ប្រូម៉ូសិនដ៏អស្ចារ្យ! ក្លាយជាម្ចាស់រថយន្តអគ្គិសនីវៃឆ្លាត «ARCFOX T1» ក្នុងតម្លៃត្រឹមតែ ១៩,៩៩៩ ដុល្លារ

23-07-2026 11:28

(ភ្នំពេញ)៖ ទីផ្សាររថយន្តអគ្គិសនី (EV) ក្នុងព្រះរាជាណាចក្រកម្ពុជាបានកក្រើកសារជាថ្មី ក្រោយពីក្រុមហ៊ុន KNN Group ប្រកាសជាផ្លូវការពីការនាំចូល និងចែកចាយផ្តាច់មុខនូវម៉ាកយីហោរថយន្តអគ្គិសនី វៃឆ្លាតប្រណិតលំដាប់ពិភពលោក «ARCFOX» មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជាការស្វាគមន៍នូវវត្តមានដែលទើបតែមកដល់ ក្រុមហ៊ុនបានរៀបចំប្រូម៉ូសិន ដ៏អស្ចារ្យមិនធ្លាប់មានជាមួយការផ្តល់ជូនពិសេស លើរថយន្តអគ្គិសនីម៉ូដែល ARCFOX T1 ក្នុងតម្លៃត្រឹមតែ ១៩,៩៩៩ ដុល្លារ សម្រាប់តែ ១០គ្រឿងដំបូងតែប៉ុណ្ណោះ!។

ARCFOX គឺជាម៉ាកយីហោរថយន្តអគ្គិសនីកម្រិតប្រណិត ដែលផ្តោតលើការច្នៃប្រឌិតថ្មី បច្ចេកវិទ្យាឆ្លាតវៃ និងស្តង់ដារ សុវត្ថិភាពខ្ពស់។ ពិសេសគឺARCFOX T1 ជាម៉ូដែលរថយន្តអគ្គិសនីបែប Crossover ស៊េរីទំនើប រចនាឡើង យ៉ាងប្រណិតផ្តល់នូវភាពទូលាយទាំងកន្លែងអង្គុយ និងការផ្ទុកឥវ៉ាន់។ លក្ខណៈសម្បត្តិពិសេសៗរួមមាន៖
- ម៉ូទ័រ និងថាមពល៖ កម្លាំងអតិបរិមា ៧០KM និងថ្មប្រភេទ LFP អាចបើកបរបានចម្ងាយ ៤២៥Km (CLTC)។
- ប្រព័ន្ធជំនួយអ្នកបើកបរ៖ Sensor ១២គ្រាប់, កាមេរ៉ា ៥៤០ដឺក្រេ, ចាប់ហ្វ្រាំងអូតូ ប្រព័ន្ធតាមល្បឿនឡានខាងមុខ ប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធចាប់គន្លងផ្លូវ។
- ផ្នែកខាងក្រៅ៖ Panoramic Sky Roof, Electric Sunshade និងកញ្ចក់ចំហៀងអូតូ។
- ផ្នែកខាងក្នុង៖ កៅអីមុខអូតូ ក្តៅត្រជាក់ Memory Seat និងបរិក្ខារខាងក្នុងមិនប៉ះពាល់សុខភាព។
- កម្សាន្ត និងបច្ចេកវិទ្យា៖ អេក្រង់កម្សាន្ត ១៥.៦អ៊ីង, USB Port & Type C, Speaker ៦គ្រាប់, Apple Car Play & Easy Link និង Voice Command។
- ការធានារយៈពេល ៨ឆ្នាំ ឬ ១៦០,០០០km។

ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសនេះ អតិថិជននឹងទទួលបានបទពិសោធន៍ បើកបរដ៏អស្ចារ្យក្នុងរថយន្តអគ្គិសនីដែលបំពាក់ ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ផ្តល់នូវភាពស៊ីវិល័យ ផាសុកភាពខ្ពស់ និងភាពជាម្ចាស់លើភាពទាន់សម័យ។ ទោះជាយ៉ាងណាក្តី ឱកាសមាសនេះត្រូវបានកំណត់សម្រាប់តែអតិថិជនចំនួន ១០នាក់ដំបូងតែប៉ុណ្ណោះ។ ដើម្បីកុំឱ្យខក ខានឱកាសដ៏ពិសេសក្នុងការក្លាយជាម្ចាស់រថយន្តអគ្គិសនី ARCFOX T1 ក្នុងតម្លៃដ៏អស្ចារ្យនេះ លោកអ្នកអាចធ្វើការ ទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៨៦ ៧១៣ ៧១៣ ឬមកកាន់ទីតាំងបើកបរសាកល្បងនៅបុរីមេគង្គរ៉ូយ៉ាល់ ផ្លូវជាតិ ៦A
(https://maps.app.goo.gl/3Uv4yPKqJgR1pt6Y9?g_st=ic)
ARCFOX CAMBODIA នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន KNN Group៕