Newcastle បញ្ជាក់ពីការលាឈប់របស់គ្រូបង្វឹក លោក Howe ជាផ្លូវការ ក្រោយដឹកនាំជិត ៥ឆ្នាំ
01-08-2026 10:06
(បរទេស)៖ ក្លិបបាល់ទាត់អាជីព Newcastle United បានប្រកាសជាផ្លូវការពីការលាឈប់របស់គ្រូបង្វឹក Eddie Howe ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ បន្ទាប់ពីជួបរដូវកាលដ៏ខកចិត្ត នៅពេលក្រុមសារិកាព្រៃមួយនេះបានត្រឹមជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងលីគអង់គ្លេស Premier League រដូវកាលមុន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៤៨ឆ្នាំខាងលើនេះបានចូលដឹកនាំ Newcastle ជំនួសតំណែងលោក Steve Bruce កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានដឹកនាំសារិកាព្រៃមានកៅអីលេងពានអឺរ៉ុប UEFA Champions League ២រដូវកាល និងដណ្តើមបានពាន League Cup 2024-25 ដែលជាពានធំលើកដំបូងសម្រាប់ពួកគេ ក្រោយរង់ចាំអស់ ៧០ឆ្នាំ។
ទោះជាយ៉ាងណា លោក Howe បានថ្លែងនៅថ្ងៃចុះចេញពីតំណែងថា «ក្រោយរងឥទ្ធិពលពីបញ្ហាផ្ទាល់ខ្លួន ខ្ញុំបានគិតថា វាជាពេលវេលាដ៏ស័ក្តិសមក្នុងការលាឈប់ពីតួនាទីនេះតែម្តង»។
ភ្លាមៗនោះដែរ ថ្នាក់ដឹកនាំ Newcastle ក៏បានឱ្យដឹងដែរថា ដំណើរការស្វែងរកអ្នកចាត់ការទូទៅថ្មី បានកំពុងធ្វើឡើង នៅពេលដែលបុរសសញ្ជាតិអាល្លឺម៉ង់ លោក Matthias Jaissle ជាបេក្ខជនសំខាន់ជាងគេ៕



