កុំភ្លេច! រសៀលនេះ ការប្រកួតដណ្តើមពានរង្វាន់បាល់ទះ «សេនាតេជោសន្តិភាព» រវាងក្រុមស្នងការភ្នំពេញ និងក្រុមស្នងការខេត្តពោធិ៍សាត់

25-07-2026 13:05

(បាត់ដំបង)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៦នេះ វេលាម៉ោង១៤៖០០នាទីរសៀល ក្រុមសេនាតេជោសន្តិភាព សហការជាមួយគណៈកម្មការរៀបចំ ការប្រកួតសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការរៀបចំកម្មវិធីបិទការប្រកួតដណ្តើមពានរង្វាន់បាល់ទះ សេនាតេជោសន្តិភាព ជ័យលាភីលេខ១ និងលេខ ២ រវាងក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីដណ្ដើមពានរង្វាន់លេខ១ និងលេខ២។

ក្នុងកម្មវិធីប្រកាសបិទពានរង្វាន់សេនាតេជោសន្តិភាព រដូវកាលទី១ ក្នុងឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាតំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង និងក្រោមអធិបតីភាពលោក កែវ ផុង ជំនួយការផ្ទាល់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីអស់លោកលោកស្រី និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅល្ងាចថ្ងៃសៅរ៍នេះ វេលាម៉ោង ២៖០០នាទីរសៀល នៅសាលបាល់ទះវិទ្យាស្ថានគរុកោសល្យបាត់ដំបង ទល់មុខវិទ្យាល័យនេតយ៉ង ក្បែរលោកតាដំបងក្រញូង៕