«សមាគមសិល្បករខ្មែរ» ប្រកាសបដិសេធគណនេយ្យហ្វេសប៊ុកឈ្មោះ «Chumteav Neak Chamnan» មិនមែនជាហ្វេសប៊ុក ឬផេកផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឡើយ

25-07-2026 14:21

(ភ្នំពេញ)៖ ស្ថាប័នអ្នកនាំពាក្យនៃសមាគមសិល្បករខ្មែរ សូមប្រកាសជម្រាបជូនបងប្អូនសិល្បករ-សិល្បការិនី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា គណនេយ្យហ្វេសប៊ុកឈ្មោះ «Chumteav Neak Chamnan» មិនមែនជាគណនេយ្យហ្វេសប៊ុក ឬផេកផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ឡើយ។

សមាគមសិល្បករខ្មែរ សូមបញ្ជាក់ថា ថ្មីៗនេះ សមាគមបានទទួលព័ត៌មានថា មានជនអនាមិកបានបង្កើតគណនេយ្យហ្វេកឈ្មោះ Chumteav Neak Chamnan ហើយថែមទាំងបានប្រើគណនេយ្យនេះ ក្នុងគោលបំណងបន្លំ បោកបញ្ឆោតប្រាក់ពីអ្នកដទៃ និងសកម្មភាពអវិជ្ជមានផ្សេងៗទៀតផង។ ជាថ្មីម្តងទៀត ក្នុងនាមស្ថាប័នអ្នកនាំពាក្យសមាគមសិល្បករខ្មែរ យើងខ្ញុំសូមបដិសេដដាច់អហង្ការថា គណនេយ្យហ្វេក Chumteav Neak Chamnan មិនមែនជាគណនេយ្យហ្វេសប៊ុក ឬផេកផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ឡើយ។ សូមបងប្អូនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្ន។

សមាគមសិល្បករខ្មែរ សូមស្នើឱ្យជនអនាមិកដែលបង្កើតគណនេយ្យហ្វេក Chumteav Neak Chamnan បញ្ឈប់ជាបន្ទាន់នូវរាល់ទង្វើបន្លំបោកបញ្ឆោតទាំងនោះ។ សមាគមសិល្បករខ្មែរ នឹងអនុវត្តន៍វិធានការផ្លូវច្បាប់ជាបន្ទាន់ ប្រសិនបើជនឆ្លៀតឱកាសទាំងនោះនៅបន្តសកម្មភាព និងទង្វើបែបនេះបន្តទៀត៕