Chiesa តារា Euro 2020 ថ្លែងថា មានភាពសប្បាយរីករាយ ទោះស្ថិតក្រោមការដឹករបស់គ្រូថ្មីក៏ដោយ

27-07-2026 10:17

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Federico Chiesa បានបញ្ជាក់យ៉ាងខ្លីថា «រូបលោកផ្តោតសំខាន់លេងនៅ Liverpool» បើទោះបីជាស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Iraola ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះជារដូវកាលទី៣ របស់សមាជិកដែលបានរួមចំណែកជួយអាសូរីអ៉ីតាលី ឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Euro 2020 ក្រោយពេលផ្ទេរចេញពីក្លិបសេះបង្កង់ Juventus កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ ក្នុងតម្លៃខ្លួន ១២.៥លានផោន។

ទោះជាយ៉ាងណា កីឡាករវ័យ ២៨ឆ្នាំរូបនេះ ដែលទើបរកបានគ្រាប់ដំបូងពេលហង្សក្រហមលេងឈ្នះ Sunderland ៤-២ ក្នុងមិត្តភាព pre-season រូបគេត្រូវបានអ្នកកាសែតសួរ និងបានឆ្លើយថា «បច្ចុប្បន្នខ្ញុំផ្តោតតែការលេងនៅ Liverpool។ ខ្ញុំរីករាយក្នុងការលេងនៅ Anfield ក៏ព្រោះតែស្រឡាញ់ទីនេះ រួមមានអ្នកគាំទ្រ និងអ្វីៗគ្រប់យ៉ាងទាំងអស់ផងដែរ»

គួររំលឹកផងថា Chiesa បានជួប ២រដូវកាលដ៏ខ្មៅងងឹត តាមរយៈរកបានតែ ៥គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៥០ប្រកួតគ្រប់កម្មវិធីស្ថិតក្រោមការដឹកនាំដោយលោក Arne Slot បើទោះបីជាបានឈ្នះពានលីគ Premier League ក្នុងរដូវកាលដំបូងរបស់លោកកាលឆ្នាំ២០២៤-២៥ ក៏ដោយ៕