* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់
* ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ

នាយកផ្នែកសន្តិសុខ TikTok US ត្រៀមឡើងធ្វើសាក្សីមុខសភាអាមេរិក ជុំវិញការសង្ស័យពាក់ព័ន្ធនឹងចិន

22-07-2026 10:03

(បរទេស)៖ លោក Will Farrell នាយកប្រតិបត្តិផ្នែកសន្តិសុខទិន្នន័យ និងសន្តិសុខសាយប័ររបស់ TikTok សហរដ្ឋអាមេរិក នឹងឡើងថ្លែងការណ៍ចំពោះមុខគណៈកម្មាធិការពិសេសទទួលបន្ទុកកិច្ចការប្រទេសចិននៃរដ្ឋសភាអាមេរិក នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ ដើម្បីឆ្លើយតបនឹងកង្វល់របស់សមាជិកសភា ជុំវិញការពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងកម្មវិធីវីដេអូខ្លីដ៏ពេញនិយមមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

នេះនឹងក្លាយជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងបង្អស់ដោយថ្នាក់ដឹកនាំ TikTok US នៅក្នុងរដ្ឋសភា ចាប់តាំងពីក្រុមហ៊ុនមេ ByteDance បានបញ្ចប់កិច្ចព្រមព្រៀងបំបែកអាជីវកម្មអាមេរិកចេញពីប្រតិបត្តិការសកលកាលពីខែមករាកន្លងទៅ។ ការបំបែកក្រុមហ៊ុននេះ ធ្វើឡើងអនុលោមតាមច្បាប់អាមេរិកឆ្នាំ ២០២៤ ដែលតម្រូវឱ្យ ByteDance ផ្ទេរការគ្រប់គ្រង ដើម្បីជៀសវាងការប្រឈមនឹងការបិទប្រតិបត្តិការ ក្រោមហេតុផលហានិភ័យសន្តិសុខជាតិ។

បច្ចុប្បន្ន ប្រតិបត្តិការរបស់ TikTok នៅអាមេរិក ត្រូវស្ដារទំនុកចិត្តដោយផ្ទេរទៅឱ្យក្រុមហ៊ុនសហការរួមគ្នា «TikTok USDS Joint Venture LLC» ដែលវិនិយោគដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Oracle, ក្រុមហ៊ុន Silver Lake និងក្រុមហ៊ុន MGX មកពីអាប៊ូដាប៊ី ខណៈ ByteDance រក្សាភាគហ៊ុនត្រឹម ១៩,៩% ប៉ុណ្ណោះ។ ការស្តាប់សាក្សីនាពេលខាងមុខ ក៏នឹងអនុញ្ញាតឱ្យសមាជិកសភាសាកសួរបន្ថែមអំពីតួនាទីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនេះផងដែរ។

ដោយឡែក លោក Adam Presser ដែលជានាយកប្រតិបត្តិ (CEO) របស់ TikTok US ត្រូវបានគេរំពឹងថានឹងមិនបង្ហាញខ្លួនក្នុងសភានៅថ្ងៃទី ១៥ ខែកញ្ញានោះទេ។ ទន្ទឹមនឹងនេះ ខាងភាគីព្រឹទ្ធសភាអាមេរិក ក៏បានអញ្ជើញនាយកប្រតិបត្តិ TikTok សកល លោក Shou Zi Chew ឱ្យឡើងមកថ្លែងការណ៍ពាក់ព័ន្ធនឹង «សុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធឺណិត» ផងដែរ ប៉ុន្តែកាលបរិច្ឆេទផ្លូវការមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