UEFA រួមទាំងនាយករដ្ឋមន្រ្តីអង់គ្លេស រិះគន់ និងស្នើស៊ើបអង្កេត FIFA ពីគម្រោងរកបានចំណូលជាង $១០ពាន់លាន
29-07-2026 10:47
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA និងលោក Andy Burnham នាយករដ្ឋមន្រ្តីថ្មីអង់គ្លេស បានធ្វើការរិះគន់ និងស្នើឱ្យមានការស៊ើបអង្កេតផងដែរ ពីគម្រោងលក្ខណៈឯកជនរបស់សហព័ន្ធ FIFA ដែលអាចរកបានចំណូលដល់ទៅជាង ១០ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កន្លងមក FIFA សហព័ន្ធគ្រប់គ្រងបាល់ទាត់ទាំងមូលទូទាំងសកលបាន បង្ហើបពីគម្រោងថ្មី ដែលអាចរកបានប្រាក់ចំណូលលើសពី ១០ពាន់លានដុល្លារ (more than $10bn) បន្ទាប់ពីការទទួលបានជោគជ័យនៅ World Cup 2026 ពីការបង្កើនក្រុមពី ៣២ឡើងដល់ ៤៨ប្រទេសជាលើកដំបូងរួចមក។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងអន្លាយជុំវិញគម្រោងការថ្មីនៃ FIFA ដែលត្រូវបានដកស្រង់ចេញផ្សាយដំបូងដោយ Financial Times និង Times បានគូសបញ្ជាក់ថា «FIFA ក៏នឹងអញ្ជើញភាគីទី៣ ចូលរួមការពិនិត្យពិច័យ ក្រោមរូបភាពពុំមែនជាការវិនិយោគលក្ខណៈបុគ្គលឡើយ និងមានការចូលរួម និងឯកភាពពីប្រតិបត្តិការទាំងអស់»។
ទោះជាយ៉ាងណា គម្រោងការថ្មីនេះ ក៏នឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីសំណាក់ ២១១ប្រទេសជាសមាជិក FIFA ថែមទៀតដែរ។
បែបនេះក្តី UEFA បានចេញសេចក្តីថ្លែងការណ៍បដិសេធ និងរិះគន់ទៅនឹងគម្រោងការថ្មី FIFA និងបានចាត់ទុកថា «ហួសបន្ទាត់ក្រហមហើយ»។
ចំណែកឯលោក Burnham ក៏បានប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមថ្មី ថែមទាំងបានចាត់ទុកថា «FIFA ត្រូវបានគេទិញហើយ»។



