«វើក» រៀបចំក្បួនដង្ហែដ៏អធិកអធម ស្វាគមន៍ក្រុមបាល់ទះជម្រើសជាតិកម្ពុជាត្រឡប់មកវិញ ក្រោយបង្កើតប្រវត្តិសាស្ត្រថ្មីឈ្នះជើងឯក «SEA V-CUP» ជាលើកដំបូង
29-07-2026 16:55
(ភ្នំពេញ)៖ ដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក បានរៀបចំក្បួនដង្ហែយ៉ាងអធិកអធម ស្វាគមន៍ការវិលត្រឡប់មកមាតុភូមិវិញ របស់កីឡាករបាល់ទះកម្ពុជា ក្រោយដណ្តើមបានជើងឯក SEA V-CUP រដូវកាលទី ៦ នៅប្រទេសហ្វីលីពីន ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ទៀត ដែលអមដំណើរក្បួនដង្ហែពោរពេញដោយភាពកក់ក្តៅ។
នេះ គឺជាលើកដំបូងដែលកម្ពុជាដណ្តើមបានជើងឯក ក្នុងព្រឹត្តិការណ៍ប្រកួត SEA V-CUP បន្ទាប់ពីផ្តួលក្រុមជើងខ្លាំងនៅក្នុងតំបន់ជាច្រើន រហូតដល់យកឈ្នះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។ ជាមោទនភាពក្នុងនាមជាអ្នករួមដំណើរជោគជ័យនេះ វើក បានប្រកាសឧបត្ថម្ភបន្ថែមចំនួន ៥០លានរៀល បន្ថែមពីការឧបត្ថម្ភទាំងស្រុង លើដំណើរទៅប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី។
ទោះបីមិនអាចបន្តគ្រងតំណែងជើងឯក ដូចការប្រកួតជើងទី១ក៏ដោយ ក៏ក្រុមបាល់ទះកម្ពុជា បានបង្ហាញទម្រង់លេងដ៏ល្អ និងសម្រេចបាននូវសមិទ្ធផលថ្មី ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន និងសក្តានុពលរបស់វិស័យបាល់ទះកម្ពុជា។ ជាផលិតផលខ្មែរក្រោមស្នាដៃខ្មែរ វើក នឹងបន្តឈរនៅពីក្រោយក្រុមបាល់ទះកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិ ដើម្បីជំរុញឱ្យបាល់ទះកម្ពុជា កាន់តែល្បីរន្ទឺលើពិភពលោក។
វើក ឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅប្រកួតបាល់ទះ SEA V-CUP រដូវកាលទី ៦។
វើក ជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ៕









