វីតាល់​ បន្តពង្រឹងកេរ្តិ៍ឈ្មោះ ផលិតផលជាតិ លើឆាកអន្តរជាតិ តាមរយៈកិច្ចសហការជាមួយខ្សែភាពយន្ត SPIDER-MAN: BRAND NEW DAY របស់ផលិតកម្មហូលីវូដ SONY PICTURES ENTERTAINMENT

31-07-2026 12:06

(ភ្នំពេញ)៖ វីតាល់ បានរៀបចំព្រឹត្តិការណ៍កម្រាលព្រំពណ៌ទឹកប៊ិច សម្ពោធខ្សែភាពយន្តហូលីវូដដ៏ធំប្រចាំឆ្នាំ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង (SPIDER-MAN: BRAND NEW DAY) ក្នុងនាមជាដៃគូផ្លូវការប្រចាំប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ជាការចាក់បញ្ចាំងមុនគេបង្អស់ នៅប្រទេសកម្ពុជា ដោយអញ្ជើញភ្ញៀវកិត្តិយសប្រមាណជាង ៤០០នាក់ រួមមានថ្នាក់ដឹកនាំវីតាល់ តំណាងផលិតកម្មហូលីវូដ SONY PICTURES ENTERTAINMENT ប្រចាំប្រទេសកម្ពុជា, ក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត, រោងភាពយន្តលេជេន, ដៃគូសហការ, អ្នកសារព័ត៌មាន, អ្នកមានឥទ្ធិពលលើបណ្តាញសង្គម, អ្នកបង្កើតមាតិកា និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានរួមគ្នាបង្កើតបរិយាកាសដ៏រស់រវើកលើកម្រាលព្រំពណ៌ខៀវនាពេលល្ងាចនោះ ។

លោកស្រីឧកញ៉ា ឡាវ ជៀជីន ប្រធានគ្រប់គ្រង ពាណិជ្ជសញ្ញា នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានសម្ដែងការស្វាគមន៍ យ៉ាងកក់ក្ដៅជូនភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍ សម្ពោធខ្សែភាពយន្តធំប្រចាំឆ្នាំ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាងឬ SPIDER-MAN: BRAND NEW DAY នាំមកជូនផ្ដាច់មុខដោយវីតាល់ ដៃគូសហការប្រចាំប្រទេសកម្ពុជា។

លោកស្រីឧកញ៉ា បន្តថា លើសពីការផ្ដល់ជូន នូវផលិតផល មានគុណភាព និងសុវត្ថិភាពខ្ពស់វីតាល់ ផ្ដោតលើបទពិសោធន៍អ្នកប្រើប្រាស់ ជាពិសេសតាមរយៈយុទ្ធនាការ VITAL X SPIDER-MAN: BRAND NEW DAY ដែលកំពុងចរាចរលើទីផ្សារ មានការគាំទ្រជាខ្លាំងពីដៃគូចែកចាយ និងអ្នកប្រើប្រាស់នាពេលនេះ។

លោកស្រី បានមានប្រសាសន៍ថា៖ ភាពជោគជ័យនៃយុទ្ធនាការ និងព្រឹត្តិការណ៍ថ្ងៃនេះ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ វីតាល់ ក្នុងការបន្តលើកកម្ពស់ស្តង់ដារគុណភាពបង្កើតនវានុវត្តន៍ថ្មីៗ និងស្វែងរកឱកាសសហការ ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ ឬខ្សែភាពយន្តហូលីវូដបន្ថែមទៀត ដើម្បីនាំយកបទពិសោធន៍ថ្មីៗមកជូនអ្នកអតិថិជន និងប្រជាពលរដ្ឋខ្មែរ។

