ក្រោយចប់ World Cup 2026 តោខៀវ Chelsea ធ្វើរឿងមួយដ៏អស្ចារ្យ តាមរយៈជះលុយជាង ១០០លានទិញខ្សែបម្រើ

22-07-2026 10:09

(បរទេស)៖ ក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 កាលពីថ្ងៃទី១៩ ខែកក្កដាភ្លាម ក្លិបតោខៀវ Chelsea បានបើកខ្ទង់ចំណាយ ១១៧លានផោន ដើម្បីទិញខ្សែបម្រើ Morgan Rogers ពីក្លិបគូប្រជែងក្នុងលីគបច្ចុប្បន្ន Aston Villa ដែលជាជើងឯក UEFA Europa League រដូវកាលមុន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ដែលជាជើងឯកពាន FIFA Club World Cup 2025 ពីការបង្កើនក្រុមបាន ៣២ក្រុមលើកដំបូង បានបំពេញការផ្ទេរជាផ្លូវការ ពីការទិញយកកីឡាករអន្តរជាតិអង់គ្លេស ក្នុងតម្លៃបំបែកកំណត់ត្រាក្លិបទៀតផង។

កាលពីថ្ងៃចន្ទ Rogers បានធ្វើដំណើរមកកាន់កីឡដ្ឋាន Stamford Bridge ក្រោយវិលវិញពីសហរដ្ឋអាមេរិក នៅពេលចប់បេសកកម្ម World Cup 2026 ជាមួយតោកំណាចអង់គ្លេស ដើម្បីបានពិនិត្យសុខភាព និងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំលេងនៅ Chelsea។

នេះមានន័យថា Rogers នឹងបានវិលមករួមក្រុមឡើងវិញជាមួយ Cole Palmer ក្នុងនាមជាមិត្តជិតស្និទ្ធនឹងគ្នាដែលជា អតីតយុវជនថ្នាលដូចគ្នាចេញពីក្លិប Manchester City។

ជាមួយនឹងក្តីរំពឹងនាំចូលសមាជិកថ្មី ៥រូបនារដូវកាលថ្មី ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Xabi Alonso បន្ទាប់ពីលក់ចេញ Marc Cucurella ទៅឱ្យក្លិប Real Madrid, Andrey Santos ទៅឱ្យ Manchester United និងកីឡាករ Tyriue George ទៅឱ្យ Everton ហើយ Jimmy-Jay Morgan ទៅឱ្យ West Bromwich Albion ដោយបានលុយសរុប ១២០លានផោន៕