អ៉ីតាលី ជួបពិភាក្សាជាមួយលោក Pep Guardiola ក្នុងការក្លាយជាគ្រូបង្វឹកជម្រើសជាតិ
20-07-2026 19:24
(បរទេស)៖ លោក Paolo Maldini រួមទាំងលោក Leonardo សមាជិកសហព័ន្ធបាល់ទាត់អ៉ីតាលី បានជួបជជែកគ្នាជាមួយលោក Pep Guardiola ក្នុងការមកដឹកជម្រើសជាតិអាសូរីអ៉ីតាលីនាពេលខាងមុខ។
ពី Channel UEFA បានចេញផ្សាយថា ក្រុមខ្លាំងនៅតំបន់អឺរ៉ុបមួយនេះ បានកំពុងស្វែងរកគ្រូថ្មីមកដឹកនាំ ក្រោយខកខានឡើងទៅលេង World Cup ៣សម័យកាលជាប់គ្នា។
ម្យ៉ាងបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានកំពុងទំនេរពីការងារស្រាប់ផង បន្ទាប់ពីចាកចេញពីក្លិបមេឃខៀវ Manchester City នារដូវកាលមុនរួចមក៕