លោក ហៃ ប៊ុនម៉េង ប្រធានតំណាងស្ទូឌីយោផលិតកម្ម Sony Pictures ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនវីតាល់ ក្នុងការផ្ដួចផ្ដើមគំនិត ក្នុងការរៀបចំ ព្រឹត្តិការណ៍ដ៏ធំសម្បើមនាថ្ងៃនេះ ដែលអនុញ្ញាតឱ្យអ្នកគាំទ្រ និងអតិថិជនទាំងសងខាង បានមកទស្សនា ខ្សែភាពយន្តនេះមុនគេបង្អស់ ប្រចាំប្រទេសកម្ពុជា និងមុនគេមានរយៈពេលប្រមាណ ២ថ្ងៃមុនចេញជាផ្លូវការ នៅបណ្ដាលប្រទេសមួយចំនួន ទូទាំងពិភពលោក ដែលឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ និងការរួមចំណែកលើកកម្ពស់វិស័យកម្សាន្តនៅកម្ពុជា ។

លោកបន្តថា វីតាល់ បានឆ្លងកាត់ដំណើរការជាច្រើន ទម្រាំទទួលបានសិទ្ធិកម្មសិទ្ធិបញ្ញា ក្នុងការប្រើប្រាស់រាល់រូបភាព ការផ្សព្វផ្សាយទាំងឡាយជាផ្លូវការ ដែលមិនងាយមានក្រុមហ៊ុនផលិតផលខ្មែរណាមួយ ទទួលបានទំនុកចិត្ត និងផ្ដល់ឱកាសឱ្យទទួលបានការប្រើប្រាស់ទូលំទូលាយ ដូចនេះពីមុនមកទេ ។ ក្នុងនាមជាកូនខ្មែរ លោកបានសម្ដែង មោទនភាពដែល វីតាល់ ក្លាយជាម៉ាកផលិតផលក្នុងស្រុកដំបូងៗ ដែលទទួលបានសិទ្ធិប្រើប្រាស់កម្មសិទ្ធិបញ្ញាផ្លូវការរបស់ SPIDER-MAN លើផលិតផល និងយុទ្ធនាការផ្សព្វផ្សាយ ស្របពេលបច្ចុប្បន្នខ្សែភាពយន្តហូលីវូដ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង ឬ SPIDER-MAN: BRAND NEW DAY កំពុងពេញនិយមពីមនុស្សគ្រប់ស្រទាប់វណ្ណៈពេញពិភពលោក។

នេះជាកិច្ចសហការជាផ្លូវការលើកទី៣ រវាង វីតាល់ និងស្រឡាយភាពយន្តមនុស្សពីងពាង បន្ទាប់ពីឆ្នាំ២០១៩ និង២០២១ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដៃគូដ៏រឹងមាំ និងការជឿទុកចិត្តពី SONY PICTURES ENTERTAINMENT។ កិច្ចសហការនេះក៏បង្ហាញពីសក្ដានុពល របស់ម៉ាកផលិតផលខ្មែរ ក្នុងការពង្រីកវត្តមាន ទៅកាន់ឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា វីតាល់ ជាផលិតផលទឹកពិសាក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ដំណាក់កាល យ៉ាងទំនើបដោយបច្ចេកវិទ្យា ពីសហគមន៍អ៊ឺរ៉ុប មានប្រទេសអាឡឺម៉ង់ អ៉ីតាលី ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជា ជម្រើសដ៏ស័ក្កិសមសម្រាប់ ម្តាយ និងទារកទាំងអស់ ក្នុងការទទួលទានទឹកស្អាត សម្រាប់សុខភាពប្រចាំថ្ងៃ។ ថ្មីៗនេះ វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលទឹកពិសាមានគុណភាពខ្ពស់ និង សុវត្ថិភាពខ្ពស់បញ្ជាក់ដោយស្ថាប័នវាយតម្លៃ គុណភាពម្ហូបអាហារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បន្ថែមពីលើការទទួលស្គាល់ លើគុណភាព ផ្សេងៗទៀត កន្លងមកដូចជា វិញ្ញាបនបត្របញ្ជាក់សុវត្ថិភាព និងគុណភាពពីចក្រភពអង់គ្លេស, ពានរង្វាន់គុណភាពពិភពលោក និងស្តង់ដាកម្ពុជា៕ «វីតាល់មោទនភាព ផលិតផលជាតិ»