យុទ្ធនាការ «ពុះពារ» របស់ធនាគារ «វីង» ឈ្នះពានរង្វាន់យុទ្ធនាការនវានុវត្តន៍ ម៉ាកយីហោប្រចាំឆ្នាំនៅកម្ពុជា
16-07-2026 10:38
(ភ្នំពេញ)៖ មនុស្សគ្រប់ជំនាន់សុទ្ធតែមានរឿងរ៉ាវជីវិតរៀងៗខ្លួន។ សម្រាប់យុវជនកម្ពុជាបច្ចុប្បន្នរឿងរ៉ាវរបស់ពួកគេ គឺការប្រឹងប្រែងសាងឱកាសថ្មីៗសម្រាប់អនាគត ដោយមិនបោះបង់ចោលតម្លៃវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួនឡើយ។ ដោយផ្អែកលើទស្សនៈដ៏មានអត្ថន័យនេះហើយ បានជំរុញឱ្យធនាគារ វីង បង្កើតយុទ្ធនាការ «ពុះពារ» ឡើងយ៉ាងពិសេសសម្រាប់យុវជន រហូតយុទ្ធនាការនេះត្រូវបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់ «យុទ្ធនាការនវានុវត្តន៍ម៉ាកយីហោឆ្នើម ប្រចាំឆ្នាំនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦» ពីកម្មវិធីពានរង្វាន់ទស្សនាវដ្តីម៉ាកយីហោសកល Global Brands Magazine Awards។
ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវយុទ្ធនាការ ដែលបានបំផុសផ្នត់គំនិតយុវជនកម្ពុជាឱ្យមានមោទនភាព ចំពោះអត្តសញ្ញាណរបស់ខ្លួន ហ៊ានសម្រេចក្តីស្រមៃ និងបោះជំហានស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។ លើសពីយុទ្ធនាការផ្សព្វផ្សាយទូទៅ «ពុះពារ» ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតប ទៅនឹងក្តីប្រាថ្នារបស់យុវជនជំនាន់ថ្មី ដែលជានិច្ចកាលតែងមានមោទនភាពចំពោះអត្តសញ្ញាណជាតិខ្លួន ហ៊ានពុះពារដើម្បីសម្រេចក្តីស្រមៃ និងមានឆន្ទៈមោះមុតក្នុងការបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។
កញ្ញា គិត វីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានលើកឡើងថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលយុទ្ធនាការ “ពុះពារ” ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ យុទ្ធនាការនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់យុវជនកម្ពុជា ដែលតែងតែរក្សាអត្តសញ្ញាណដើមរបស់ខ្លួនជានិច្ច ស្របពេលដែលពួកគេកំពុងប្រឹងប្រែងឈោងចាប់ភាពជោគជ័យថ្មីៗ។ ពានរង្វាន់នេះ បានឆ្លុះបញ្ចាំងពីភាពស្និទ្ធស្នាល ដែលយើងចង់កសាងជាមួយពួកគេ ហើយវាក៏ជាកម្លាំងចិត្តជំរុញឱ្យយើងបន្តគាំទ្រ រាល់ដំណើរឆ្ពោះទៅមុខរបស់ពួកគេជានិច្ច»។
