Royal Ausnz ដាក់បង្ហាញរូបមន្តទឹកដោះគោពិសេស ៣ប្រភេទ សម្រាប់ទារកដែលមានបញ្ហាអាឡែកស៊ីប្រូតេអ៊ីនទឹកដោះគោ (Video inside)
24-07-2026 11:02
(ភ្នំពេញ)៖ ដោយយល់ដឹងពីសារៈសំខាន់នៃអាហារូបត្ថម្ភសម្រាប់ទារកដែលមានបញ្ហាអាឡែកស៊ីប្រូតេអ៊ីនទឹកដោះគោ (Cow's Milk Protein Allergy - CMPA) ក្រុមហ៊ុន Royal Ausnz បានអភិវឌ្ឍរូបមន្តទឹកដោះគោពិសេសចំនួន ៣ ប្រភេទ ដែលត្រូវបានរចនាឡើងដោយផ្អែកលើកម្រិតនៃអាការៈអាឡែកស៊ី ដើម្បីផ្តល់នូវជម្រើសអាហារូបត្ថម្ភសមស្រប និងគាំទ្រដល់ការលូតលាស់។
រូបមន្តទីមួយ Royal AUSNZ Whey-Based Partially Hydrolyzed Formula ជាទឹកដោះគោដែលប្រូតេអ៊ីនត្រូវបានបំបែកដោយផ្នែក (Partially Hydrolyzed Protein) ស័ក្តិសមសម្រាប់ទារកដែលមានហានិភ័យ ឬមានអាការៈអាឡែកស៊ីកម្រិតស្រាល។ រូបមន្តនេះជួយកាត់បន្ថយឱកាសនៃប្រតិកម្មអាឡែកស៊ី ខណៈនៅតែរក្សាបាននូវតម្លៃអាហារូបត្ថម្ភសំខាន់ៗសម្រាប់ការលូតលាស់។
សម្រាប់ទារកដែលមានអាឡែកស៊ីកម្រិតស្រាលទៅមធ្យម Royal AUSNZ Whey-Based Extensively Hydrolyzed Formula គឺជាជម្រើសដ៏សមស្រប ដោយប្រូតេអ៊ីនត្រូវបានបំបែកស្ទើរតែទាំងស្រុង ធ្វើឱ្យរាងកាយទារកងាយស្រូបយក និងជួយកាត់បន្ថយហានិភ័យនៃប្រតិកម្មអាឡែកស៊ីបានកាន់តែមានប្រសិទ្ធភាព។
ចំណែក Royal AUSNZ Amino Acid Formula វិញ គឺជារូបមន្តកម្រិតខ្ពស់ដែលប្រូតេអ៊ីនត្រូវបានបំបែកទៅជាអាមីណូអាស៊ីតដែលងាយស្រូបយកបំផុត។ រូបមន្តនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ទារកដែលមានអាឡែកស៊ីប្រូតេអ៊ីនទឹកដោះគោកម្រិតមធ្យមទៅធ្ងន់ធ្ងរ ឬអ្នកដែលមិនអាចទទួលយករូបមន្តបំបែកប្រូតេអ៊ីនប្រភេទផ្សេងបាន។
ការបង្កើតរូបមន្តទាំងបីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Royal Ausnz ក្នុងការផ្តល់នូវដំណោះស្រាយអាហារូបត្ថម្ភប្រកបដោយគុណភាព សុវត្ថិភាព និងផ្អែកលើវិទ្យាសាស្ត្រ ដើម្បីជួយឱ្យទារកដែលមានបញ្ហាអាឡែកស៊ីអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់ការលូតលាស់ និងអភិវឌ្ឍសុខភាពបានយ៉ាងល្អប្រសើរ។
ដោយមានរូបមន្តស្របតាមតម្រូវការរបស់ទារកនីមួយៗ Royal Ausnz កំពុងក្លាយជាជម្រើសដ៏គួរឱ្យទុកចិត្តសម្រាប់ឪពុកម្តាយ ដែលស្វែងរកដំណោះស្រាយអាហារូបត្ថម្ភសម្រាប់កូនតូចដែលមានបញ្ហាអាឡែកស៊ីប្រូតេអ៊ីនទឹកដោះគោ៕
ទស្សនាវីដេអូការពន្យល់អំពីទឹកដោះគោទាំង៣ប្រភេទ៖ សូមចុចទីនេះ !






