ក្រុមហ៊ុន engageX ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាំយក iQIYI ផ្ដាច់មុខមកកាន់ប្រទេសកម្ពុជា
22-07-2026 11:54
(ភ្នំពេញ)៖ ក្រុមហ៊ុន engageX ដែលជាក្រុមហ៊ុនផ្នែកទីផ្សារ ទិន្នន័យ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្ថិតក្រោមវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីដៃគូផ្តាច់មុខជាមួយ iQIYI International ដោយក្រុមហ៊ុន engageX នឹងទទួលសិទ្ធិផ្តាច់មុខ ក្លាយជាតំណាងចែកចាយបន្តកញ្ចប់សេវាកម្ម VIP របស់ iQIYI នៅក្នុងប្រទេសកម្ពុជា។
ភាពជាដៃគូនេះជួយពង្រឹងបន្ថែមទៀតនូវចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលឈានមុខនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នានូវមាតិកាដ៏សម្បូរបែប ការតភ្ជាប់កម្រិតខ្ពស់ ទីផ្សារដែលជំរុញដោយបច្ចេកវិទ្យា AI និងជាវេទិកាសម្រាប់អ្នកប្រើប្រាស់ឈានមុខមួយនៅក្នុងប្រទេស។
ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខមួយនៅកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជារាប់លាននាក់ តាមរយៈវិស័យទូរគមនាគមន៍ ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច ការលក់រាយ អចលនទ្រព្យ ដឹកជញ្ជូន និងសេវាកម្មឌីជីថល។ សរុបជារួម ប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈានទៅដល់អ្នកប្រើប្រាស់នៅកម្ពុជាជាង 10 លាននាក់ ដោយបង្កើតបានជាវេទិកាភ្ជាប់ទំនាក់ទំនងឌីជីថលដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេស។
ក្នុងនាមជាក្រុមហ៊ុនផ្នែកទីផ្សារ ទិន្នន័យ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុន engageX កំពុងជំរុញប្រព័ន្ធអេកូឡូស៊ី និងជួយឱ្យម៉ាកយីហោលំដាប់ពិភពលោកជាច្រើនបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈមធ្យោបាយភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដ៏ទំនើប ការចែកចាយតាមប្រព័ន្ធឌីជីថល និងទីផ្សារដែលជំរុញដោយទិន្នន័យ។
ការនាំយកវេទិកាកម្សាន្តឈានមុខមួយនៅអាស៊ីមកកាន់ប្រទេសកម្ពុជា តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់នឹងទទួលបាននូវការកម្សាន្តកាន់តែទូលំទូលាយ ព្រមទាំងទទួលបានអត្ថប្រយោជន៍ពីតម្លៃភ្ជាប់កញ្ចប់សេវាកម្មយ៉ាងសមរម្យ ដែលមានផ្តល់ជូន ដោយក្រុមហ៊ុន engageX តែប៉ុណ្ណោះ។ កញ្ចប់សេវាកម្ម iQIYI International Standard VIP មានតម្លៃត្រឹមតែ $1.99/សប្តាហ៍ ឬ $3.99/ខែ។
ក្រុមហ៊ុន engageX នឹងឧបត្ថម្ភកញ្ចប់អ៉ឺនធឺណិត សែលកាត Data+ $0.25 = 1GB សម្រាប់កញ្ចប់ iQIYI VIP ប្រចាំសប្តាហ៍ ឬ Data+ $0.25 រយៈពេល 3 ថ្ងៃ = 3GB សម្រាប់កញ្ចប់ iQIYI VIPប្រចាំខែ មកដល់ឆាប់ៗនេះ សម្រាប់អតិថិជនទាំងអស់ដែលចុះឈ្មោះបង្កើតគណនី engageX នឹងទទួលបានលេខកូដចូលទស្សនា iQIYI International Standard VIP ដោយឥតគិតថ្លៃរហូតដល់ 7 ថ្ងៃ ដែលជាអត្ថប្រយោជន៍មួយក្នុង ដោយបើកយកបានតាមរយៈ kukupon ដែលជាកម្មវិធីឌីជីថលមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសជូននៅពេលក្រោយ។
ការកសាងអនាគតកម្សាន្តឌីជីថលរបស់កម្ពុជា៖ មហិច្ឆតារយៈពេលវែង មិនត្រឹមតែនាំយកការកម្សាន្តអាស៊ីដ៏ល្អនេះមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បី ផ្តល់ជូនសិល្បករ ផលិតករភាពយន្ត និងអ្នកមានទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា នូវឱកាសពង្រីកមុខមាត់ និង សក្ដានុពលទៅកាន់ទស្សនិកជនក្នុងតំបន់ និងជុំវិញពិភពលោក តាមរយៈវេទិកាដូចជា iQIYI International ផងដែរ។ មិនថាអតិថិជនកំពុងសម្រាកលំហែកាយនៅផ្ទះ ធ្វើដំណើរក្នុងរាជធានីភ្នំពេញ ឬធ្វើដំណើរតាមផ្លូវដែលគ្របដណ្ដប់ដោយបណ្តាញអ៉ីនធឺណិតល្បឿនលឿនរបស់ cellcard ពីភ្នំពេញទៅសៀមរាប ឬពីភ្នំពេញទៅព្រះសីហនុ ពួកគេអាចរីករាយជាមួយការទស្សនាវីដេអូកម្រិត HD។
ឧកញ៉ា គិត ស៊ូឡា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន engageX បានឱ្យដឹងថា ភាពជាដៃគូនេះ គឺមានអត្ថន័យលើសពីការទស្សនាវីដេអូកម្សាន្តទៅទៀត។ វាគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការកម្សាន្តនៅកម្ពុជា។
ក្រុមហ៊ុន engageX និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា AI ទិន្នន័យ ទីផ្សារឌីជីថល ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីជួយឱ្យម៉ាកយីហោឌីជីថលលំដាប់ពិភពលោកជាច្រើនបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះយើងចង់បង្កើតឱកាសថ្មីៗសម្រាប់សិល្បករ អ្នកនិពន្ធរឿង និងអ្នកបង្កើតមាតិការបស់កម្ពុជា ដើម្បីពង្រីកមុខមាត់ និងសក្ដានុពលទៅកាន់ទស្សនិកជនក្នុងតំបន់ និងពិភពលោក តាមរយៈវេទិកាដូចជា iQIYI International ជាដើម។
លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃវិស័យ ឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបញ្ជាក់ដែរថា មាតិកាល្អ គឺស័ក្ដិសមនឹងបណ្តាញអ៉ីនធឺណិតដ៏ល្អដូចគ្នា។ ក្នុងកិច្ចសហការជាមួយ iQIYI International ក្រុមហ៊ុន engageX កំពុងនាំយកការកម្សាន្តអាស៊ីលំដាប់ពិភពលោកជូនដល់អតិថិជន តាមរយៈបទពិសោធបណ្តាញ cellcard 5G។ មិនថានៅផ្ទះ ឬធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងខេត្តព្រះសីហនុនោះទេ អតិថិជនអាចរីករាយជាមួយការទស្សនាវីដេអូកម្រិត HD ដោយគ្មានការរំខាន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ នេះគឺជា Digital Life. Connected. ៕














