តើអាជីវកម្មអ្នកផ្ដល់ផលអ្វីខ្លះដល់បុគ្គលិកក្រៅពីប្រាក់ខែ? ស្វែងយល់ពីអត្ថប្រយោជន៍ នៃសេវាកម្មបើកប្រាក់បៀវត្សរបស់ធនាគារ «វីង»

01-08-2026 14:32

(ភ្នំពេញ)៖ សម្រាប់បុគ្គលិកភាគច្រើន ថ្ងៃបើកប្រាក់បៀវត្សមិនមែនត្រឹមតែ ជាការទទួលបានកម្រៃពលកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាពេលវេលាដ៏សំខាន់សម្រាប់ដោះស្រាយបន្ទុកជីវិត ដូចជាការបង់ថ្លៃសិក្សា ទំនុកបម្រុងឪពុកម្តាយ និងការសន្សំសម្រាប់អនាគតជាដើម។ នៅពីក្រោយប្រាក់ខែដែលទទួលបានរាល់ខែ គឺពោពេញដោយរឿងរ៉ាវជីវិត និងការលះបង់រៀងៗខ្លួន។ ដូច្នេះសម្រាប់និយោជក ភាពទៀងទាត់នៃប្រាក់បៀវត្ស គឺជាឱកាសមាសក្នុងការកសាង និងពង្រឹងទំនុកចិត្តជាមួយក្រុមការងារឱ្យកាន់តែរឹងមាំ។

លើសពីការទទួលបានប្រាក់ខែត្រឹមត្រូវតាមកាលកំណត់ បុគ្គលិកនាពេលបច្ចុប្បន្នរំពឹងចង់បានស្ថាប័ន ដែលផ្តល់តម្លៃលើសុខមាលភាពហិរញ្ញវត្ថុ និងជាបង្អែកដ៏រឹងមាំសម្រាប់អនាគតរបស់ពួកគេ។ ស្របពេលដែលអាជីវកម្មនានា កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការទាក់ទាញ និងរក្សាធនធានមនុស្សដែលមានសមត្ថភាព ប្រព័ន្ធបើកប្រាក់ខែ ក៏កំពុងវិវឌ្ឍខ្លួនពីត្រឹមជាកិច្ចការរដ្ឋបាលទូទៅ ទៅជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយ ក្នុងការរក្សាបុគ្គលិក លើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ និងជំរុញប្រសិទ្ធភាពប្រតិបត្តិការការងារផងដែរ។

ហេតុអ្វីបានជាសុខមាលភាពហិរញ្ញវត្ថុរបស់បុគ្គលិកជារឿងចាំបាច់?
សុខុមាលភាពហិរញ្ញវត្ថុ បាននឹងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ នៃបទពិសោធន៍របស់បុគ្គលិកនៅកន្លែងធ្វើការ។ នៅពេលដែលបុគ្គលិកមានអារម្មណ៍ថា ខ្លួនមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ពួកគេនឹងកាន់តែមានការយកចិត្តទុកដាក់ មានការចូលរួមសកម្ម និងបំពេញការងារបានកាន់តែល្អប្រសើរ។ យ៉ាងណាមិញ លទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ នៅតែមានកម្រិតនៅឡើយសម្រាប់ប្រជាជនកម្ពុជាជាច្រើន។ យោងតាមរបាយការណ៍សិក្សារបស់ធនាគារពិភពលោក ឆ្នាំ២០២៥ បានរកឃើញថា មានត្រឹមតែ ៧% ប៉ុណ្ណោះនៃគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប្រាក់សន្សំ ហើយមានតែ ១% ប៉ុណ្ណោះដែលមានធានារ៉ាប់រង។ ថ្វីត្បិតតែទិន្នន័យនេះមិនតំណាងឱ្យកម្លាំងពលកម្មទាំងមូលក៏ដោយ ប៉ុន្តែវាបានគូសបញ្ជាក់យ៉ាងច្បាស់ ពីភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុដែលកំពុងកើតមានឡើង។

