ក្លិប Al-Nassr ដែលមាន Ronaldo កំពុងជួបវិបត្តិហិរញ្ញវត្ថុ ជុំវិញបញ្ហាបំណុលកើនឡើង

30-07-2026 11:55

(បរទេស)៖ ក្លិបបាល់ទាត់អាជីព Al-Nassr ដែលមានខ្សែប្រយុទ្ធ Cristiano Ronaldo ផងនោះ ត្រូវបានគេរាយការណ៍ថា បានកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ AS។

គិតមកទល់នឹងពេលនេះ ក្រុមជើងឯកលីគ Saudi Pro League របស់អារ៉ាប៊ីសាអូឌីតរដូវកាលមុនមួយនេះ មិនទាន់បានទិញកីឡាករថ្មីចូលទេ មុនពេលរដូវកាលថ្មី ២០២៦-២៧ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

ទន្ទឹមគ្នានោះ បើយោងតាមការចេញផ្សាយដោយកាសែត Arriyadiyah បានឱ្យថា បំណុលរបស់ក្លិប Al-Nassr បានកើនឡើងដល់ ២១៣លានដុល្លារ ក្រោយពីការចំណាយដ៏ខ្ជះខ្ជាយនារដូវកាលមុន។

ករណីនេះ វាបានជះឥទ្ធិពលដល់ការទិញ-ដូរកីឡាករនារដូវកាលថ្មីនេះ តាមរយៈការជាប់គាំងពីការចុះកិច្ចសន្យាជាមួយ ខ្សែបម្រើព័រទុយហ្គាល់ Samu Costa ពីក្លិបអេស្ប៉ាញ Real Mallorca។ លើសពីនេះទៀត Al-Nassr ក៏មិនអាចបញ្ចប់កិច្ចសន្យាទិញយកខ្សែបម្រើស្លាប Abdulrahman Ghareeb បានទៀតដែរ៕