សេចក្តីប្រកាសឈ្មោះថ្មីជាផ្លូវការរបស់ ប៊ូ វ៉ា ស៉ី កម្ពុជា Buva Sea Cambodia! ហេតុអ្វីបានជាផ្លាស់ប្ដូរឈ្មោះ?

01-08-2026 12:40

(ភ្នំពេញ)៖ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសចាប់ពីពេលនេះតទៅ ក្រុមហ៊ុនទូកល្បឿនលឿន ប៊ូ វា ស៉ី កម្ពុជា Buva Sea Cambodia ត្រូវប្ដូរឈ្មោះជាផ្លូវការទៅជា វិរៈ ប៊ុ stitui Vireak Buntham Speed Ferry 1 វិរៈ ប៊ុនថាំ ស្ដីតហ្វរី Vireak Buntham Speed Ferry ប្តេជ្ញាចិត្តបន្តផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ផាសុកភាព និងទំនុកចិត្តខ្ពស់បំផុតជូនដល់អតិថិជនទាំងអស់ជានិច្ច។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ Buva Sea Cambodia បានភ្ជាប់អ្នកដំណើរទៅកាន់ដែលសមុទ្រ ដ៏ស្រស់ស្អាត របស់កម្ពុជា តាមរយៈសេវាកម្មទូកល្បឿនលឿនដែលមានសុវត្ថិភាព ផាសុកភាព ប្រកបដោយស្នាមញញឹម។

ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ Vireak Buntham Group យើង កំពុងឈានចូលជំពូកថ្មីមួយនៃការអភិវឌ្ឍ។

ចាប់ពីថ្ងៃនេះតទៅ សេវាកម្មទូកល្បឿនលឿនរបស់យើង នឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ចូនរួម ដែលតភ្ជាប់ ការធ្វើដំណើរតាមផ្លូវគោក ផ្លូវសមុទ្រ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោមម៉ាកយីហោតែមួយ ដែលអតិថិ ជនជឿទុកចិត្ត។

ការផ្លាស់ប្តូរនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើងសម្រាប់អនាគត ខណៈដែលយើងនៅតែរក្សា ការប្តេជ្ញាចិត្តដដែល និងកាន់តែប្រសើរជាងមុន ក្នុងការផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព ដែលអតិថិជន តែងតែជឿជាក់ និងទុកចិត្ត។

ឈ្មោះថ្មី វិរៈ ប៊ុនថាំ ល្អីតហ្វេរី Vireak Buntham Speed Ferry ផ្ដល់ស្នាមញញឹមដដែល ដំណើរដោយសុវត្ថិភាព ដដែល ភាពទាន់សម័យរហ័សទាន់ចិត្ត ជាងមុនជាមួយគ្នា៕