ថ្វីត្បិតតែនិយោជកមិនអាចដោះស្រាយ គ្រប់បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលបុគ្គលិកកំពុងជួបប្រទះបានទាំងអស់ក៏ពិតមែន ប៉ុន្តែពួកគេអាចដើរតួជាអ្នកសម្របសម្រួល ឱ្យបុគ្គលិកទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈប្រព័ន្ធការងារ។ ស្ថាប័នដែលមានចក្ខុវិស័យវែងឆ្ងាយ តែងយល់ច្បាស់ថាការគ្រប់គ្រងប្រាក់បៀវត្ស មិនមែនត្រឹមតែជាកិច្ចការរដ្ឋបាលធម្មតានោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រក្នុងការជួយបុគ្គលិក កសាងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ពួកគេ។ ប្រែក្លាយការគ្រប់គ្រងប្រាក់បៀវត្ស ទៅជាដំណោះស្រាយហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ សេវាកម្មគ្រប់គ្រងប្រាក់បៀវត្សសម្រាប់ស្ថាប័ន នៅកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានការវិវឌ្ឍលើសពីការគ្រាន់តែបើកប្រាក់ខែឱ្យបានទៀងទាត់។ ការគ្រប់គ្រងប្រាក់បៀវត្សលែងត្រឹមតែ ជាកិច្ចការរដ្ឋបាលសាមញ្ញទៀតហើយ ប៉ុន្តែវាបានក្លាយជាថ្នាលមួយដែលផ្សាភ្ជាប់បុគ្គលិក ទៅកាន់មធ្យោបាយហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ឱ្យកាន់តែប្រសើរឡើង។

សេវាបើកប្រាក់បៀវត្សរបស់ធនាគារ វីង ផ្តល់លទ្ធភាពឱ្យគ្រប់អាជីវកម្ម ចាប់ពីសហគ្រាសខ្នាតតូច រហូតដល់ក្រុមហ៊ុនសាជីវកម្មធំៗដែលមានសាខាច្រើន អាចគ្រប់គ្រងការបើកប្រាក់បៀវត្សបានយ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ការងារ និងពន្ធដារ។ បុគ្គលិកមិនត្រឹមតែទទួលបានប្រាក់បៀវត្ស តាមប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដកសាច់ប្រាក់បាន យ៉ាងងាយស្រួលគ្រប់ពេលវេលា តាមរយៈបណ្តាញភ្នាក់ងារវីងជាង ១២.០០០ កន្លែងទូទាំងប្រទេស ឬចាត់ចែងរាល់ប្រតិបត្តិការហិរញ្ញវត្ថុតាមអេប Wing Bank ដែលអាចប្រើប្រាស់សេវាហិរញ្ញវត្ថុសម្រាប់ជីវភាពប្រចាំថ្ងៃ រហូតដល់ទៅជាង ១០០ប្រភេទ។

បុគ្គលិកដែលបើកប្រាក់បៀវត្សតាមធនាគារ វីង អាចប្រើប្រាស់កម្មវិធីធនាគារតាមទូរសព្ទ ដែលមានសុវត្ថិភាពខ្ពស់បំផុតបាន ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។ សេវាកម្មទាំងនោះរួមមាន កម្ចីឌីជីថល ការទូទាត់វិក្កយបត្រ ការបញ្ចូលកាតទូរសព្ទ ការបើកគណនីសន្សំ និងសេវាធនាគារជាច្រើនទៀត ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីគាំទ្រដល់ការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួល។ ការធ្វើឱ្យប្រព័ន្ធបើកប្រាក់បៀវត្សកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស មិនត្រឹមតែជួយឱ្យបុគ្គលិកទទួលបាន បទពិសោធការងារកាន់តែប្រសើរប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយភាពស្មុគស្មាញ នៃកិច្ចការរដ្ឋបាលសម្រាប់ក្រុមការងារធនធានមនុស្ស និងផ្នែកហិរញ្ញវត្ថុផងដែរ។

