តើអាហ្សង់ទីននឹងរក្សាតំណែងជើងឯក ឬអេស្ប៉ាញនឹងលើកពាន? មើលបាល់ ត្រូវតែមើលនៅសួន វឌ្ឍនៈ កាពីតាល ឡាយហ្វ៍ស្ដាយផាក!
16-07-2026 19:16
ភ្នំពេញ៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2026 បានកន្លងផុតទៅយ៉ាងរំភើប ដោយមានការចូលរួមពីសំណាក់អ្នកគាំទ្របាល់ទាត់យ៉ាងច្រើនកុះករនៅ សួន វឌ្ឍនៈ កាពីតាល ឡាយហ្វ៍ស្ដាយផាក។ បរិយាកាសនៅសួន វឌ្ឍនៈ កាពីតាល ឡាយហ្វ៍ស្ដាយផាក កាលពីយប់មិញពិតជាមិនអាចបំភ្លេចបាន។
អ្នកគាំទ្ររាប់រយនាក់បានមកជួបជុំគ្នា ដើម្បីទស្សនាការប្រកួតដ៏តានតឹងរវាង អាហ្សង់ទីន ទល់នឹង អង់គ្លេស និង អេស្ប៉ាញ ទល់នឹង បារាំង លើអេក្រង់យក្ស។ សំឡេងស្រែកហ៊ោដោយក្តីរំភើបពីសំណាក់អ្នកគាំទ្រនៅពេលមានគ្រាប់បាល់បញ្ចូលទី ការរួមគ្នាអបអរសាទរក្រុមដែលខ្លួនស្រឡាញ់ និងការសម្តែងសិល្បៈដ៏រស់រវើកពីតារាល្បីៗ បានធ្វើឱ្យទីតាំងនេះពោពេញដោយភាពសប្បាយរីករាយ។ បន្ថែមពីនេះ អ្នកចូលរួមទាំងអស់ក៏បានរីករាយជាមួយម្ហូបអាហារដ៏សម្បូរបែប និងភេសជ្ជៈដែលមានគុណភាពខ្ពស់ពី វឌ្ឍនៈ ក្នុងបរិយាកាសដ៏មានផាសុកភាព។
កុំខកខានឱកាសចុងក្រោយ! ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្ររវាង អេស្ប៉ាញ និង អាហ្សង់ទីន កំពុងរង់ចាំអ្នក! មកចូលរួមទស្សនាដោយផ្ទាល់នៅ សួន វឌ្ឍនៈ កាពីតាល ឡាយហ្វ៍ស្ដាយផាក នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ (វេលាម៉ោង ០២:០០ នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២០) ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ កុំភ្លេចនាំមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកមកឱ្យបានច្រើនកុះករដើម្បីដឹងថា តើណាជាអ្នកគ្រងតំណែងជើងឯក និងជួបជុំគ្នាក្នុងបរិយាកាសដ៏រីករាយបំផុត៕



