ByteDC និងពេទ្យយើង ចាប់ដៃគូគ្នាចូលរួមកសាងប្រព័ន្ធសុខាភិបាលឌីជីថល នៅកម្ពុជា
24-07-2026 16:15
(ភ្នំពេញ)៖ ក្រុមហ៊ុន បៃត៍ឌីស៊ី សឹលូសិន ឯ.ក (ByteDC Solutions Co., Ltd.) ដែលជាមជ្ឈមណ្ឌលទិន្នន័យរចនាឡើងជាលំដាប់ថ្នាក់ទី III ដំបូងគេបង្អស់របស់ប្រទេសកម្ពុជា និងជាអ្នកផ្តល់សេវាកម្ម Sovereign Cloud និងក្រុមហ៊ុន ពេទ្យយើង (Pethyoeung) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលធំជាងគេមួយនៅកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការបំប្លែងបែបឌីជីថល នៃវិស័យថែទាំសុខភាពរបស់ប្រទេសកាន់តែងាយស្រួល និងប្រសើរជាងមុនស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យា និងប្រព័ន្ធ AI។
ស្របតាមកិច្ចព្រមព្រៀងនេះ ពេទ្យយើង និងបៃត៍ឌីស៊ី បង្កើតជម្រើសថ្មីដល់មន្ទីរពេទ្យដៃគូរទាំងរដ្ឋ និងឯកជន ក្នុងការរក្សាទុកការប្រើប្រាស់ ការគ្រប់គ្រង ព្រមទាំងការផ្ទេរបន្ទុកទិន្នន័យការងារកំណត់ត្រាវេជ្ជសាស្ត្រឌីជីថលខ្លួនមកពីប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេស មកកាន់ប្រព័ន្ធ Cloud ក្នុងស្រុករបស់ បៃត៍ឌីស៊ី ឬប្រើប្រព័ន្ធ Cloud របស់ បៃត៍ឌីស៊ី ដោយរក្សាកំណត់ត្រាវេជ្ជសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលជាអ្នកជំងឺរបស់ខ្លួនឲ្យស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាពទិន្នន័យ ស្របតាមចក្ខុវិស័យសេដ្ឋកិច្ចឌីជីថល២០៣០របស់រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់នានាស្តីពីសុវត្ថិភាព និងឯកជនភាពទិន្នន័យរបស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងជាដៃគូនេះត្រូវបានបង្កើតឡើងក្នុងទិសដៅត្រៀមរួចជាស្រេចរបស់ក្នុងក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជា ដែលមានបៃត៍ឌីស៊ី និងពេទ្យយើងជាគំរូ ក្នុងការចូលរួមចំណែកក្នុងចក្ខុវិស័យសេដ្ឋឌីជីថលកម្ពុជា អធិបតេយ្យភាពទិន្នន័យ ក្នុងស្រុក និងច្បាប់រក្សា និងការពារទិន្នន័យឯកជនភាព ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងតែដឹកនាំរៀបចំឡើង និងដាក់ឲ្យប្រើប្រាស់ នាពេលខាងមុខឆាប់ៗនេះ។ កិច្ចសហការនេះផងដែរក៏បង្កើតនូវកាលនុប្បវត្តិនវានុវត្តន៍ថ្មីជាជម្រើសរួចរាល់សម្រាប់ការផ្ទេរ និងជម្រើសប្រើប្រព័ន្ធទិន្នន័យ Cloud ក្នុងស្រុកប្រកដដោយអធិបតេយ្យភាព នៃបណ្តាមន្ទីរពេទ្យ និងគ្លីនិកដៃគូរបស់ពេទ្យយើង។
