ឈរជើងជិត៣០ឆ្នាំនៅកម្ពុជា ភោជនីយដ្ឋាន Tell​ ផ្តល់ជូននូវជម្រើសម្ហូបអាហារអាឡឺម៉ង់ច្រើនប្រភេទ សម្រាប់អ្នកដែលស្វែងរកបទពិសោធន៍ទទួលទានអាហារអាឡឺម៉ង់ ពិតប្រាកដនៅក្នុងទីក្រុងភ្នំពេញ (Video inside)

24-07-2026 12:02

(ភ្នំពេញ)៖ ភោជនីយដ្ឋាន Tell ដែលជាទីកន្លែងដ៏ល្បីល្បាញមួយសម្រាប់អ្នកចូលចិត្តម្ហូបអាហារអាឡឺម៉ង់។ បានឈរជើងយ៉ាងរឹងមាំ នៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ ​តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ភោជនីយដ្ឋានបែបប្រពៃណីនេះ ត្រូវបានដាក់ឈ្មោះតាមវីរបុរសស្វីសដ៏ល្បីល្បាញគឺ Tell Wilhelm ដែលបាននាំមកនូវភាពទាក់ទាញនៃបេតិកភណ្ឌស្វីសចូលទៅក្នុងបរិយាកាសដ៏កក់ក្ដៅរបស់អតិថិជន។

មានវត្តជិត៣០ឆ្នាំនៅកម្ពុជា​ ភោជនីយដ្ឋាន Tell ផ្តល់ជូននូវជម្រើសម្ហូបអាហារអាឡឺម៉ង់នឹងស្វីសជាច្រើនប្រភេទ ដែលបង្ហាញពីរសជាតិដ៏សម្បូរបែបមកពីគ្រប់ទិសទី។ សម្រាប់អ្នកដែលចង់ភ្លក្សរសជាតិម្ហូបអាល្លឺម៉ង់នឹងស្វីសដ៏ពេញនិយម ភោជនីយដ្ឋាននេះមានបម្រើ នូវ Oktoberfest ដ៏ឈ្ងុយឆ្ងាញ់ ដែលជាមុខម្ហូបពិសេសនឹង សាច់ក្រក អាឡឺម៉ង់។ លើសពីនេះ សម្រាប់អ្នកដែលចង់ទទួលបទពិសោធន៍រសជាតិស្វីសពិតៗ លោកអ្នកអាច មក សាករស់ជាតិ cheese Fondue គឺជាមុខម្ហូបដែលមិនអាចរំលងបាន ដែលជាឈីសរលាយដ៏ឈ្ងុយឆ្ងាញ់ និងមានរសជាតិប្លែក។

ជាមួយនឹងប្រវត្តិដ៏យូរលង់ និងការប្តេជ្ញាចិត្តក្នុងការរក្សាគុណភាព ភោជនីយដ្ឋាន Tell បានក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលស្វែងរកបទពិសោធន៍ទទួលទានអាហារ ពិតប្រាកដនៅក្នុងទីក្រុងភ្នំពេញ។ ភោជនីយដ្ឋាននេះបន្តផ្តល់ជូននូវម្ហូបអាហារដ៏ឆ្ងាញ់ពិសារ និងបរិយាកាសដ៏កក់ក្ដៅ ដែលធ្វើឱ្យអតិថិជនចង់ត្រឡប់មកវិញម្ដងហើយម្ដងទៀត។

ភោជនីយដ្ឋាន Tell មានទីតាំងនៅផ្លូវលេខ ២៩៤ ផ្ទះលេខ៤៩ សង្កាត់បឹងកេងកង១ ខណ្ឌចំការ​មន រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ ០៨១ ៧២២​ ២៨២៕