ក្រុមហ៊ុន Samsung ត្រៀមាត់បន្ថយបុគ្គលិកជិត ១ពាន់នាក់ នៅរដ្ឋ New Jersey ដោយសារការប្ដូរទីស្នាក់ការទៅរដ្ឋ Texas
20-07-2026 09:55
(បរទេស)៖ យោងតាមលិខិតផ្លូវការមួយរបស់រដ្ឋ New Jersey សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមហ៊ុន Samsung Electronics America គ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន ៧៣៩នាក់ នៅទីតាំង Englewood Cliffs រដ្ឋ New Jersey។
តាមរបាយការណ៍បានឲ្យដឹងថា មូលហេតុនៃការកាត់បន្ថយបុគ្គលិកនេះ គឺដោយសារក្រុមហ៊ុនកំពុងត្រៀមរៀបចំផ្លាស់ប្ដូរទីស្នាក់ការកណ្ដាលផ្នែកផលិតផលអេឡិចត្រូនិកប្រើប្រាស់របស់ខ្លួនពី រដ្ឋ New Jersey ទៅកាន់ រដ្ឋ Texas ឱ្យបានមុនដាច់ឆ្នាំ២០២៦។ ទីតាំង New Jersey នេះមានបុគ្គលិកសរុបប្រមាណ ១,២០០ នាក់ ដូច្នេះចំនួន ៧៣៩ តំណែងនេះ គឺស្មើនឹងជាង ៦០% នៃបុគ្គលិកសរុបនៅទីនោះ។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា បុគ្គលិកភាគច្រើនដែលរងផលប៉ះពាល់ ត្រូវបានផ្តល់ឱកាសឱ្យផ្លាស់ប្ដូរទីកន្លែងធ្វើការទៅកាន់ទីស្នាក់ការថ្មីនៅរដ្ឋ Texas។ ដូច្នេះ ក្រុមហ៊ុនយល់ថាការហៅចំណាត់ការនេះថាជា «ការបញ្ឈប់ពីការងារ (Layoffs)« គឺមិនសូវត្រឹមត្រូវទាំងស្រុងនោះទេ ប៉ុន្តែសម្រាប់បុគ្គលិកដែលមិនអាចប្ដូរទីកន្លែងរស់នៅបាន តំណែងរបស់ពួកគេនឹងត្រូវលុបចោល ឬកាត់បន្ថយ។
គួរជម្រាបថា ការផ្លាស់ប្ដូរ និងកាត់បន្ថយនេះ គ្របដណ្ដប់តែលើផ្នែកលក់ និងទីផ្សារផលិតផលអេឡិចត្រូនិកដូចជា ទូរស័ព្ទស្មាតហ្វូន ទូរទស្សន៍ និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលអាជីវកម្មផលិតបន្ទះឈីប/សមាសធាតុពាក់កណ្តាលចម្លង (Semiconductor) នោះទេ៕