នេះជាសក្ខីភាពមួយ នៃកិច្ចប្រឹងប្រែងរួមគ្នាឲ្យកាន់តែទូលំទូលាយមួយរវាងបៃត៍ឌីស៊ី និងពេទ្យយើង ក្នុងការបង្កើតភាពធនបាន នៃការបម្រើសេវាកម្ម ការពង្រឹងអធិបេតយ្យភាពទិន្នន័យក្នុងស្រុក និងការធ្វើមូលដ្ឋាននីយ៍កម្មទិន្នន័យ នៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាលប្រកបដោយសុគតភាព និងស្របតាមគតិយុត្តិ នៃគោលនយោបាយចក្ខុវិស័យសេដ្ឋកិច្ចឌីជីថលកម្ពុជា២០៣០ និងក្រមខណ្ឌច្បាប់នានាស្តីពីសុវត្ថិភាពទិន្នន័យឯកជនកពុងមានជាធរមាន និងដែលនឹងចូលជាធរមាននៅថ្ងៃខាងមុខ។ ការផ្តល់ជម្រើប្រើប្រាស់ថ្មីលើប្រព័ន្ធ Cloud ក្នុងស្រុកនេះ គឺមានន័យថាមូលដ្ឋានប្រតិបត្តិករសេវាសុខាភិបាលឌីជីថលទាំងអស់របស់ពេទ្យយើង និងទទួលបានដំណើរការដែលមាន Latency ទាប ការគាំទ្របច្ចេកទេសនៅក្នុងប្រទេសផ្ទាល់ និងភាពបន្តគ្មានដាច់កាន់តែរឹងមាំ សម្រាប់មន្ទីរពេទ្យ និងគ្លីនិក ដែលកំពុងប្រតិបត្តិការសេវាលើថ្នាលប្រព័ន្ធសុខាភិបាលឌីជីថលពេទ្យយើង។
ស្របតាម MoU នេះ បៃត៍ឌីស៊ី នឹងផ្តល់ជូននូវសេវា Cloud Compute, Block and Object Storage, Elastic IP, Bandwidth និង Snapshot ដែលនឹងផ្តល់ជូនតាមរយៈដំណើរការសម្រាប់ជម្រើសផ្ទេរទិន្នន័យ ជាដំណាក់កាល ដើម្បីកាត់បន្ថយភាពជាប់គាំង (Downtime) ប្រព័ន្ធប្រើប្រាស់ និងទិន្នន័យឲ្យកាន់តែតិចបំផុតតាមដែលអាចធ្វើទៅបាន សម្រាប់ប្រព័ន្ធថែទាំសុខភាពដែលកំពុងដំណើរការ។ រាល់ទិន្នន័យទាំងអស់របស់មន្ទីរពេទ្យ និងគ្លីនិក ដៃគូរបស់ពេទ្យ មានជម្រើសថ្មីរក្សាទុក និងត្រូវផ្ទេរមករក្សាទុកនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងវិធានការសុវត្ថិភាពដែលសមស្របទៅនឹងព័ត៌មានសុខភាពដែលប្រឈមនឹងហានិភ័យ។ ក្រុមហ៊ុនទាំងពីរ ក៏នឹងសហការគ្នាលើ Backup និង Disaster Recovery ព្រមទាំងនឹងស្វែងរកគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីគាំទ្រក្រសួងសុខាភិបាល មន្ទីរពេទ្យរដ្ឋ-ឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការជម្រុញការអនុវត្តនវានុវត្តន៍កម្មវិធីសុខាភិបាលឌីជីថលតាមមូលដ្ឋានសេវាសុខាភិបាលរៀងៗខ្លួន។
លោក Bob Lim នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន បៃត៍ឌីស៊ី បានមានប្រសាសន៍ថា៖ «ទិន្នន័យសុខភាព គឺជាព័ត៌មានឯកជនភាពដ៏ចាំបាច់បំផុត និងរស៊ើប ដែលប្រទេសមួយត្រូវរក្សា និងគ្រប់គ្រងប្រកបដោយអធិបតេយ្យភាព និងគួរតែស្ថិតនៅក្នុងស្រុក។ កិច្ចសហការនេះ បង្ហាញពីអ្វីដែលក្រុមហ៊ុនកម្ពុជាអាចកសាងរួមគ្នាបាន។ យើងកំពុងផ្តល់ជូន ដៃគូ ពេទ្យយើង នូវមូលដ្ឋានគ្រឹះ Sovereign Cloud ដែលរក្សាទិន្នន័យអ្នកជំងឺនៅក្នុងប្រទេសកម្ពុជា បំពេញនូវ Performance ដែលប្រព័ន្ធព្យាបាល (Clinical Systems) ទាមទារ និងអាចពង្រីកបានស្របតាមការវិវឌ្ឍរីកចម្រើនតម្រូវការទិផ្សារ នៃថ្នាលឌីជីថលពេទ្យយើង។
