មន្ទីរព្យាបាល មាត់ធ្មេញ អរុណ រះ (សាខាទួលទំពូង) បើកសម្ពោធដាក់ដំណើរការផ្លូវការ

31-07-2026 13:07

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ មានការរៀបចំពិធីបើកសម្ពោធជាផ្លូវការនូវមន្ទីរព្យាបាលមាត់ធ្មេញ អរុណ រះ (សាខាទួលទំពូង) ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយ ផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស ដៃគូសហការ និង អតិថិជន ជាច្រើនរូប ដែលបានអញ្ជើញចូលរួមអបអរសាទរក្នុងឱកាសដ៏វិសេសវិសាលនេះ។

មន្ទីរព្យាបាល មាត់ធ្មេញ អរុណ រះ (សាខាទួលទំពូង) ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពមាត់ និងធ្មេញប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារវិជ្ជាជីវៈអន្តរជាតិ ដោយមានក្រុមទន្តបណ្ឌិតជំនាញៗនិងមានបទពិសោធន៍ ជាង២៦ឆ្នាំពីក្រៅប្រទេស និងបុគ្គលិកដែលមានបទពិសោធន៍ រួមទាំងវិជ្ជាជីវៈ ព្រមទាំងមាន ឧបករណ៍បច្ចេកវិទ្យាទំនើបថ្មីៗនាំចូលពីបរទេស ដើម្បីធានាបាននូវការព្យាបាលប្រកបដោយប្រសិទ្ធភាព គុណភាព និងផ្តល់ទំនុកចិត្តដល់អតិថិជនដែល ទទួលការព្យាបាលមាត់ធ្មេញ ។

ក្នុងឱកាសនោះ ស្ថាបនិក មន្ទីរព្យាបាលមាត់ធ្មេញ អរុណ រះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ដៃគូសហការ និងអតិថិជនទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងទំនុកចិត្តរួចក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់គុណភាពសេវាកម្ម និងការអនុវត្តតាមស្តង់ដារវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពមាត់ និងធ្មេញរបស់ប្រជាពលរដ្ឋ និង អតិថិជន ។

ពិធីបើកសម្ពោធបានប្រព្រឹត្តទៅមានការសូត្រមន្តតាមប្រពៃណីខ្មែរ មានការកាត់ខ្សែបូបើកសម្ពោធជាផ្លូវការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលកក់ក្តៅ និងពោរពេញដោយភាពរីករាយ បន្ទាប់ពិធីសម្ភោធគ្លីនិកគណគ្រប់គ្រងបាននាំភ្ញៀវដេីរទស្សនាបរិក្ខារក្នុងគ្លីនិកនិងការជួបសំណេះសំណាលរវាងភ្ញៀវកិត្តិយស និងក្រុមការងារគ្លីនិកផងដែរ

ក្នុងឱកាសបើកដំណើរការជាផ្លូវការ មន្ទីរព្យាបាល អរុណ រះ ក៏មានកម្មវិធីប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ២០% ទៅលើសេវាពិនិត្យ និង ព្យាបាល សុខភាពមាត់ធ្មេញសម្រាប់អតិថិជន ដើម្បីអបអរសាទរការបើកដំណើរការថ្មីនេះ៕