ការលើកកម្ពស់សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់បុគ្គលិក និងក្រុមគ្រួសារ គុណតម្លៃនៃប្រព័ន្ធប្រាក់បៀវត្សដែលមានប្រសិទ្ធភាព គឺមានវិសាលភាពធំធេងជាងត្រឹមតែការទទួលបានប្រាក់ខែប្រចាំខែ។ តាមរយៈសេវាបើកប្រាក់បៀវត្សរបស់ធនាគារ វីង បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន ដែលជួយឱ្យពួកគេត្រៀមខ្លួនបានរួចរាល់ ទាំងសម្រាប់គោលដៅជីវិតដែលបានគ្រោងទុក ក៏ដូចជាតម្រូវការហិរញ្ញវត្ថុនានាដែលកើតឡើងជាយថាហេតុ។ ក្នុងនោះរួមមាន កញ្ចប់ធានារ៉ាប់រងអាយុជីវិតដែលមានទំហំការពាររហូតដល់ ១០.០០០ ដុល្លារអាមេរិក ដែលផ្តល់នូវភាពកក់ក្តៅ យ៉ាងពិតប្រាកដដល់បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ។ បន្ថែមលើនេះ បុគ្គលិកក៏អាចស្នើសុំកម្ចីឌីជីថលបានភ្លាមៗរហូតដល់ ៥.០០០ដុល្លារអាមេរិក ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏រហ័ស និងងាយស្រួលបំផុត មិនថាសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ឬដើម្បីចាប់យកឱកាសផ្សេងៗក្នុងជីវិតឡើយ។

លោក សុខ ឡេង នាយកសេវាបើកប្រាក់បៀវត្ស និងធនាគារសាជីវកម្មនៃធនាគារ វីង បានគូសបញ្ជាក់ថា «លើសពីការទូទាត់ប្រាក់បៀវត្ស ការគ្រប់គ្រងប្រាក់បៀវត្ស គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការផ្តល់ភាពជឿជាក់ និងសន្តិសុខហិរញ្ញវត្ថុដល់បុគ្គលិក។ វាក៏ជួយឱ្យនិយោជកកសាងវប្បធម៌ការងារ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលធ្វើឱ្យបុគ្គលិកមានអារម្មណ៍កក់ក្តៅ។ កាលណាប្រព័ន្ធប្រាក់បៀវត្សនាំមកនូវ តម្លៃបន្ថែមដ៏ពិតប្រាកដនោះ ទាំងនិយោជក និងបុគ្គលិក សុទ្ធតែទទួលបានជោគជ័យរួមគ្នា»

គន្លឹះបង្កើនសេចក្តីពេញចិត្ត និងការរក្សាបុគ្គលិកឆ្នើម ទោះបីជាប្រាក់បៀវត្ស ដែលមានភាពប្រកួតប្រជែងនៅតែជាកត្តាសំខាន់ ប៉ុន្តែបុគ្គលិកនាពេលបច្ចុប្បន្នផ្តល់តម្លៃកាន់តែខ្លាំង លើស្ថាប័នណាដែលវិនិយោគលើសុខមាលភាពគ្រប់ជ្រុងជ្រោយរបស់ពួកគេ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ បូករួមនឹងឱកាសរីកចម្រើនក្នុងអាជីព ភាពជាអ្នកដឹកនាំដែលផ្តល់ការជ្រោមជ្រែង និងវប្បធម៌ការងារវិជ្ជមាន គឺជាកត្តាគន្លឹះក្នុងការរឹតចំណងភក្តីភាព និងលើកកម្ពស់តម្លៃស្នូលដែលស្ថាប័នផ្ដល់ ជូនដល់បុគ្គលិកឱ្យកាន់តែមានភាពទាក់ទាញ។