ចក្ខុវិស័យពេទ្យយើង គឺចូលរួមកសាងប្រព័ន្ធសេវាសុខាភិបាលឌីជីថលពេញលេញមួយ ក្នុងទិសដៅលើកកំពស់ប្រសិទ្ធិភាពប្រតិបត្តិការ និងសេវាព្យាបាលរបស់មូលដ្ឋានសេវាសុខាភិបាលរដ្ឋ និងឯកជន និងភាពងាយស្រួលផ្តល់ និងទទួលសេវាព្យាបាលតាមទម្រង់បែបទទួលសេវាផ្ទាល់ និងតាមប្រព័ន្ធឌីជីថល។ យើងមានទិសដៅផ្តល់ដំណោះស្រាយ និងលើកស្ទួយប្រជាពលរដ្ឋជាអ្នកជំងឺមានកំណត់ត្រាវេជ្ជសាស្ត្រពេញលេញ ដែលជាទ្រព្យសម្បត្តិសុខភាពសម្រាប់អ្នកជំនាន់ថ្មី ងាយរក្សាទុក និងផ្តល់ជាឯកសារប្រវត្តិជំងឺដល់អ្នកផ្តល់សេវាថែទាំរបស់ខ្លួន ដើម្បីទទួលបាននូវការថែទាំសុខភាពប្រកបដោយប្រសិទ្ធិភាព និងលទ្ធផលល្អបំផុតតាមដែលអាចធ្វើបាន។
លោកស្រី ប៉ុង លីមសាន សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ពេទ្យយើង បានបញ្ជាក់ដែរថា បេសកម្ម ពេទ្យយើង គឺបង្កើត និងបន្តស្វែងរកបង្កើតនូវនាវានុវត្តន៍បចេ្ចកវិទ្យាថ្មីៗ ដើម្បីលើកកំពស់នូវការរក្សានិងការថែទាំសុខភាពឲ្យមានប្រសិទ្ធិភាព ងាយទទួលសេវា និងជួយសង្គ្រោះជីវិតបានប្រសើរជាងមុន។ ភាពជាដៃគូជាមួយក្រុមហ៊ុន បៃត៍ឌីស៊ី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា Cloud កម្ពុជាលេខមួយ កម្រិត៣ ដែលជាម្រើសថ្មីសម្រាប់ផ្ទេរ និងរក្សាទិន្នន័យសុខាភិបាលនៅ ក្នុងប្រទេសកម្ពុជា គឺវាជាជម្រើសល្អបំផុតមួយ ដែលវាលឿនជាង ជឿជាក់ជាង សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យដៃគូ និងអ្នកជំងឺប្រើប្រាស់ប្រកបដោយទំនុកចិត្ត។ នេះជាមោទនភាពថ្មីបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រតិបត្តករសេវាសុខាភិបាលដៃគូរបស់យើង និងអ្នកប្រើប្រាស់របស់យើងដើម្បីរក្សា និងប្រើប្រាស់សេវាថែទាំទិន្នន័យសុខាភិបាលដោយសុវត្ថិភាព និងការការពារខ្ពស់នៅក្នុងប្រទេស។
កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីនិន្នាការទូលំទូលាយមួយ ឆ្ពោះទៅរកអធិបតេយ្យភាពទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលបង្កើតឡើងក្នុងស្រុក នៅទូទាំងប្រទេសកម្ពុជា និងជាការចូលរួមចំណែកកសាង និងអនុវត្តចក្ខុវិស័យសេដ្ឋកិច្ចឌីជីថលកម្ពុជា និងច្បាប់នានាស្តីពីការការពារទិន្នន័យឯកជនភាពនៅក្នុងស្រុក។ ខណៈដែលរដ្ឋាភិបាលកំពុងជំរុញរបៀបវារៈនៃការបំប្លែងបែបឌីជីថលថ្នាក់ជាតិ ភាពជាដៃគូរវាងអ្នកផ្តល់សេវា Cloud ក្នុងស្រុក និងអ្នកបង្កើតថ្នាលឌីជីថលក្នុងស្រុក ផ្តល់នូវគំរូមួយ ដែលអាចយកមកអនុវត្តឡើងវិញបាន សម្រាប់ការរក្សាទិន្នន័យ ជំនាញ និងតម្លៃសេដ្ឋកិច្ច ឲ្យស្ថិតនៅក្នុងប្រទេស។ សម្រាប់ស្ថាប័នកម្ពុជាដែលកំពុងពិចារណាថាតើគួរដំណើរការប្រព័ន្ធសំខាន់បំផុតរបស់ខ្លួននៅទីណា កិច្ចសហការនេះ គឺជាសញ្ញាដ៏ច្បាស់លាស់មួយថា ហេដ្ឋារចនាសម្ព័ន្ធ Cloud កម្រិតលំដាប់ពិភពលោក ឥឡូវនេះមានផ្តល់ជូននៅក្នុងស្រុកហើយ។