ភាពជោគជ័យនៃយុទ្ធនាការ «ពុះពារ» គឺផ្ដើមចេញពីការយល់ឃើញយ៉ាងសាមញ្ញមួយថា មានត្រឹមគោលដៅ គឺមិនគ្រប់គ្រាន់នោះទេ។ យុវជនកម្ពុជាជាច្រើនមានក្តីស្រមៃចង់បន្តការសិក្សាខ្ពង់ខ្ពស់ បង្កើតអាជីវកម្មផ្ទាល់ខ្លួន ជួយផ្គត់ផ្គង់គ្រួសារ ឬស្វែងរកឱកាសថ្មីៗ។ យ៉ាងណាមិញ រាល់ការសម្រេចគោលដៅទាំងនេះ សុទ្ធតែទាមទារឱ្យមានការចាប់ផ្តើមចេញពី ការបណ្តុះទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អ និងត្រឹមត្រូវជាមុនសិន។
ដើម្បីជួយរុញច្រានក្តីស្រមៃទាំងនោះឱ្យក្លាយជាការពិត ធនាគារ វីង បានលើកយក «គណនីសន្សំដើម្បីគោលដៅ» មកធ្វើជាចំណុចស្នូលនៃយុទ្ធនាការនេះ។ មុខងារដ៏ពិសេសនេះ អាចជួយឱ្យអតិថិជនកំណត់គោលដៅសន្សំផ្ទាល់ខ្លួន ងាយស្រួលតាមដានលុយសន្សំ និងជួយជំរុញទឹកចិត្តអតិថិជនឱ្យសន្សំបន្ត រហូតដល់សម្រេចគោលដៅ មិនថាជាការសន្សំលុយទុកបង់ថ្លៃសាលា ត្រៀមចេញរកស៊ី ផែនការដើរលេងក្រៅប្រទេសជាលើកដំបូង ឬសម្រាប់គោលដៅធំៗក្នុងជីវិតផ្សេងទៀតនោះទេ។ លើសពីនេះ អតិថិជនក៏នឹងទទួលបានអត្រាការប្រាក់រហូតដល់ ៥% ក្នុងមួយឆ្នាំ ស្របពេលដែលទឹកប្រាក់សន្សំរបស់ពួកគេ នឹងបន្តរីកចម្រើនឡើងជាលំដាប់។
ហេតុនេះហើយ យុទ្ធនាការ «ពុះពារ» មិនត្រឹមតែជាយុទ្ធនាការផ្សព្វផ្សាយធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាសាររំឭកមួយថា គ្រប់សមិទ្ធផលទាំងអស់សុទ្ធតែផ្ដើមចេញពីផែនការ ហើយគ្រប់ផែនការ គឺត្រូវផ្ដើមចេញពីការមានគោលដៅច្បាស់លាស់។ តាមរយៈការផ្សាភ្ជាប់គ្នារវាងការបំផុសផ្នត់គំនិត និងសេវាកម្មហិរញ្ញវត្ថុដែលអាចអនុវត្តបាន ធនាគារ វីង កំពុងជួយយុវជនកម្ពុជាឱ្យ ប្រែក្លាយបំណងប្រាថ្នាទៅជាសកម្មភាព និងឈានទៅសម្រេចគោលដៅអនាគតដែលពួកគេបានគ្រោងទុក។
សមិទ្ធផលនៃពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការបង្កើតដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ ដើម្បីឆ្លើយតបទៅនឹងបំណង ក៏ដូចជាតម្រូវការចម្បងរបស់អតិថិជន។ តាមរយៈការយល់ពីតម្រូវការរបស់យុវជនកម្ពុជា និងការផ្តល់ជូននូវមធ្យោបាយ ដែលជួយពួកគេឱ្យសម្រេចគោលដៅបាន ធនាគារ វីង នៅតែបន្តធ្វើឱ្យការរីកចម្រើនផ្នែកហិរញ្ញវត្ថុ កាន់តែមានភាពងាយស្រួល និងអត្ថប្រយោជន៍។
តើអ្នកត្រៀមខ្លួន «ពុះពារ» បង្កើតភាពជោគជ័យសម្រាប់ខ្លួនឯងហើយឬនៅ? ដោនឡូតអេប Wing Bank និងចាប់ផ្ដើមប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ ដើម្បីធ្វើឱ្យក្ដីស្រមៃក្លាយជាសមិទ្ធផលជាក់ស្ដែង ក្នុងជីវិតជាមួយនឹងការបោះជំហានទៅមុខដោយទំនុកចិត្ត៕





