អង់គ្លេស ចេញច្បាប់ថ្មី ដាក់ពិន័យចាប់ពី ១០ប្រកួតឡើងទៅ ករណីរកឃើញរើសអើងជាតិសាសន៍

31-07-2026 10:55

(ឡុងដ៍)៖ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA បានចេញច្បាប់ដាក់ពិន័យចាប់ពី ១០ប្រកួតឡើងទៅ ប្រសិនបើរកឃើញកីឡាកររូបណាមានជាប់ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ចាប់ពីរដូវកាលថ្មី ឆ្នាំ២០២៦-២៧ តទៅ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

វាជាការធ្វើកំណែទម្រង់ថ្មីរបស់ FA ផ្តើមអនុវត្តន៍ពីរដូវកាលនេះតទៅ ចេញពីច្បាប់ចាស់ដែលមានការពិន័យយ៉ាងតិចបំផុតចាប់ពី ៦ប្រកួត មានតាំងពីរដូវកាល ២០១៩-២០ មក។

ការដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លាជាងមុននេះ មិនសំដៅតែកីឡាករនោះទេ មានទាំងគ្រូបង្វឹក អ្នកចាត់ការទូទៅ និងមន្រ្តីកីឡាដែលពាក់ព័ន្ធទាំងអស់តែម្តង។

ទោះជាយ៉ាងណា ករណីល្មើសរើសអើងជាតិសាសន៍របស់បុគ្គល និងដាច់ដោយឡែកដែលត្រូវបានរកឃើញចាប់ពី ១-២ករណី នឹងត្រូវបានអនុវត្តន៍ទោសទណ្ឌចាប់ពី ១២ប្រកួតឡើងទៅ និងរយៈពេលយូរជាងនេះទៀត ទៅតាមប្រភេទកម្រិតស្រាល-ធ្ងន់ ផងដែរ៕