យុគសម័យនៃការទូទាត់ដ៏ឆ្លាតវៃ អាចគ្រប់គ្រងតម្រូវការហិរញ្ញវត្ថុបានយ៉ាងងាយស្រួលជាមួយ «Chip Mong Bank App»

22-07-2026 15:12

(ភ្នំពេញ)៖ នៅក្នុងយុគសម័យឌីជីថល ការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ធនាគារ ជីប ម៉ុង ជាធនាគារខ្មែរ បាននាំមកជូននូវបទពិសោធន៍ធនាគារឌីជីថលដ៏ទំនើប តាមរយៈ Chip Mong Bank App។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃ ដោយផ្តល់នូវភាពរហ័ស ងាយស្រួល សុវត្ថិភាពខ្ពស់ និងអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ជាមួយនឹងមុខងារដ៏សម្បូរបែប និងបទពិសោធន៍ប្រើប្រាស់ដ៏រលូន Chip Mong Bank App កំពុងក្លាយជាជម្រើសដ៏ឆ្លាតវៃ សម្រាប់អ្នកដែលចង់គ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។

លោកអ្នកលែងចាំបាច់ចំណាយពេល ទៅបង់វិក្កយបត្រដោយផ្ទាល់ ជាមួយ Chip Mong Bank App លោកអ្នកអាចគ្រប់គ្រងចំណូល-ចំណាយប្រចាំថ្ងៃ ទូទាត់ថ្លៃទឹក ថ្លៃភ្លើង បង់ពន្ធ និងទូទាត់វិក្កយបត្រផ្សេងៗបានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ Chip Mong Bank App ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដ៏ឆ្លាតវៃ ថែមទាំងជួយសន្សំពេលវេលាដ៏មានតម្លៃ និងធ្វើឲ្យការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្ត។

មិនមែនត្រឹមតែភាពងាយស្រួលនោះទេ ធនាគារ ជីប ម៉ុង ក៏ជាធនាគារកូនខ្មែរដំបូងគេ ដែលផ្ដល់ជូនអត្រាការប្រាក់ ៣% ក្នុងមួយឆ្នាំ ដោយគ្រាន់តែភ្ជាប់ការបង់វិក្កយបត្រភ្លើងស្វ័យប្រវត្តិជាមួយ Chip Mong Bank App ដែលជាការបង្កើតតម្លៃបន្ថែម និងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់អតិថិជនក្នុងជីវិតប្រចាំថ្ងៃ។ សម្រាប់អាជីវករ ដែលប្រើប្រាស់គណនី KHQR របស់ធនាគារ ជីប ម៉ុង ក៏ទទួលបានអត្រាការប្រាក់ ៣% ក្នុងមួយឆ្នាំ លើសពីនេះទៀត Chip Mong Bank App អាចផ្ទេរប្រាក់ទំហំធំដោយឥតគិតថ្លៃសេវា និងស្នើសុំកម្ចីរហ័ស ដែលជួយឲ្យអាជីវកម្មរបស់អ្នកអាចពង្រីកវិសាលភាពបានយ៉ាងឆាប់រហ័ស និងមានទំនុកចិត្ត។

សម្រាប់ម្ចាស់អាជីវករដែលប្រើប្រាស់ Chip Mong Bank App មិនត្រឹមតែជាមធ្យោបាយសម្រាប់ទូទាត់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត និងជួយគាំទ្រដល់ការរីកចម្រើននៃ អាជីវកម្មរបស់កអ្នក។ ក្នុងនាមជាធនាគារខ្មែរដែលបង្កើតឡើងដោយកូនខ្មែរ ធនាគារ ជីប ម៉ុង នឹងការបន្តនាំយកបទពិសោធន៍ថ្មី មកបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍនៅកម្ពុជា៕ ដោនឡូត Chip Mong Bank App ឥឡូវនេះ៖ https://www.chipmongbank.com/app