ការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជាក្នុងការងាកទៅប្រើប្រាស់រថយន្តអគ្គិសនី ហើយនេះការចែករំលែកពិតពីម្ចាស់រថយន្ត Leapmotor

16-07-2026 11:02

(ភ្នំពេញ)៖ ដោយសារតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ដែលជាមូលហេតុធ្វើឱ្យអ្នកប្រើប្រាស់រថយន្តនៅកម្ពុជាជាច្រើនមានការព្រួយបារម្ភ ហើយមានអតិថិជនកាន់តែច្រើនកំពុងមានការផ្លាស់ប្តូរងាកទៅប្រើប្រាស់រថយន្តអគ្គិសនីវិញ ដែលមិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេយ៉ាងច្រើនផងដែរ។

ថ្មីៗនេះ ម្ចាស់រថយន្តដែលកំពុងប្រើប្រាស់ឡានអគ្គិសនី Leapmotor បានចែករំលែកពីបទពិសោធន៍ជីវិតពិតរបស់ពួកគេបន្ទាប់ពីប្តូរពីរថយន្តសាំងធម្មតាទៅជារថយន្តអគ្គិសនី ដោយបង្ហាញពីការសន្សំសំចៃថវិការបានយ៉ាងច្រើនដែលពួកគេកំពុងទទួលបាននាពេលបច្ចុប្បន្ននេះ។

1. ពីការចំណាយ $60 ក្នុងមួយសប្តាហ៍មកត្រឹមតែ $10 ប៉ុណ្ណោះ

លោក ស៊ីឈឿន ជាម្ចាស់អាជីវកម្មមួយរូប ដែលកំពុងប្រើប្រាស់រថយន្តអគ្គិសនី Leapmotor C10 បាននិយាយថា អត្ថប្រយោជន៍ដ៏ធំបំផុតមួយដែលគាត់បានកត់សម្គាល់ឃើញបន្ទាប់ពីប្តូរទៅប្រើរថយន្តអគ្គិសនី គឺកាត់បន្ថយចំណាយបានយ៉ាងច្រើន។

គាត់លើកឡើងថា “ពេលខ្ញុំបើកបររថយន្តសាំង ខ្ញុំបានចំណាយប្រហែលពី $50 ទៅ $60 ជារៀងរាល់សប្តាហ៍លើថ្លៃប្រេងឥន្ធនៈព្រោះគាត់ជាអាជីវករដែលត្រូវដឹកទំនិញឱ្យអតិថិជន។ ចាប់តាំងពីប្តូរទៅប្រើឡានអគ្គិសនីLeapmotor C10 មក ថ្លៃសាកថ្មរបស់ខ្ញុំគឺត្រឹមតែ $10 ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ការសន្សំគឺលើសពីការរំពឹងទុករបស់ខ្ញុំ ហើយបទពិសោធន៍បើកបរវិញ គឺមានថាមពល រលូន ស្ងាត់ល្អ និងមានផាសុកភាពខ្លាំង។”

ក្នុងនាមជាម្ចាស់អាជីវកម្ម សម្រាប់លោក ស៊ីឈួន ការចំណាយប្រតិបត្តិការទាបមានន័យថា ការសន្សំសំចៃបានកាន់តែច្រើនសម្រាប់គ្រួសាររបស់គាត់ ស្របពេលដែលគាត់នៅតែអាចបន្តភាពរីករាយក្នុងការធ្វើដំណើរជាមួយបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ និងមានផាសុកភាពខ្ពស់។
https://web.facebook.com/share/v/1EDG1Axbph/

2. សន្សំបានប្រហែល $450 ជារៀងរាល់ខែ

លោកស្រី Sokhena ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ និងជាម្ចាស់រថយន្តអគ្គិសនី Leapmotor B10 ក៏បានចែករំលែកពីរបៀបដែលការប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីក៏បានកាត់បន្ថយការចំណាយលើថ្លៃធ្វើដំណើរប្រចាំខែរបស់គាត់បានយ៉ាងច្រើនផងដែរ។

លោកស្រីបានលើកឡើងថា "ខ្ញុំធ្លាប់ចំណាយប្រហែល $500 ជារៀងរាល់ខែលើថ្លៃប្រេងសាំង ព្រោះខ្ញុំបើកបរញឹកញាប់សម្រាប់ការងារប្រចាំថ្ងៃ និងការធ្វើដំណើរកម្សាន្តនានា។ បន្ទាប់ពីប្តូរមកប្រើរថយន្តអគ្គិសនី Leapmotor B10 ខ្ញុំចំណាយថ្លៃអគ្គិសនីប្រហែល $50 ប៉ុណ្ណោះក្នុងមួយខែ។ វាបានបង្ហាញពីភាពខុសគ្នាដាច់ស្រឡះ សម្រាប់ថវិកាប្រចាំខែរបស់ខ្ញុំ"។

លោកស្រីក៏បានបន្ថែមថា ក្រៅពីការសន្សំសំចៃ គាត់ក៏ពេញចិត្តចំពោះភាពស្ងប់ស្ងាត់នៃផ្នែកខាងក្នុងរថយន្តពេលបើកបរ ផ្តល់នូវការបើកបរដ៏មានថាមពល និងមានលក្ខណៈពិសេសដ៏ឆ្លាតវៃទំនើបៗជាច្រើន ដែលធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃ និងដំណើរកម្សាន្តនីមួយៗកាន់តែរីករាយ។
https://web.facebook.com/share/v/1DNScHPBgo/

ទាំងនេះគឺជាបទពិសោធន៍ និងការចែករំលែកពីអ្នកប្រើប្រាស់រថយន្តអគ្គិសនីពិតប្រាកដ ដែលជាចំណែកនៃការបង្ហាញពីមូលហេតុដែលអ្នកបើកបររថយន្តនៅកម្ពុជាកាន់តែច្រើន កំពុងពិចារណា និងងាកទៅប្រើរថយន្តអគ្គិសនីដែលជាជម្រើសល្អសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ។ ក្រៅពីការផ្តល់បច្ចេកវិទ្យាទំនើប លក្ខណៈពិសេសដ៏ឆ្លាតវៃ និងមានបទពិសោធន៍បើកបរប្រកបដោយផាសុកភាព រថយន្ត Leapmotor ក៏បានជួយដល់ម្ចាស់រថយន្តក្នុងការកាត់បន្ថយការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងច្រើនផងដែរ។

សម្រាប់អ្នកបើកបររថយន្តភាគច្រើន ការងាកទៅប្រើប្រាស់រថយន្តអគ្គិសនី មិនមែនគ្រាន់តែជាការចាប់ផ្តើមទទួលយកបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាការវិនិយោគផ្នែកហិរញ្ញវត្ថុដ៏ឆ្លាតវៃជាងមុនសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ។ ជាមួយតម្លៃសមរម្យ ចាប់ផ្តើមពី $26,888 សម្រាប់ម៉ូឌែល Leapmotor B10 និងតម្លៃ$28,990 សម្រាប់ម៉ូឌែល Leapmotor C10។ ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor កំពុងធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីដ៏ឆ្លាតវៃ មានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ ព្រមទាំងផ្តល់ភាពងាយស្រួលខ្លាំងសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា៕