ទីបំផុត អ៉ីតាលី តែងតាំងគ្រូបង្វឹកដឹកនាំឈ្នះ Euro 2020 លោក Mancini ឡើងវិញ ក្រោយចាកចេញ ៣ឆ្នាំ

29-07-2026 09:41

(បរទេស)៖ សហព័ន្ធបាល់ទាត់អ៉ីតាលី FIGC បានសម្រេចតែងតាំងគ្រូបង្វឹក Roberto Mancini ឱ្យដឹកនាំក្រុមជម្រើសជាតិអាសូរីជាលើកទី២ ក្រោយការចាកចេញពីតំណែងកាលពីឆ្នាំ២០២៣ កន្លងទៅ។ នេះបើយោងតាមការចេញ ផ្សាយដោយ BBC។

នេះមានន័យថា បុរសសញ្ជាតិអ៉ីតាលី វ័យ ៦១ឆ្នាំរូបនេះ នឹងចូលជំនួសតំណែងគ្រូបង្វឹកចាស់ លោក Gennaro Gattuso ដែលបានលាឈប់កាលពីខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីដឹកនាំក្រុមខ្លាំងនៅតំបន់អឺរ៉ុប UEFA មួយនេះ បរាជ័យកៅអី World Cup 2026។

ស្នាដៃធំរបស់លោក Mancini បានដឹកនាំអ៉ីតាលីឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 (លេងឆ្នាំ២០២១) តាមរយៈយកឈ្នះម្ចាស់ផ្ទះតោកំណាចអង់គ្លេស ៣-១ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីនៅកីឡដ្ឋាន Wembley។

បន្ថែមលើនេះ លោកក៏បានដឹកនាំ Azzurri សាងកំណត់ត្រាថ្មីតាមរយៈលេង ៣៧ប្រកួតមិនចាញ់ឡើយ ក៏ប៉ុន្តែបានធ្លាក់ក្នុងវគ្គជម្រុះ World Cup 2022 នៅរុស្ស៊ីដោយមិននឹកស្មានដល់ ពោលគឺចាញ់ក្រុមម៉ាសេដូន មុនពេលចុះចេញពីតំណែងនាខែសីហា ឆ្នាំ២០២៣ តែម្តង៕