រង្វាន់សរុបរហូតដល់ ១៤៣ លានរៀល! រាល់ការទិញទំនិញចាប់ពី ៦០,០០០ រៀល នៅផ្សារទំនើប ឡាក់គី លោកអ្នកនឹងទទួលបានប្រអប់សំណាង (Lucky Box) ក្នុង Lucky Rewards App!
01-08-2026 12:35
(ភ្នំពេញ)៖ ផ្សារទំនើប ឡាក់ គី (Lucky Supermarket) ដែលជាផ្សារទំនើបឈានមុខគេ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការអំពីការដាក់ដំណើរការកម្មវិធីគម្រប់ខួបលើកទី៣៣ឆ្នាំ របស់ខ្លួន រួមបញ្ចូលជាមួយនឹងកម្មវិធីបើកប្រអប់សំណាង «Lucky Box» ដែលជាបទពិសោធន៍ទិញទំនិញកម្សាន្ដបែបសម័យថ្មី ព្រមទាំងមានរង្វាន់សរុបរហូតដល់១៤៣លានរៀល ដោយគ្រាន់តែចំណាយចាប់ពី៦០០០០រៀល នៅគ្រប់សាខារបស់ផ្សារទំនើបឡាក់គី និងឡាក់គី អុិចប្រេស ដែលចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ។
ក្នុងកម្មវិធីបើកប្រអប់សំណាង «Lucky Box» បាននាំមកជូនអតិថិជនរបស់ខ្លួន ជាពិសេសសមាជិក Lucky Rewards App រាល់ការទិញទំនិញចំណាយចាប់ពី៦០០០០រៀលឡើងទៅ និងធ្វើការស្កេន QR Code រាល់ពេលទូទាត់នៅគ្រប់សាខា នឹងទទួលបានប្រអប់សំណាង “Lucky Box” ដែលអតិថិជនទាំងអស់មានឱកាសឈ្នះរង្វាន់ជាប័ណ្ណទិញទំនិញចាប់ពី ១ដុល្លារ រហូតដល់ ១០០ដុល្លារ ខណៈរង្វាន់សរុបមានរហូតដល់ ១៤៣លានរៀល។
លើសពីនេះទៅទៀត តាមការបញ្ជាក់ពីផ្សារទំនើប ឡាក់ គី ដែលជាផ្សារទំនើបដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា គិតត្រឹមមកដល់បច្ចុប្បន្ននេះ មានដំណើររីកលូតលាស់របស់ខ្លួនរហូតដល់មានបណ្ដាសាខាឈានទៅដល់១០៥ទីតាំងចាប់ពីឆ្នាំ១៩៩៣។ នេះគឺជាការរំលឹកនូវភាពរីកចម្រើន និងភាពជោគជ័យរបស់ខ្លួនជាមួយប្រជាជនកម្ពុជា។ ក្រៅពីកម្មវិធីបើកប្រអប់សំណាង ផ្សារទំនើប ឡាក់ គី ក៏បានរៀបចំនូវកម្មវិធីប្រម៉ូសិន និងបញ្ចុះតម្លៃពិសេសៗជាច្រើនផ្សេងទៀត រួមបញ្ចូលទាំងផលិតផលក្នុងស្រុក និងក្រៅស្រុក ដែលមានរយៈពេលពេញមួយខែសីហានេះតែម្ដង។
ជាចុងក្រោយ ក្នុងឱកាសគម្រប់ខួប៣៣ឆ្នាំ ផ្សារទំនើប ឡាក់ គី ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងជឿជាក់អស់រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ ការគាំទ្រពីអតិថិជន គឺជាកម្លាំងចិត្តដ៏សំខាន់របស់ផ្សារទំនើប ឡាក់ គី ដែលជាកត្តាជំរុញនូវភាពជោគជ័យរបស់ខ្លួន។ ដូចនេះហើយ ផ្សារទំនើប ឡាក់ គី នឹងបន្តពង្រីកបណ្ដាសាខា អភិវឌ្ឍសេវាកម្ម និងនាំមកនូវនវានុវត្តន៍ថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ឡាក់ គី ទូទាំងប្រទេសកម្ពុជា៕











