មូលហេតុឡានអគ្គីសនីឆាប់ខូច! ស្រាយចម្ងល់ និងវិធីបង្ការដែលអ្នកគួរដឹង!
21-07-2026 15:18
(ភ្នំពេញ)៖ អ្នកប្រើប្រាសឡានអគ្គីសនីជាច្រើនតែងតែមានចម្ងល់ថា តើហេតុអ្វីបានជាឡានអគ្គីសនី (EV) ខ្លះឆាប់ជួបបញ្ហា? តាមពិតទៅ ឡាន EV ត្រូវបានរចនាឡើងយ៉ាងទំនើប ប៉ុន្តែប្រសិនបើការប្រើប្រាស់មិនបានត្រឹមត្រូវ វាក៏អាចធ្វើឱ្យអាយុកាលប្រើប្រាស់ថយចុះបានដែរ។ តោះ! មកដឹងពីមូលហេតុ និងវិធីការពារទាំងអស់គ្នា។
មូលហេតុដែលធ្វើឱ្យឡាន EV ឆាប់ជួបបញ្ហា៖
១៖ ការសាកភ្លើងមិនត្រឹមត្រូវ ការប្រើប្រាស់ឆ្នាំងសាកដែលមានគុណភាពអន់ ឬការសាកភ្លើងលឿន (DC Fast Charge) ញឹកញាប់ពេក អាចប៉ះពាល់ដល់កោសិកាអាគុយក្នុងរយៈពេលវែង។
២៖ ការបើកបរក្នុងទឹក ទោះបីឡាន EV មានប្រព័ន្ធការពារទឹកក៏ដោយ ការបើកកាត់ទឹកជ្រៅខ្លាំង ឬបុកនឹងវត្ថុរឹងនៅក្រោមទឹក អាចធ្វើឱ្យខូចខាតប្រព័ន្ធម៉ូទ័រ ឬអាគុយ។
៣៖ ការទុកឡានចោលយូរដោយមិនប្រើ ការទុកអាគុយឱ្យអស់ភ្លើងទាំងស្រុង (០%) ឬសាកពេញ (១០០%) រយៈពេលយូរពេក ធ្វើឱ្យអាគុយឆាប់ខ្សោយ។
៤៖ ការមិនត្រួតពិនិត្យប្រព័ន្ធត្រជាក់ (Cooling System) ប្រព័ន្ធនេះមានតួនាទីរក្សាសីតុណ្ហភាពអាគុយ បើខូចវាអាចធ្វើឱ្យអាគុយឡើងកម្ដៅខ្លាំង។
វិធីបង្ការ និងថែទាំដើម្បីឱ្យឡានប្រើបានយូរ៖
១៖ រក្សាកម្រិតសាកភ្លើង ព្យាយាមរក្សាកម្រិតសាកភ្លើងអាគុយឱ្យនៅចន្លោះ ២០% ទៅ ៨០% ជាប្រចាំ ដើម្បីពន្យារអាយុកាលអាគុយ។
២៖ ចៀសវាងផ្លូវលិចទឹក ប្រសិនបើចាំបាច់ត្រូវឆ្លងកាត់ទឹក ត្រូវប្រាកដថាទឹកមិនជ្រៅលើសពីកម្រិតកំណត់ និងបើកបរកុំឱ្យលឿនពេក។
៣៖ ត្រួតពិនិត្យជាប្រចាំ នាំឡានមកពិនិត្យប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធត្រជាក់នៅមជ្ឈមណ្ឌលជំនាញឱ្យបានទៀងទាត់តាមកាលកំណត់។
៤៖ ប្រើប្រាស់ឧបករណ៍សាកភ្លើងដែលមានគុណភាព ប្រើប្រាស់ឆ្នាំងសាកដែលក្រុមហ៊ុនណែនាំ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធភ្លើងក្នុងឡាន។
គត់សម្គាល់ផងថា ឡានអគ្គីសនី គឺជាបច្ចេកវិទ្យាដ៏ឆ្លាតវៃ បើការប្រើប្រាសស្ថិតក្នុងការថែទាំបានត្រឹមត្រូវ វានឹងផ្តល់នូវផាសុកភាព និងសន្សំសំចៃបានយ៉ាងច្រើន៕



