ក្រុមហ៊ុន «Miraku Capital» បើកការដ្ឋានសាងសង់អគារ «G.A.T.O Tower» កម្ពស់ ៦៧ជាន់ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងយុទ្ធនាការ «Pre-Launch» និងការបើក «Sales Gallery»

27-07-2026 14:16

(ភ្នំពេញ)៖ ក្រុមហ៊ុន Miraku Capital & Development Co., Ltd. បានរៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវអគារ G.A.T.O Tower ដែលជាអគារលំនៅដ្ឋាន និងសណ្នាគារ ប្រណីត កម្ពស់ ៦៧ជាន់ ស្ថិតនៅលើផ្លូវ ៣៣៤ ក្នុងតំបន់បឹងកេងកង១ (BKK1) កាលពីពេលថ្មីៗនេះ ក្រោមវត្តមានចូលរួមពីភាគហ៊ុនិក ដៃគូវិនិយោគអន្តរជាតិ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់នេះ គឺជាជំហានដ៏សំខាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពីដំណាក់កាលរៀបចំ និង Pre-sales ទៅកាន់ការសាងសង់គ្រឹះយ៉ាងសកម្ម ដោយមានក្រុមហ៊ុនសំណង់អន្តរជាតិ LBL International ជាអ្នកទទួលម៉ៅការសាងសង់ផ្ទាល់។

ពិធីបើកការដ្ឋាននាថ្ងៃនេះ គឺជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រយ៉ាងរលូន ដែលបានចាប់ផ្តើមចេញពីការប្រកាសវិនិយោគ រួមគ្នារវាងវិនិយោគិនជប៉ុន និងកម្ពុជាដឹកនាំដោយលោក Nagato Daiko ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ញឹម រាសី អគ្គនាយកក្រុមហ៊ុន Miraku Capital & Development Co., Ltd.។ អគារកម្ពស់ ៦៧ជាន់ នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករជប៉ុន ដ៏ល្បីល្បាញលើឆាកអន្តរជាតិ គឺលោក Shin Takamatsu ដោយរួមបញ្ចូលគ្នានូវបទដ្ឋានសំណង់ជប៉ុន ជាមួយនឹងការរស់នៅបែបស៊ីវិល័យ រួមមាន៖ អាផាតមិនប្រណីតសណ្ឋាគារលំដាប់ផ្កាយ បន្ទប់ Penthouses (ជាន់ទី៦៣ ដល់ ៦៦) និង Sky Bar លើអាកាស។

បន្ទាប់ពីការប្រកាសទុនវិនិយោគ ក្រុមហ៊ុនទទួលបានទំនុកចិត្តយ៉ាងខ្លាំង តាមរយៈព្រឹត្តិការណ៍ Pre-Launch កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ (ជាពិសេសវិនិយោគិនជប៉ុន) ដែលឆ្លុះបញ្ចាំងពីតម្រូវការទីផ្សារខ្ពស់ ចំពោះអចលនទ្រព្យលំដាប់ប្រណីត និងមានគុណភាពស្តង់ដារនៅតំបន់បឹងកេងកង១ (BKK1)។ ដើម្បីធានានូវគុណភាព សវនកម្មវិស្វកម្ម និងការគ្រប់គ្រងអចលនទ្រព្យកម្រិតពិភពលោក ក្រុមហ៊ុនបានចុះ កិច្ចសន្យាជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនសំណង់អន្តរជាតិ LBL International, ក្រុមហ៊ុនវិស្វកម្ម និងប្រឹក្សាយោបល់លំដាប់ពិភពលោក Meinhardt, ក្រុមហ៊ុនសិក្សារគម្រោងស្ថាបត្យកម្ម COVA, ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកបដិសណ្ឋារកិច្ចនិងចក្ខុវិស័យ (HospitalityVisionary Consultant) QCC Collection និងក្រុមហ៊ុន WH Living & Properties រួមជាមួយអ្នកជំនាញជប៉ុន សម្រាប់ការគ្រប់គ្រងអគារទាំងមូល។

