ក្រុមហ៊ុនគូប្រជែងតម្រង់ជួរទារសំណងរាប់ពាន់លានដុល្លារ ពី Google ក្រោយរងពិន័យប្រវត្តិសាស្ត្រ ១ប៊ីលានដុល្លារ លើករណីផ្តាច់មុខទីផ្សារ
29-07-2026 12:35
(ឡុងដ៍)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កំពុងប្រឈមមុខនឹងរលកបណ្តឹងទារសំណងជំងឺចិត្តជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនគូប្រជែងជាច្រើននៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការ និងអាជ្ញាធរប្រកួតប្រជែងបានប្រកាសដាក់ពិន័យជាប្រវត្តិសាស្ត្រចំនួន ១ប៊ីលានដុល្លារ (១ពាន់លានដុល្លារ) លើបទល្មើសនៃការប្រើប្រាស់ឥទ្ធិពលខុសច្បាប់ដើម្បីកម្ទេចគូប្រជែងលើទីផ្សារស្វែងរកព័ត៌មាន (Search) និងពាណិជ្ជកម្មឌីជីថល (AdTech)។ នេះបើយោងតាមការចុះផ្សាយព័ត៌មានស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមប្រភពព័ត៌មានផ្លូវច្បាប់ ការបង់ប្រាក់ពិន័យ ១ប៊ីលានដុល្លារ ទៅឱ្យរដ្ឋាភិបាល ឬអាជ្ញាធរបទប្បញ្ញត្តិ មិនបានធ្វើឱ្យ Google រួចផុតពីកាតព្វកិច្ចចំពោះក្រុមហ៊ុនរងគ្រោះនោះឡើយ។ បណ្តារកាសែត និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមានក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកព័ត៌មានតាមតំបន់ (Local Search Engines), ក្រុមហ៊ុនបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម (AdTech competitors), និងសមាគមសារព័ត៌មានឌីជីថល បានចាប់ដៃគូជាមួយក្រុមមេធាវីអន្តរជាតិ ដើម្បីដាក់បណ្តឹងសមូហភាព (Class Action Lawsuits) ទាមទារសំណងខូចខាតអាជីវកម្ម (Damages) ដែលគេប៉ាន់ប្រមាណថាអាចមានទំហំរាប់ពាន់លានដុល្លារបន្ថែមទៀត៕





