ហេតុអ្វីបានជាការជ្រើសរើសរថយន្តដែលមានវិញ្ញាបនបត្រសម្គាល់ S Mark គឺជាជម្រើសដ៏ត្រឹមត្រូវនិងឆ្លាតវៃ សម្រាប់អ្នកទិញរថយន្តថ្មី នៅក្នុងប្រទេសកម្ពុជា?
31-07-2026 15:46
(ភ្នំពេញ)៖ នៅពេលដើរស្វែងរកទិញរថយន្តថ្មី អ្នកទិញភាគច្រើនប្រៀបធៀបលើតម្លៃ ការរចនារូបរាង បច្ចេកវិទ្យា និងប្រសិទ្ធភាព នៃកម្រិតស៊ីប្រេងឥន្ធនៈ។ ទោះយ៉ាងណាក៏ដោយកត្តាសំខាន់បំផុតមួយដែលតែងតែត្រូវបានគេមើលរំលងនោះ គឺរថយន្ត ដែលមានវិញ្ញាបនបត្រ S Mark ដែលជាការសម្គាល់លើការត្រួតពិនិត្យសុវត្ថិភាព។
S Mark គឺជាសញ្ញាសម្គាល់វិញ្ញាបនបត្រផ្លូវការរបស់ប្រទេសកម្ពុជា ដែលចេញដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ក្រោមការគ្រប់គ្រងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សញ្ញាសម្គាល់នេះបង្ហាញថារថយន្តបានបំពេញតាមស្តង់ដារបច្ចេកទេស ដែលតម្រូវដោយ ប្រទេសកម្ពុជា មុនពេលអាចនាំចូល និងចុះបញ្ជីស្របច្បាប់បាន។
សំខាន់ជាងនេះទៅទៀត ដើម្បីទទួលបានសញ្ញាសម្គាល់ S Mark ក្រុមហ៊ុនផលិតនិងនាំចូលរថយន្តត្រូវតែបង្ហាញពីការអនុលោមតាមបទប្បញ្ញត្តិ យានយន្តរបស់ ប្រទេសកម្ពុជា ដែលភាគច្រើនផ្អែកលើបទប្បញ្ញត្តិរបស់គណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប (UNECE) ដែលទទួលស្គាល់ជាអន្តរជាតិ។ បទប្បញ្ញត្តិទាំងនេះត្រូវបានអនុម័តយ៉ាងទូលំទូលាយដោយទីផ្សារអភិវឌ្ឍន៍ជាច្រើន រួមទាំងអឺរ៉ុបផងដែរ ហើយត្រូវបានទទួលស្គាល់ចំពោះតម្រូវការដ៏តឹងរ៉ឹងលើសុវត្ថិភាពយានយន្ត ការការពារបរិស្ថាន និងការអនុវត្តច្បាប់បច្ចេកទេស។
រថយន្តដែលមានសញ្ញាសម្គាល់ S Mark មិនត្រឹមតែត្រូវបានអនុម័តសម្រាប់លក្ខខណ្ឌប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីវិស្វកម្ម ដែលត្រូវបាន រចនាឡើងដើម្បីបំពេញតាមស្តង់ដារបច្ចេកទេសដែលទទួលស្គាល់ជាអន្តរជាតិ។ បទប្បញ្ញត្តិ UNECE គ្របដណ្តប់លើប្រព័ន្ធយានយន្ត សំខាន់ៗជាច្រើន រួមមានដូចជា៖
• សុវត្ថិភាពយានយន្ត
• ដំណើរការនៃប្រព័ន្ធហ្វ្រាំង
• ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ
• ខ្សែក្រវ៉ាត់សុវត្ថិភាព និងការការពារអ្នករួមដំណើរ
• តម្រូវការការពារសុវត្ថិភាពគ្រោះថ្នាក់
• ដំណើរការបរិស្ថាន
• ការបំភាយឧស្ម័នកាបូន។
