group ដែលជាក្រុមហ៊ុនយក្សផ្នែកផលិតរថយន្តលើសកលលោក។ គុណសម្បត្តិដ៏រឹងមាំបំផុតមួយនៅពីក្រោយការរីកចម្រើនយ៉ាងឆាប់រហ័សរបស់រថយន្ត Leapmotor គឺភាពជាដៃគូរយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន Stellantis ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតមួយរបស់ពិភពលោក។ Stellantis ជាម្ចាស់ និងដំណើរការម៉ាករថយន្ត ដែលទទួលស្គាល់ច្រើនបំផុត នៅទូទាំងពិភពលោករួមមាន Peugeot, Citroën, Jeep, Ram, Fiat, Alfa Romeo, Maserati និង Opel។
សម្រាប់អ្នកទិញដែលកំពុងពិចារណាទិញរថយន្តអគ្គិសនី ការដឹងថារថយន្ត Leapmotor ត្រូវបានគាំទ្រដោយក្រុមហ៊ុនរថយន្តធំជាងគេបំផុតមួយរបស់ពិភពលោក គឺបានផ្តល់នូវទំនុកចិត្តបន្ថែមលើការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ម៉ាកយីហោ ការអភិវឌ្ឍបច្ចេកវិទ្យា និងការរីកចម្រើននាពេលអនាគត៕











