គ្រូបង្វឹកអាហ្សង់ទីន ពិចារណាលាលែងពីតំណែង ក្រោយចាកចេញពីសន្និសីទទាំងទឹកភ្នែក

20-07-2026 15:37

(បរទេស)៖ លោក Lionel Scaloni បានចាកចេញពីសន្នីសីទសារព័ត៌មានទាំងទឺកភ្នែក ក្រោយអ្នកកាសែតសួរនាំជុំវិញអនាគតរបស់លោកនៅដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ដែលទើបរងបរាជ័យ ១-០ ក្រោមថ្វីជើងរបស់គោជល់អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 កាលពីរាត្រីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា។

បុរសសញ្ជាតិអាហ្សង់ទីន វ័យ ៤៨ឆ្នាំរូបនេះ បានក្លាយជាអ្នកចាត់ការទូទៅទី២ ប៉ុណ្ណោះដែលបានដឹកនាំកូនក្រុមឈ្នះ ជើងឯក World Cup និងឈានមកដល់ការពារជើងឯកម្តងទៀត ទោះបរាជ័យក៏ដោយ បន្ទាប់ពីលោក Didier Deschamps ធ្លាប់ធ្វើបានជាមួយមាន់គកបារាំង កាលឆ្នាំ២០១៨ និងរងជើងឯក ៤ឆ្នាំបន្ទាប់។

កិច្ចសន្យាចាស់របស់លោក Scaloni ក្នុងការដឹកនាំពពកសអាហ្សង់ទីន នឹងអស់សុពលភាពត្រឹមខែធ្នូ ឆ្នាំ២០២៦ នេះ ហើយលោកក៏បានហូរទឹកភ្នែកតែម្តង នៅពេលសួរដល់រឿងអនាគតបន្តដឹកនាំទៀត ឬយ៉ាងណានោះ? នេះបើយោងតាមការចេញផ្សាយដោយ BBC។

លោកបានឆ្លើយតបថា «ខ្ញុំនឹងជជែកជាមួយប្រធានសហព័ន្ធ AFA ថាតើគួរធ្វើអ្វីបន្តទៀត? ខ្ញុំពិតជាអរគុណខ្លាំងណាស់ ចំពោះប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន ក្នុងការផ្តល់ឱកាសដល់ខ្ញុំកន្លងមក»

គួរបញ្ជាក់ផងថា ស្នាដៃសំខាន់របស់លោក Scaloni បានដឹកនាំក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីនមួយនេះ ដណ្តើមបានជើងឯកពាន Copa America ឆ្នាំ២០២៤ និងជាពិសេសពាន World Cup 2022 នៅប្រទេសកាតា និងឡើងវគ្គផ្តាច់ព្រ័ត្រម្តងទៀត ទោះចាញ់ក្រុមនៅអឺរ៉ុប អេស្ប៉ាញ ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងក៏ដោយ៕