សុវត្ថិភាព គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលធំបំផុតក្នុងពេលជ្រើសរើសទិញរថយន្តដែលមានវិញ្ញាបនបត្រសម្គាល់ S Mark។ ដោយសារតែ ប្រព័ន្ធវិញ្ញាបនបត្ររបស់ប្រទេសកម្ពុជាអនុម័តបទប្បញ្ញត្តិបច្ចេកទេសស្របតាម UNECE ជាច្រើន ហើយសញ្ញាសម្គាល់ S Mark លើរថយន្តត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការសុវត្ថិភាពស្តង់ដារដែលទទួលស្គាល់ជាអន្តរជាតិ ដែលជួយការពារអ្នកបើកបរ អ្នករួមដំណើរ និងអ្នកថ្មើរជើង។ សម្រាប់គ្រួសារនីមួយៗ ចំណុចនេះ គឺផ្តល់នូវទំនុកចិត្តកាន់តែខ្លាំងថារថយន្តនេះ ត្រូវបានរចនាឡើងដោយផ្តោតលើសុវត្ថិភាព ជាអាទិភាពចម្បង និងប្រើប្រាស់ដោយទំនុកចិត្ត។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនរថយន្ត MG Cambodia ពិតជាមានមោទនភាពក្នុងការបង្ហាញជាផ្លូវការនូវសញ្ញាសម្គាល់ S Mark លើរថយន្ត MG ដោយផ្តល់ជូនរថយន្តដែលទទួលបានវិញ្ញាបនបត្រ S Mark ដោយបង្ហាញពីការអនុលោមតាមតម្រូវការបច្ចេកទេសស្តង់ដាររបស់ ប្រទេសកម្ពុជា ដោយផ្អែកលើបទប្បញ្ញត្តិ UNECE ដែលទទួលស្គាល់ជាអន្តរជាតិ។ មិនថាអតិថិជនជ្រើសរើសរថយន្ត MG ZS, MG HS, MG RX5, MG GT នោះទេ គឺពួកគេអាចបើកបរដោយមានទំនុកចិត្តកាន់តែខ្លាំងដោយដឹងថារថយន្តរបស់ពួកគេបានឆ្លងកាត់ដំណើរការអនុម័តបទប្បញ្ញត្តិបច្ចេកទេសនៃវិញ្ញាបនបត្រផ្លូវការរបស់ប្រទេសកម្ពុជា។
ម៉ាកយីហោរថយន្តផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា រួមមាន Toyota, Ford, Mitsubishi និង Honda ក៏ផ្តល់ជូនរថយន្ត ដែលមានវិញ្ញាបនបត្របញ្ផាក់ពី S Mark ផងដែរ។ ប៉ុន្តែការផ្តល់នូវសញ្ញាសម្គាល់វិញ្ញាបនបត្រ S Mark អាចប្រែប្រួលនិងអាស្រ័យទៅលើម៉ូដែលរថយន្ត និងលក្ខណៈបច្ចេកទេសដែលនាំចូលផ្លូវការមកកាន់ទីផ្សារកម្ពុជា។
ការទិញរថយន្តថ្មីគឺជាការវិនិយោគរយៈពេលវែង។ ខណៈដែលរចនាបថរូបរាងទាក់ទាញ តម្លៃប្រកួតប្រជែង និងបច្ចេកវិទ្យាទំនើបក៏មានសារៈសំខាន់ ប៉ុន្តែការជ្រើសរើសរថយន្តដែលមានវិញ្ញាបនបត្របញ្ផាក់អំពី S Mark គឺកាន់តែផ្តល់នូវទំនុកចិត្តខ្ពស់ដែលបង្ហាញថារថយន្តរបស់អ្នកគោរពតាមស្តង់ដារ ផ្លូវការរបស់ប្រទេសកម្ពុជា ដែលស្របតាមបទប្បញ្ញត្តិ UNECE ដែលទទួលស្គាល់ជាអន្តរជាតិ។
សម្រាប់អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា វិញ្ញាបនបត្រសម្គាល់ S Mark គឺមិនត្រឹមតែជា វិញ្ញាបនបត្របញ្ផាក់នោះទេ ប៉ុន្តែវាជានិមិត្តរូបនៃគុណភាព សុវត្ថិភាព ការទទួលខុសត្រូវផ្នែកបរិស្ថាន និងវិស្វកម្មដែលបំពេញតាមស្តង់ដារដែលទទួលស្គាល់ជាសកល។ ដូច្នេះនៅពេលប្រៀបធៀបនៃការទិញរថយន្ត របស់អ្នក កុំគ្រាន់តែសួរអំពីតម្លៃ តែត្រូវសួរថាតើរថយន្តអ្នកមានវិញ្ញាបនបត្រ S Mark ដែរឬទេ។ ព្រោះវាអាចជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតមួយ ដែលអ្នកធ្វើឱ្យអ្នកនិងគ្រួសារទទួលបានសុវត្ថិភាពខ្ពស់៕





