AIA ខេមបូឌា អបអរសាទរបេក្ខជន Court of the Table (COT) ខណៈ AIA រក្សាតំណែងជាក្រុមហ៊ុនអន្តរជាតិលេខ១ លំដាប់ពិភលោករយៈពេល ១២ឆ្នាំជាប់ៗគ្នា

24-07-2026 11:05

(ភ្នំពេញ)៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“AIA ខេមបូឌា”) មានមោទនភាពក្នុងការប្រកាសពីសមិទ្ធផលដ៏សំខាន់ ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា តាមរយៈការទទួលបានបេក្ខជនឆ្នើម១រូប ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក Court of the Table (COT) សម្រាប់ឆ្នាំ២០២៦។

សមិទ្ធផលនេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់របស់ AIA ខេមបូឌា ក្នុងការអភិវឌ្ឍទីប្រឹក្សាផ្នែកហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈកម្រិតស្តង់ដារអន្តរជាតិ។

AIA គ្រុប ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអន្តរជាតិចំណាត់ថ្នាក់លេខ1 ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក Million Dollar Round Table (MDRT) រយៈពេល ១២ឆ្នាំជាប់ៗគ្នា ដោយសារតែភាពរឹងមាំនៃយុទ្ធសាស្រ្តចែកចាយធានារ៉ាប់រង AIA Premier Agency និងការប្រឹក្សាធានារ៉ាប់រងដែលផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង។ ការទទួលស្គាល់មួយនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ AIA ក្នុងការរក្សាបាននូវឧត្តមភាព វិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាដែលផ្តោតលើតម្រូវការរបស់អតិថិជននៅទូទាំងអាស៊ី ព្រមទាំងបានកំណត់ជាស្តង់ដារសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ។

សម្រាប់ឆ្នាំ២០២៦នេះ AIA ខេមបូឌា មានទីប្រឹក្សាផែនការជីវិត ១រូប ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក COT និងទីប្រឹក្សាផែនការជីវិត15រូប ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក MDRT។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីភាពជោគជ័យជាបន្តបន្ទាប់របស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍទីប្រឹក្សាផែនការហិរញ្ញវត្ថុដែលមានសមត្ថភាពខ្ពស់ និងទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិ ដើម្បីជួយក្រុមគ្រួសារកម្ពុជាក្នុងការការពារសុខភាព និងអនាគតហិរញ្ញវត្ថុរបស់ពួកគេ។

កញ្ញា ប៉ុក សៀវអ៉ីង ជាបេក្ខជនដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក COT ឆ្នាំ២០២៦ កញ្ញាក៏ធ្លាប់ជាបេក្ខជនសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក Top of the Table (TOT) ដំបូងគេរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ ផងដែរ។ សមិទ្ធផលថ្មីរបស់កញ្ញាក្នុងឆ្នាំ២០២៦នេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍអ្នកជំនាញផ្នែកប្រឹក្សាហិរញ្ញវត្ថុដែលមានសមត្ថភាពខ្ពស់ និងទទួលស្គាល់ពីអន្តរជាតិ។
COT គឺជាកម្រិតនៃការទទួលស្គាល់ដ៏ខ្ពស់មួយនៅក្នុងសហគមន៍ MDRT ដែលផ្តល់ជូនទៅដល់ទឹប្រឹក្សាផ្នែកហិរញ្ញវត្ថុ ដែលសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោ ព្រមទាំងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងសេវាកម្មអតិថិជន។

លោកស្រី Jane Tay អគ្គនាយិកា ក្រុមហ៊ុន AIA ខេមបូឌា បានមានប្រសាសន៍ថា៖ «ខណៈពេលដែល AIA កំពុងអបអរសាទរក្នុងនាមជាក្រុមហ៊ុនអន្តរជាតិចំណាត់ថ្នាក់លេខ1 រយៈពេល១២ឆ្នាំជាប់ៗគ្នា ដែលសម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក MDRT យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញវប្បធម៌នៃឧត្តមភាពមួយនេះ មាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ការដែលកម្ពុជាមានបេក្ខជន សម្រេចបាននូវបទដ្ឋានអាជីពលំដាប់ពិភពលោក COT ឆ្នាំ២០២៦ មិនត្រឹមតែជាសមិទ្ធផលដ៏គួរឱ្យកោតសរសើផ្ទាល់ខ្លួនរបស់ កញ្ញា ប៉ុក សៀវអ៉ីង តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពបញ្ជាក់ពីគុណភាពនៃការផ្តល់ការប្រឹក្សា វិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស ដែល AIA ខេមបូឌា តែងតែយកចិត្តទុកដាក់។ «រួមគ្នាជាមួយនឹងបេក្ខជន MDRT ទាំង ១៥រូប របស់យើង សមិទ្ធផលនេះបានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ស្តង់ដារ និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចកសាងអាជីពដែលមានអត្ថន័យ ក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ»

កញ្ញា ប៉ុក សៀវអ៉ីង បេក្ខជន COT ឆ្នាំ២០២៦ បានមានប្រសាសន៍ថា៖ «ការក្លាយទៅជាបេក្ខជន COT គឺទទួលបានទាំងកិត្តិយស និងទំនួលខុសត្រូវដ៏ធំមួយ។ សមិទ្ធផលនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ការខិតខំរៀនសូត្រឥតឈប់ឈរ និងសំខាន់បំផុតនោះគឺទំនុកចិត្តដែលអតិថិជនបានផ្តល់ជូននាងខ្ញុំ។

«នាងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រពីក្រុមគ្រួសារ អតិថិជន និង AIA ខេមបូឌា សម្រាប់ដំណើរកិច្ចការងារមួយនេះ។ នាងខ្ញុំសង្ឃឹមថាបទពិសោធន៍របស់នាងខ្ញុំមួយនេះនឹងបង្ហាញថា ទីប្រឹក្សាផែនការជីវិតកម្ពុជាក៏អាចមានឱកាសក្នុងការទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិ តាមរយៈអាជីពមួយដែលបង្កើតផលវិជ្ជមានទៅដល់ក្រុមគ្រួសារ និងសហគមន៍»

AIA ខេមបូឌា នឹងបន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ឧត្តមភាពវិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាហិរញ្ញវត្ថុដែលផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដើម្បីបង្កើតជាឱកាសឱ្យប្រជាជនកម្ពុជាកាន់តែច្រើនទៀតក្នុងការសម្រេចបានភាពជោគជ័យ និងមានការទទួលស្គាល់ជាអន្តរជាតិ ស្របតាមគោលបំណងរបស់ក្រុមហ៊ុនក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ៕