FIFA ទម្លាក់ចោលផែនការលក់ភាគហ៊ុន World Cup ព្រោះមានការប្រឆាំងកាន់តែខ្លាំងឡើង

01-08-2026 10:58

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ដែលមានលោក Gianni Infantino ជាប្រធាន បានប្រកាសពីការសម្រេចទម្លាក់ចោលគម្រោងការលក់ភាគហ៊ុនទៅឱ្យវិនិយោគិនឯកជន ក្នុងកម្មវិធីធំៗជាពិសេស World Cup វិញហើយ ក្រោយជួបរឿងដ៏ចម្រូងចម្រាស់កាន់តែខ្លាំងឡើងក្នុងរយៈពេល ១សប្តាហ៍មកនេះ។

លោក Infantino បានថ្លែងថា គម្រោងការថ្មីរបស់ FIFA ចំពោះការលក់ភាគហ៊ុនក្នុងប្រកួតធំៗ ជាពិសេសព្រឹត្តិការណ៍ World Cup នោះ ត្រូវបានទម្លាក់ចោលវិញហើយ ក្រោយផ្ទុះការប្រឆាំងរីករាលដាលទូទាំងសកលលោក។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះគម្រោងការថ្មីដែលទើបបង្កើតឡើងនេះ វាមិនត្រូវបានចាប់អារម្មណ៍បន្ថែមទៀតនោះទេ។ បុរសសញ្ជាតិស្វីសរូបនេះបានសង្កត់ធ្ងន់ថា «ជាលទ្ធផលមកទល់ពេលនេះ គម្រោងការថ្មីនេះ នឹងមិនដំណើរការឡើយ»។

នៅចំពោះមុខគម្រោងការថ្មីមិនដំណើរការ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC ក៏បានចូលរួមជាមួយ UEFA និង Concacaf និងនាយករដ្ឋមន្រ្តីថ្មីអង់គ្លេស គឺលោក Andy Burnham ដោយបានលើកឡើងថា «លោក Infantino គឺជាមនុស្សខុសដែលដឹកនាំ FIFA»

នេះមានន័យថា បុរសវ័យ ៥៦ឆ្នាំរូបនេះ ក៏ស្ថិតក្រោមសម្ពាធផងដែរ ដែលត្រៀមឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ របស់លោក ដើម្បីបន្តដឹកនាំ FIFA ជាបន្តទៀតនៅឯសមាជប្រចាំឆ្នាំ ដែលនឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៧ ខាងមុខ៕