ការបង្កើតទំនុកចិត្តកាន់តែរឹងមាំថែមទៀតនោះ គឺការបើកសម្ពោធជាផ្លូវការ នូវការិយាល័យលក់និងបន្ទប់គំរូដ៏ទំនើប នៅតាមបណ្តោយមហាវិថីព្រះនរោត្តម (កែងផ្លូវ ៣៨០) ដែលអនុញ្ញាតឱ្យអតិថិជន និងវិនិយោគិន អាចទស្សនា និងប៉ះផ្ទាល់នូវម៉ូដបន្ទប់គំរូ ស្ថាបត្យកម្មដែលបំផុសគំនិតដោយធម្មជាតិ និងសម្ភារៈតុបតែងលំដាប់ខ្ពស់ មុនពេលការសាងសង់ចាប់ផ្តើម។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Miraku Capital ដែលបង្ហាញពីការអនុវត្តតាមការសន្យា យ៉ាងខ្ជាប់ខ្ជួនចំពោះអតិថិជនបច្ចុប្បន្នរបស់ខ្លួន។ ស្របពេលដែលការសាងសង់ចាប់ ផ្តើមជាផ្លូវការ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីឱកាសជាយុទ្ធសាស្ត្រ សម្រាប់អ្នកវិនិយោគសក្តានុពល ក្នុងការដើម្បីទទួលបាននូវ អចលនទ្រព្យស្តង់ដារលំដាប់ខ្ពស់ ក្នុងតម្លៃពិសេសមុនពេលសាងសង់ និងមុនពេលតម្លៃអចលនទ្រព្យកើនឡើង ក្នុងដំណាក់កាលនៃការអភិវឌ្ឍបន្តបន្ទាប់។

លោក Nagato Daiko ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា «ការវិនិយោគរបស់យើង គឺឈរលើមូលដ្ឋានគ្រឹះ យ៉ាងរឹងមាំនៃគន្លងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ពិធីបញ្ចុះបឋមសិលានៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការអនុវត្ត ប្រកបដោយភាពច្បាស់លាស់របស់យើង ដែលជាចំណុចចាប់ផ្តើមនៃការប្រែក្លាយចក្ខុវិស័យពីគំនូសប្លង់ ទៅជាការពិតជាមួយ នឹងសន្ទុះយ៉ាងមោះមុត»

លោក ញឹម រាសី (Nhim Reasey) បានគូសបញ្ជាក់ថា «វដ្តទីផ្សារបច្ចុប្បន្ន គឺជាឱកាសដ៏ល្អប្រសើរបំផុតសម្រាប់អ្នកទិញ ដែលមានចក្ខុវិស័យវែងឆ្ងាយ។ សសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងកិត្យានុភាពដ៏យូរអង្វែងរបស់តំបន់បឹងកេងកង១ (BKK1) ធានាបាននូវទស្សនវិស័យរយៈពេលវែង ដែលផ្តល់ផលចំណេញខ្ពស់។ តាមរយៈការបើកការដ្ឋានសាងសង់នាថ្ងៃនេះ យើងកំពុងផ្តល់ជូនអតិថិជនរបស់យើង នូវភាពជឿជាក់ទាំងស្រុងថា ការវិនិយោគរបស់ពួកគេមានសុវត្ថិភាព មានវឌ្ឍនភាពសកម្ម និងត្រៀមខ្លួនជាស្រេចក្នុងការទទួលបានតម្លៃអតិបរមា ខណៈដែលវិស័យនេះកំពុងបន្តបង្កើនល្បឿន ឆ្ពោះទៅរកគន្លងនៃកំណើនថ្មីមួយទៀត»

សម្រាប់ព័ត៌មានបន្ថែម និងការទស្សនា បន្ទប់គំរូ សូមទំនាក់ទំនង៖
ទូរសព្ទ៖ +៨៥៥ ២៣ ៩៩៩ ៩៧២ អ៊ីមែល៖ [email protected]
ទីតាំងការិយាល័យលក់៖ មហាវិថីព្រះនរោត្តម កែងផ្លូវ ៣៨០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
គេហទំព័រ៖ www.miraku-capital.com