ច្បាប់ថ្មីនៅក្របខណ្ឌលីគអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០២៦-២៧, សមាជិកចេញក្រៅ ១នាទី

29-07-2026 15:21

(បរទេស)៖ ក្រោយទទួលបានការឯកភាពពីសមាគមបាល់ទាត់អន្តរជាតិ ហៅកាត់ថា IFAB សម្រាប់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ឆ្នាំ២០២៦-២៧ ខាងមុខ សមាជិកចេញក្រៅទីលានយ៉ាងតិច ១នាទី នៅពេលអ្នកចាំទីខ្លួនមានរបួស។ នេះបើយោងតាម Channel telegram JF។

នេះមានន័យថា នៅពេលការប្រកួតត្រូវបានស្កុប (stop) ព្រោះកីឡាករចាំទីរបួសនោះ សមាជិកអ្នកចាំទីម្នាក់ត្រូវតែចាកចេញពីទីលាន និងរង់ចាំដល់ការប្រកួតចាប់ផ្តើមឡើងវិញចាប់ពី ១នាទីសិន ទើបមានសិទ្ធិចូលវិញបាន។

ច្បាប់ថ្មីនេះ (new rule) វាស្រដៀងគ្នាទៅនឹងកាល World Cup 2026 នៅពេលកីឡាករប្តូរចេញ ពន្យារពេលដើរចេញពីទីលាន នាំឱ្យសមាជិកប្តូរចូល ត្រូវរង់ចាំដល់លេងបាន ១នាទីសិន ទើបអាចចូលបាន ដែលត្រូវបានដាក់ចេញដោយ FIFA។

គួរបញ្ជាក់ផងថា ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៦-២៧ នឹងចាប់ផ្តើម ប្រកួតពីថ្ងៃទី២១ ខែសីហា និងបិទបញ្ចប់ទៅវិញនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៧ ដោយមាន ២០ក្លិបចូលរួមដដែល ស្មើនឹង ៣៨០ប្រកួតសរុប និងមានកាំភ្លើងធំ Arsenal ជាម្ចាស់ការពារតំណែងជើងឯក៕