បន្ទប់ព្យាបាលដោយចលនា ថែទាំសុខភាពឆ្អឹងកងស្តង់ដារសិង្ហបុរី ពង្រីកសាខាក្រៅប្រទេសដំបូងនៅរាជធានីភ្នំពេញ
20-07-2026 19:18
(ភ្នំពេញ)៖ បន្ទប់ព្យាបាលដោយចលនា ថែទាំសុខភាពឆ្អឹងកង ហ៊ីលីង ហេន វែលនេស (Healing Hands Wellness) គឺជាកន្លែងព្យាបាលកែតម្រូវឆ្អឹងកងនិងសន្លាក់ដោយដៃ (chiropractic) ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១០ បច្ចុប្បន្នមាន៩សាខា នៅក្នុងប្រទេសសិង្ហបុរី។
នេះគឺជាមោទនភាព ក្នុងការពង្រីកវិសាលភាពមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំមកជាមួយនូវបទពិសោធន៍ផ្តល់សេវាជូនអ្នកជំងឺជាង១៦ឆ្នាំ ក្នុងការកែសម្រួលលើឥរិយាបថរាងកាយ ផ្តល់ការថែទាំដល់អ្នកមានបញ្ហាធ្វើចលនា និងបន្ថយការឈឺចាប់រាងកាយ ជូនដល់ប្រជាជនកម្ពុជា។
ពិធីសម្ភោធជាផ្លូវការ ក៏មានព្រះរាជវត្តមាន ព្រះនាង នរោត្តម ពង្សកញ្ចណា និងអ្នកម្នាង គង់ ស្រី, វត្តមានចូលរួមពីសំណាក់ លោក ស្ទីវិន ប៉ាង ឈី វី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបវរកញ្ញា កុយ អេនណា ទូតសុច្ឆន្ទៈនៃក្រសួងកិច្ចការនារី។
ជាមួយការផ្តល់សេវាថែទាំអ្នកជំងឺជាង៣ម៉ឺននាក់ Healing Hands Wellness បានកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្ត យ៉ាងរឹងមាំក្នុងការផ្តល់សេវាព្យាបាលចលនាស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការរបស់អ្នកជំងឺម្នាក់ៗ ដោយផ្តោតលើអ្នកជំងឺជាចម្បង និងលើកកម្ពស់គុណភាពជីវិតតាមរយៈការព្យាបាលដោយមិនប្រើថ្នាំ និងមិនចាំបាច់វះកាត់។
ការព្យាបាលដោយកែតម្រូវឆ្អឹងខ្នង និងសន្លាក់ដោយដៃ (Chiropractic) អាចជួយដល់អ្នកជំងឺ ដែលមានបញ្ហាឈឺឆ្អឹងក ឈឺចង្កេះ ឈឺខ្នង តឹងណែនចុករោយស្មា វៀចឆ្អឹងកងខ្នង គាបសង្កត់ ឈឺសរសៃស្យ៉ាទីគ ឈឺក្បាល ជំងឺប្រកាំង លៀនទ្រនាប់ឌីសឆ្អឹងខ្នង របួសពីការលេងកីឡា ការឈឺចាប់អំឡុងពេលមានផ្ទៃពោះ និងបញ្ហាប្រព័ន្ធប្រសាទ សាច់ដុំ និងឆ្អឹងផ្សេងទៀត។
វេជ្ជបណ្ឌិតនៅទីនេះ មានជំនឿមុតមាំថា ការធ្វើចលនាបានល្អប្រសើរ រួមទាំងរាងកាយនៅឆ្ងាយពីការឈឺចាប់ នឹងធ្វើឱ្យគុណភាពជីវិតរស់នៅកាន់តែប្រសើរឡើង។ ក្រុមអ្នកជំនាញមានវិជ្ជាជីវៈខ្ពស់ និងបានបញ្ចប់ការ សិក្សាផ្នែកការព្យាបាលដោយកែតម្រូវឆ្អឹងខ្នង និងសន្លាក់ដោយដៃ ដែលមានសញ្ញាបត្រវេជ្ជបណ្ឌិត (Doctor of Chiropractic) មកពីសាកលវិទ្យាល័យនានាដោយទទួលស្គាល់នៅក្នុងសហរដ្ឋអាមេរិក រួមទាំងមាន បទពិសោធន៍ព្យាបាលអ្នកជំងឺជាច្រើនឆ្នាំផងដែរ។
លោកវេជ្ជបណ្ឌិត Marc Calaunan ស្ថាបនិក និងជានាយកបន្ទប់ព្យាបាលដោយចលនា ថែទាំសុខភាពឆ្អឹងកង Healing Hands Wellness បានមានប្រសាសន៍ថា នៅក្នុងប្រទេសសិង្ហបុរី លោករួមជាមួយក្រុមការងារបានកសាងសហគមន៍មួយប្រកបដោយសុខភាពល្អ ដោយជួយឱ្យអ្នកជំងឺមានលទ្ធភាពធ្វើចលនា និងដំណើរការរាងកាយបានកាន់តែប្រសើរឡើង តាមរយៈបច្ចេកទេសព្យាបាលដោយកែតម្រូវឆ្អឹងកងខ្នង និងសន្លាក់ដោយដៃ (chiropractic) និងការរៀបចំផែនការថែទាំជាពិសេសសមស្របសម្រាប់អ្នកជំងឺម្នាក់ៗ។ លោក បន្ថែមថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលអាចនាំយកនូវបទពិសោធន៍ និងស្តង់ដារសេវាព្យាបាលដែលយើងមាននៅក្នុងប្រទេសសិង្ហបុរី នាំមកកាន់ប្រទេសកម្ពុជា»។
សូមជម្រាបជូនថា បន្ទប់ព្យាបាលដោយចលនា ថែទាំសុខភាពឆ្អឹងកង Healing Hands Wellness មានទីតាំងស្ថិតនៅ ជាន់ទី ៤ នៃអគារមន្ទីរពហុព្យាបាល Sing-Specialist។ ក្នុងឱកាសដ៏វិសេសវិសាលនៃការបើកសម្ពោធជាផ្លូវការនេះ ហ៊ីលីង ហេន វែលនេស ស្វាគមន៍សាធារណជន អង្គការ ស្ថាប័ន និងអ្នកជំនាញថែទាំសុខភាពនានា អាចអញ្ជើញមកទស្សនកិច្ច និងពិភាក្សាជាមួយក្រុមគ្រូពេទ្យជំនាញ ព្រមទាំងឈ្វេងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការព្យាបាលដោយកែតម្រូវឆ្អឹងខ្នង និងសន្លាក់ដោយដៃ (chiropractic)។
សូមទំនាក់ទំនងណាត់ជួបតាមរយ:៖
កញ្ញា ចឹង ចាន់សា
អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្ម
លេខទូរស័ព្ទ (855) 16 26 36 93
អ៊ីម៉ែល[email protected]
វេបសាយ https://chiropractorcambodia.com/
ហ្វេសប៊ុកផេក៖ Healing Hands Wellness Cambodia៕