ការផ្ដល់អត្ថប្រយោជន៍ហិរញ្ញវត្ថុបន្ថែម តាមរយៈសេវាប្រាក់បៀវត្ស គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិក ដែលជួយកសាងទំនាក់ទំនងកាន់តែរឹងមាំ និងបង្កើនភក្តីភាពនៅក្នុងអង្គភាព។ ទន្ទឹមនឹងនេះ វាក៏ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការរក្សាបុគ្គលិកមានសមត្ថភាព និងទាក់ទាញមនុស្សពូកែៗឱ្យបន្តការងារ ជាមួយស្ថាប័នឱ្យកាន់តែយូរអង្វែង។ ការយកចិត្តទុកដាក់លើបុគ្គលិក និងប្រសិទ្ធភាពនៃប្រតិបត្តិការ គឺជាអ្វីដែលត្រូវដើរទន្ទឹមគ្នា។ ជាមួយ Wing Biz+ និង iBanking របស់ធនាគារ វីង អាជីវកម្មគ្រប់ទំហំអាចគ្រប់គ្រងការបើកប្រាក់បៀវត្ស និងត្រួតពិនិត្យរបាយការណ៍បានយ៉ាងរហ័ស ដែលជួយឱ្យកិច្ចការរដ្ឋបាលកាន់តែមានភាពងាយស្រួល មានសុវត្ថិភាព និងត្រឹមត្រូវស្របតាមស្ដង់ដា។

ក្នុងនាមជាដៃគូដែលទទួលបានការទុកចិត្តពីជិត ១.០០០ ក្រុមហ៊ុន ធនាគារ វីង ផ្តល់ជូននូវសេវាបើកប្រាក់បៀវត្សដ៏មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ តាមរយៈការធ្វើឱ្យកិច្ចការរដ្ឋបាលមានភាពសាមញ្ញ និងការបង្កើនតម្លៃបន្ថែមផ្នែកហិរញ្ញវត្ថុដល់បុគ្គលិក យើងបានប្រែក្លាយការបើកប្រាក់បៀវត្ស ពីការងារការិយាល័យទូទៅ ទៅជាការវិនិយោគជាយុទ្ធសាស្ត្រលើបុគ្គលិក ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន។ ក្រៅពីការចាត់ចែងបើកប្រាក់បៀវត្ស ក្រុមហ៊ុនក៏នឹងទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុ ដ៏ទាក់ទាញជាច្រើនទៀត រួមមានការទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំ លើសមតុល្យសាច់ប្រាក់ក្នុងគណនីប្រតិបត្តិការអាជីវកម្ម។ បន្ថែមលើនេះ ក្រុមហ៊ុនក៏អាចប្រើប្រាស់សេវាកម្ចីសម្រាប់បើកប្រាក់បៀវត្ស ដែលមានទំហំរហូតដល់ ២០០.០០០ដុល្លារអាមេរិក ដើម្បីជួយជ្រោមជ្រែងដល់ទុនបង្វិលរយៈពេលខ្លី ឬដោះស្រាយតម្រូវការហិរញ្ញវត្ថុបន្ទាន់នានា ក្នុងអាជីវកម្មផងដែរ។

សូមផ្តល់ជូនបុគ្គលិកលោកអ្នកនូវអត្ថប្រយោជន៍ ដែលពិសេសលើសពីប្រាក់ខែ ជាមួយនឹងសេវាកម្មបើកប្រាក់បៀវត្សរបស់ធនាគារ វីង ក្រុមហ៊ុននានាអាចផ្តល់ជូនបុគ្គលិក នូវការធានារ៉ាប់រងអាយុជីវិតរហូតដល់ ១០.០០០ ដុល្លារអាមេរិក ព្រមទាំងស្នើកម្ចីឌីជីថលរហូតដល់ ៥.០០០ ដុល្លារអាមេរិក ដែលជួយកសាងទំនុកចិត្តហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែរឹងមាំ មិនថាមុន ឬក្រោយថ្ងៃបើកប្រាក់ខែនោះទេ។
ដើម្បីស្វែងយល់បន្ថែមអំពី ដំណោះស្រាយបើកប្រាក់បៀវត្សដ៏សមស្របបំផុត សម្រាប់អាជីវកម្មលោកអ្នក ជាមួយធនាគារ វីង សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩ ចូលទៅកាន់គេហទំព័រ Wing Corporate Payroll service page ឬអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត៕