សាលាអន្តរជាតិគ្រីនហ្វៀល ក្លាយជាសមាជិកផ្លូវការនៃសមាគមពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា (BritCham) និងបានចូលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា
29-07-2026 19:18
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) ដែលដឹកនាំដោយ លោក តែ សុភារក្ស ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន គ្រីនហ្វៀល អេឌូខេសិន (Greenfield Education Co., Ltd.) បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយ ឯកឧត្តម Dominic William ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពជា និង លោក Martin Darby នាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា (BritCham Cambodia) នៅឯស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការលើកកម្ពស់ស្តង់ដារអប់រំ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួបនោះ លោក លី ចាន់ណារិទ្ធ ប្រធាននាយកប្រតិបត្តិ និងជានាយកសាលាអន្តរជាតិគ្រីនហ្វៀល បានណែនាំអំពីប្រវត្តិ បេសកកម្ម និងទស្សនវិស័យអប់រំរបស់សាលា ដែលផ្តោតលើការកសាងស្ថាប័នអប់រំអន្តរជាតិដ៏រឹងមាំ និងមានគុណភាពខ្ពស់។ សាលាផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ (Cambridge International Programme) ក្នុងគោលបំណងបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមាន «គំនិតសកល បេះដូងខ្មែរ» (Global Minds, Khmer Hearts)។
ជាមួយគ្នានេះ សាលាអន្តរជាតិគ្រីនហ្វៀល ក៏បានប្រកាសជាផ្លូវការថា សាលាបានក្លាយជាសមាជិកផ្លូវការនៃសមាគមពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា (BritCham Cambodia)។ នេះជាសមិទ្ធផលដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សាលាលើស្តង់ដារអប់រំបែបអង់គ្លេស និងការបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ។
ទន្ទឹមនឹងព្រឹត្តិការណ៍នេះ សាលាអន្តរជាតិគ្រីនហ្វៀល ក៏បានប្រកាសបើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាខាឫស្សីកែវ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាខាមានជ័យ។ សាលាផ្តល់ការអប់រំចាប់ពីកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ទី៧ (ទទួលសិស្សចាប់ពីអាយុ ២ ឆ្នាំឡើងទៅ) ព្រមទាំងផ្តល់ការបញ្ចុះតម្លៃ ១៥% លើថ្លៃសិក្សារហូតដល់ថ្នាក់ទី១២ សម្រាប់សិស្ស ៥០ នាក់ដំបូងដែលចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ។ ការចូលជាសមាជិក BritCham និងការបើកទទួលសិស្សថ្មីនេះ បង្ហាញពីការរីកចម្រើនឥតឈប់ឈររបស់សាលាអន្តរជាតិគ្រីនហ្វៀល ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។
ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងតាមរយៈ៖
* សាខាឫស្សីកែវ អាសយដ្ឋាន៖ ផ្ទះលេខ ៩៨៩ ផ្លូវ២០០RBIS ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 089 777 138 | 098 777 130
* សាខាមានជ័យអាសយដ្ឋាន៖ ផ្ទះលេខ ១៣៧B ផ្លូវ ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 099 777 138 | 098 777 130