អំពី បៃត៍ឌីស៊ី (ByteDC)៖ ក្រុមហ៊ុន បៃត៍ឌីស៊ី សឹលូសិន (ByteDC Solutions Co., Ltd.) គឺជាមជ្ឈមណ្ឌលទិន្នន័យរចនាឡើងជាលំដាប់ថ្នាក់ទី III ដំបូងគេបង្អស់របស់ប្រទេសកម្ពុជា និងជាអ្នកផ្តល់សេវាកម្ម Sovereign Cloud ដោយមានទីតាំងស្ថិតនៅ Phnom Penh City Centre។ បៃត៍ឌីស៊ី ផ្តល់ជូននូវសេវា Colocation, Private and Hybrid Cloud, Managed Services និង Cybersecurity ដល់ធនាគារ សហគ្រាស និងស្ថាប័នរដ្ឋាភិបាល ដោយមានទិន្នន័យផ្ទុកទុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់ជូនស្ថាប័នកម្ពុជានូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតលំដាប់ពិភពលោក ដែលមាននៅក្នុងស្រុក ដើម្បីគាំទ្រដល់ការបំប្លែងបែបឌីជីថលរបស់ជាតិ។ ស្វែងយល់បន្ថែមនៅ www.bytedc.com ។
អំពី ពេទ្យយើង (Pethyoeung)៖ ក្រុមហ៊ុន ពេទ្យយើង ហែលថេក ឯ.ក គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលឈានមុខមួយនៅកម្ពុជា និងជាក្រុមហ៊ុនទទួលបានជ័យលាភីកម្រិតជាតិ និងអន្តរជាតិ នៃក្រុមហ៊ុនថ្នាលឌីជីថលសុខាភិបាល។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងកាចូលរួមកសាងប្រប្រព័ន្ធសុខាភិបាលជាតិ ពេទ្យយើងបានចូលរួមចំណែកបំពាក់នូវប្រព័ន្ធសុខាភិបាលឌីជីថលពេញលេញជូនដល់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនគ្រប់ប្រភេទ និងគ្រប់កម្រិត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការឱ្យបានអតិបរមា និងពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។
ចាប់តាំងពីឆ្នាំ ២០១៥ មក ប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក Pethyoeung EHR SaaS Solution ដែលជាផលិតផលស្នូលលក្ខណៈ B2B របស់ក្រុមហ៊ុន បានធ្វើការផ្លាស់ប្តូរទម្រង់នៃការផ្តល់សេវាថែទាំអ្នកជំងឺនៅតាមប្រព័ន្ធសុខាភិបាលជិត ៥០០ មូលដ្ឋានសេវាសុខាភិបាលឯកជន និងរដ្ឋ។ សម្រាប់អ្នកប្រើប្រាស់សេវាសុខាភិបាលទូទៅ ពេទ្យយើងផ្តល់ជូននូវកម្មវិធីទូរស័ព្ទ Pethyoeung e-Health ID គឺដែលជាថ្នាលឌីជីថលសុខាភិបាលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មស្វែងរកអ្នកផ្តល់សេវាថែទាំសុខភាព ដែលគួរឱ្យទុកចិត្ត ការកក់ការពិគ្រោះជំងឺដោយងាយស្រួល និងជាថ្នាលរក្សាកំណត់ត្រាសុខភាពឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីទទួលបានបទពិសោធន៍ថែទាំសុខភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ។ ស្វែងយល់បន្ថែមនៅ៖ www.pethyoeung.com (http://www.pethyoeung.com/)៕











