ផ្លូវការ! ជើងឯកអឺរ៉ុប UCL រដូវកាល ២០២៦-២៧ ចាប់ឆ្នោត League Phase ថ្ងៃទី២៧ ខែសីហា
27-07-2026 10:51
(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលថ្មី ឆ្នាំ២០២៦-២៧ នឹង ធ្វើការចាប់ឆ្នោត League Phase នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាម Channel telegram របស់សហព័ន្ធ UEFA ផ្ទាល់តែម្តង។
ទោះជាយ៉ាងណា វាបានក្លាយជារដូវកាលទី៣ នៃលីគ UCL ដែលត្រូវបានបង្កើនក្រុមពី ៣២កើនដល់ ៣៦ក្រុម នៅពេលដែលក្រុមមកពី Ligue 1 របស់បារាំង Paris Saint Germain ដណ្តើមបានជើងឯក ២រដូវកាលចុងក្រោយនេះ និងជាលើកដំបូងសម្រាប់ពួកគេទៀតផង។
ក្នុងពិធីចាប់ឆ្នោតនេះដែរ នឹងតែងតែប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ UEFA ដែលស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស៕



