កម្ពុជា ជួបឡាវ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន ASEA Women’s Cup រសៀលនេះ

19-07-2026 08:02

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឡាវ នាវេលាម៉ោង ៣៖៤៥នាទីរសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women's Cup 2026 នៅកីឡដ្ឋាន Kuala Lumpur ប្រទេសម៉ាឡេស៊ី។

នេះជាលើកដំបូងដែលក្រុមទាំងពីរ បានជួបគ្នាក្នុងពានរង្វាន់កម្រិតទី២ ប្រចាំតំបន់នេះ ក្រោយកម្ពុជាបានបញ្ចប់នៅវគ្គជម្រុះដោយឈរកំពូលតារាងពូល B គ្រាដែលឡាវ ឈរលេខ២ នៅពូល A។

ចំណែកជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយប្រកួតទៀតគឺក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ត្រូវជួបក្រុមជម្រើសជាតិនារីសិង្ហបុរី នាវេលាម៉ោង ៧៖៤៥នាទីយប់ថ្ងៃជាមួយគ្នានេះ។

សូមរំឮកថា កាលពីឆ្នាំ២០២៤ ក្រុមជម្រើសជាតិនារីកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ តែបានចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ទទួលបានត្រឹមជើងឯករង។ ដូច្នេះចាំមើលតើឆ្នាំនេះ ក្រុមកីឡាការិនីកម្ពុជា អាចទម្លាក់ឡាវ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រទៀតឬយ៉ាងណា?